Home / Post

Stung Treng Documentation Center: Promoting Arts and Cultutre, Sbek Thom, Khmer shadow theatre

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីចុះថតរូបភាពសកម្មភាពល្ខោនខោលនៅតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ត្រូវបានប្រព្រឹត្តឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងក្រោមការសម្របសម្រួលរបស់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ ។

ក្រុមសិល្បៈល្ខោនខោលធ្វើដំណើរមកផ្ដិតយកថតរូបភាពនៅទីតាំងស្តូបព្រះបរមឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ និងអគារសង្គមរាស្ត្រនិយមសម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

ការផលិតរូបភាពសិល្បៈល្ខោនខោលនេះមានគោលបំណងចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» និងជុំរុញផ្សព្វផ្សាយសិល្បៈល្ខោនខោលខ្មែរដោយបានផ្សារភ្ជាប់សិល្បៈល្ខោនខោលខ្មែរជាមួយតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ដើម្បីបង្ហាញសក្ដានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប។

ក្នុងកម្មវិធីចុះថតរូបភាពសកម្មភាពល្ខោនខោលនៅតំបន់រ៉ាមសារខេត្តស្ទឹងត្រែង, ក្រុមការងាររបស់ឯកឧត្តមអភិបាលខេត្ត, អាជ្ញាធរស្រុក, ឃុំ និងភូមិ, និងអ្នកភូមិគាំទ្រសិល្បៈល្ខោនខោល ចូលរួមយ៉ាងសកម្មដែលយាំងបានធ្វើឲ្យព្រឹត្តិការណ៍វប្បធម៌នេះប្រព្រឹត្តទៅដោយរលូន។

Photo by Sreng Lyda
February 22, 2025
Documentation Center of Cambodia Archives
Full report