នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service – JMAS) ក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់របស់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ធ្វើទស្សនកិច្ចមកកាន់ «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ដើម្បីយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ស្រុកបុរីអូរស្វាយ សែនជ័យ ដែលជាទីក្រុងប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃខេត្តស្ទឹងត្រែង ដោយមូលហេតុថាស្រុកនេះ មិនត្រឹមតែមានសំណង់ប្រវត្តិសាស្រ្ត ដូចជាស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ តែប៉ុណ្ណោះនោះទេ ប៉ន្តែថែមទាំងមានប្រវត្តិសាស្រ្តនៃវិនាសកម្មសង្រ្គាមដែលបណ្ដាលឲ្យមានការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍ថែមទៀតផង។ អង្គការសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service – JMAS) ក៏បានស្វែងយល់បន្ថែមទៀតទៅលើវឌ្ឍនភាព និងការអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ សែនជ័យ ដែលសមិទ្ធផលទាំងនេះ គឺជាការចូលរួមចំណែករបស់គម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ សែនជ័យ របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា និងទទួលបានការឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួល តួកគី ហៅកាត់ថា (ទីកា)។
On April 22, 2025, a delegation of Japan Mine Action Service (JMAS) under a direct coordination of Mr. Ly Mina, Governor of Borei O’Svay Sen Chey district, Stung Treng province, pays a visit to the Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay–Sen Chey) to explore the district’s rich history. Borei O’Svay Sen Chey district is considered as of a historical town as proven by its historical memorial and sites along with the devastation of war and genocide. The delegation of Japan Mine Action Service (JMAS) also learned more about the current progress and development of the Borei O’Svay–Sen Chey Community, as a result of the implementation of Borei O’Svay–Sen Chey Community Development Project of the Documentation Center of Cambodia (DC-Cam) with the support by the Turkish Cooperation and Coordination Agency (TİKA).
Photo by Sao Mesa
Text by Sreng Lyda
April 22, 2025
Documentation Center of Cambodia Archives