Victim of Torture Interviewed with Norn Ky, Female, 70yrs,Farmer, Living in Rorloeung Village, Leay Bo Subdistrict, Tram Kakk District, Takeo Province.Interviewed by: Chuong Sophearith. No. 92pp

Personal Info
ID: VOT0025
Title: Interviewed with Norn Ky, Female, 70yrs,Farmer, Living in Rorloeung Village, Leay Bo Subdistrict, Tram Kakk District, Takeo Province.Interviewed by: Chuong Sophearith. No. 92pp
ចំណងជើងឯកសារ: សម្ភាសជាមួយនន គី ភេទស្រី អាយុ៧០ឆ្នាំ ជាកសិករ នៅភូមិរលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។ សម្ភាសដោយៈ ជួង សុភារិទ្ធ។ ចំនួន៩២ទំព័រ
Document Date: 6/08/2004
ការបរិច្ឆេទនៃឯកសារ: 6/08/2004
Collection Document Date: 09/28/04
កាលបរិច្ឆេទប្រមូលឯកសារ: 09/28/04
Source: DC-Cam VOT
ប្រភពនៃឯកសារ: DC-Cam VOT
Summary: Interviewed with Norn Ky, Female, 70yrs,Farmer, Living in Rorloeung Village, Leay Bo Subdistrict, Tram Kakk District, Takeo Province.Interviewed by: Chuong Sophearith. No. 92pp
សេចក្ដីសង្ខេប: លោកយាយ នន គីរៀបការតាំងពីអាយុ២០ឆ្នាំ ហើយប្ដីរបស់គាត់ឈ្មោះអង់ ស្រីវ។ គាត់មានកូនស្រីចំនួន ពីរនាក់គឺ ឈ្មោះសារ៉េត និងឈ្មោះណាង។ ឪពុករបស់គាត់ឈ្មោះនន និងម្ដាយរបស់គាត់ឈ្មោះកែ។ លោកយាយនន គីជម្លៀសពីអង្គតាសោមមករស់នៅភូមិកំណើតសព្វថៃ្ងនៅឆ្នាំ១៩៧២។ គាត់មានម្ដាយធម៌ម្នាក់និងប្អូនធម៌ម្នាក់ឈ្មោះផល។ នៅក្នុងឆ្នាំប្រហែល១៩៧៣ ១៩៧៤ យាយនន គី នៅធើ្វស្រែបង្វះដៃនៅឡើយ។ នៅក្នុងឆ្នាំ១៩៧៥ លោកយាយនន គី មករស់នៅខាងលិចអង្គតាសោមនៅផ្ទះរបស់ម៉ែធម៌វិញ។ លោកយាយ នន គីបានឃើញមនុស្សម្នាក់នៅក្នុងគ្រលុករណេ្ដៅសាកសពដែលហៀបនឹងស្លាប់ជីវិតហើយគាត់បានលួចជួយសÂេង្រ្គាះជីវិតម្នាក់នោះ។ ជនម្នាក់នោះត្រូវជាកូនរបស់តាមួងដែលយាយនន គីយស្គាល់ដែរ។ ពួកខែ្មរក្រហមបិះនឹងយកលោកយាយនន គី ទៅសម្លាប់ ដោយសារតែគាត់បានលួចត្រីចំនួនមួយមកបរិភោគ ប៉ុនែ្ដដោយសារតែការជួយពីម្ដាយធម៌របស់គាត់ធើ្វអោយរស់រានមានជីវិតរហូតមកដល់សព្វថៃ្ងនេះ។ នៅក្នុងជំនាន់ប៉ុលពត លោកយាយនន គី បាត់បង់ប្ដី និងក្មួយផេ្សងៗច្រើននាក់ទៀត។ ប្ដីរបស់គាត់ត្រូវបានពួកខែ្មរក្រហមយកទៅសម្លាប់នៅក្នុងឆ្នាំ១៩៧៦។ លោកយាយនន គីមានបងប្អូ្អនស្រីចំនួន៥នាក់ និងបងប្អូនប្រុសចំនួន២នាក់។ នៅក្នុងសម័យខែ្មរក្រហមមានការប្រជុំម្ដងៗ ពីរបីថៃ្ងហើយការប្រជុំគឺអប់រំផ្លាស់ប្ដូរគំនិតកុំអោយស្ដាយទ្រព្យដែលបាត់បង់។ លោកយាយនន គី ធ្លាប់លឺថាបុរសម្នាក់ឡើងត្នោតចាប់រំលោភកុមារីម្នាក់ដែលកំពូងតែដើរស្វះស្វែងរកអាហារញ៉ាំ។ កុមារីនោះប្រាប់ម្ដាយនាងធើ្វអោយរឿងផ្សព្វផ្សាយពេញ។ លោកយាយត្រូវគេបំបែកអោយរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ។ គាត់ធ្លាប់ថប់ដង្ហើម និងសន្លប់បាត់ស្មារតីអស់ពេលមួយថៃ្ងពេញ។ ប្រាំឆ្នាំមុនគាត់សន្លប់បាត់បង់ស្មារតីអស់ពី ២-៣ម៉ោង។ គាត់ឧស្សាហ៍យល់សប្ដិអាក្រក់ពីរឿងកន្លងមក ហើយមិនសូវចង់សប្បាយ។ គាត់ឆាប់ភ័យ និងពិបាកផ្ចង់គំនិតទៅលើអ្វីមួ។ គាត់គ្មានសង្ឃឹមទៅថៃ្ងអនាគតទេ ហើយមានការលំបាកក្នុងការបំពេញមុខងារប្រចាំថៃ្ង។ គាត់គ្មានការទុកចិត្ដចំពោះអ្នកដទៃឡើយ។ គាត់ចង់អោយមានការសិក្សាពីរបបប្រល័យពូជសាសន៍នៅក្នុងកម្មវិធីសិក្សា។
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Dk Zone And Dk Org Type, Unit
Persecutor And Detension Info
Arrest Info
More Info
Other Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"