Home / Post

Stung Treng Documentation Center: The Khmer Writers Association

ដំណើរទស្សនៈកិច្ចរបស់ប្រតិភូមាគមអ្នកនិពន្ធខ្មែរមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង
ដោយ ព្រាប សារ៉េត

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ដឹកនាំដោយលោក លី មីណា គណៈអភិបាលស្រុក, មន្រី្តរដ្ឋបាលស្រុក និងឃុំ ទទួលស្វាគមន៍ប្រតិភូមាគមអ្នកនិពន្ធខ្មែរ ក្រោមការដឹកនាំដោយឯកឧត្តម ព្រឿង ប្រណីត និងសមាជិកសរុបចំនួន៥០នាក់ ដែលធ្វើដំណើរទស្សនៈកិច្ចជាលើកទី២មកកាន់ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងដំណើរទស្សនៈកិច្ចនេះ ប្រតិភូមាគមអ្នកនិពន្ធខ្មែរ បានចូលទស្សនៈកិច្ចនៅទីតាំងស្តូបព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្តទីក្រុងបុរីអូរស្វាយ និងរំឭកអំពីស្នាព្រះហស្ថរបស់សម្ដេចព្រះបរមរតនកោដ្ឋ និងអគារសង្គមរាស្ត្រនិយមសម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីស្វែងយល់អំពីបេសកកម្ម និងការបង្កើតឡើងនូវអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងអគារសង្គមរាស្ត្រនិយមសម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), ប្រតិភូមាគមអ្នកនិពន្ធខ្មែរត្រូវបាននាំចូលទស្សនាពិព័រណ៌ព្រះឆាយាល័ក្ខ និងបណ្ដុំសៀវភៅដែលជាព្រះរាជទាន និងស្ថាព្រហស្ថរបស់ហ្លួងម៉ែ។ អគារសង្គមរាស្ត្រនិយមសម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ចូលទៅដល់បណ្ណាល័យរបស់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលមានតម្កល់សៀវភៅដ៏សម្បូរបែប ដែលជាប្រភពធនធានចំណេះសម្រាប់សាធារណៈជនចូលមកអាន។ ជាការចូលរួមលើកកម្ពស់ការអានសៀវភៅ, លោក ទឹម ម៉ានី កវីនិពន្ធដ៏ជើងចាស់នៃសមាគមអ្នកនិពន្ធខ្មែរ បានផ្ដល់ជូនសៀវភៅប្រលោមលោក សរុបចំនួន០៤ក្បាល ដើម្បីរក្សាទុកនៅបណ្ណាល័យនៃអគារសង្គមរាស្ត្រនិយមសម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកសិក្សាស្រាវជ្រាវនានា។ សៀវភៅទាំងនេះ មានដូចជា៖ (១) ប្រលោមលោកមនោសញ្ចេតនា «ពុកអើយ»; (២) ប្រលោមលោកមនោសញ្ចេតនា «រឿងម៉ែ»; (៣) ប្រលោមលោកខ្នាតខ្លី «ក្រវ៉ាន់សៀមរាប»; និង (៤) ប្រលោមលោកកម្រងរឿងពិតរបស់អ្នកនិពន្ធ «ទូកមច្ចុរាជ» (ដែលបានសរសេររៀបរាប់អំពីជីវិតពិតរបស់លោកដែលបានឆ្លងកាត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ)។

ជាកិច្ចបន្ត ប្រតិភូមាគមអ្នកនិពន្ធខ្មែរ បន្តដំណើរទស្សនាសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយ សែនជ័យ គឺដើម្បីទស្សនាសម្រស់ធម្មជាតិនៃតំបន់រ៉ាមសារទន្លេមេគង្គ ការសិក្សាស្វែងយល់អំពីប្រវត្តិក្នុងតំបន់ រុក្ខជាតិនានាក្នុងទន្លេមេគង្គ ជាពិសេសប្រព័ន្ធជីវៈចម្រុះក្នុងទន្លេមេគង្គ ដែលជាប្រភពធនធាន និងជាប្រភពធាតុផ្សំបង្កើតជាសាច់រឿងបែបប្រវត្តិភូមិសាស្ត្រប្រលោមលោក កំណាព្យ ចម្រៀង។

A Delegation of Khmer Writers Association Visit Borei O’Svay Sen Chey district, Stung Treng province
Photo by Sreng Lyda
March 23, 2025
Documentation Center of Cambodia Archives
Full report