February 13, 2025, the Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay-Sen Chey) welcomed two visits of ten students from Borei O’Svay Sen Chey Secondary School and two international tourists. The students and tourists have explored and learned about its unique work and unique role and effort in preserving the history education, promoting an awareness of rich natural resources and developing the communities.
សិស្សានុសិស្សមកទស្សនៈកិច្ចសិក្សា «អគារមរតកសង្គមរាជស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយសែនជ័យ)»
ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ សិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយ ចំនួន១០នាក់ រៀនថ្នាក់ទី៧ ដឹកនាំដោយលោកគ្រូនាយក សឺន សុផា និងអ្នកគ្រូ សុគុណ ថាវី បានមកទស្សនៈកិច្ចសិក្សាស្វែងយល់បន្ទែមពីសារប្រយោជន៍នៃអគារ ប្រវត្តិសាស្រ្តបុរីអូរស្វាយ នឹងសិក្សាអំពីជីវិតពិតរបស់លោកតា សើង សាវ៉ាង ធ្លាប់ឆ្លងកាត់ការរស់នៅក្នុងតំបន់នេះតាំងពីកុមារភាព និងធ្លាប់ឆ្លងកាត់នៅសម័យខ្មែរក្រហមដល់លំបាក។ លោក ស្រេង លីដា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានពន្យល់ទៅកាន់សិស្សានុសិស្សអំពីអត្តប្រយោជន៍នៃអគារ ប្អូនទាំងអស់គ្នាអាចមកអានសៀវភៅបាន បើសិនជាប្អូនៗ មានម៉ោងទំនេរពីការសិក្សានៅសាលា។ លើសពីនេះអគាររបស់យើងក៏មាន អ៊ីនធឺណិតសម្រាប់ឪ្យប្អូនៗស្វែងរកឯកសារផ្សេងៗ ហើយមានទឹកក្ដៅត្រជាក់ ប្អូនៗក៏អាចមកអង្គុយនៅក្នុងអគារ ឬមាត់ទន្លេ មើលថ្ងៃលិច និងអានសៀវភៅវផងដែរ។ អគាររបស់យើងមានសៀវភៅដូចជា សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម សៀវភៅវស្ដីពីរាជវង្សានុវង្ស និងសៀវភៅអង់គ្លេសសម្រាប់កុមារ។
បន្ទាប់មកលោកតា សើង សាវ៉ាងបានចែករំលែករឿងរាវដែលលោកតាបានជួបប្រទះទៅលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានមកទស្សនៈកិច្ច ជាចុងក្រោយលោកតាបានផ្ដែរផ្ដាំទៅសិស្សក្សានុសិស្សទាំងអស់គ្នាឪ្យខិតខំរៀនសូត្យបានខ្លាំពូកែ ដើម្បីជួយអភិវឌ្ឈន៍ប្រទេសនេះឪ្យកាន់តែរីកចម្រើនទៅមុខទៀត និងធ្វើយ៉ាងណាកុំឪ្យរបបរដ៏ខ្មៅងងឹតនេះវិលត្រឡប់មកវិញម្ដងទៀត ។ លោកគ្រូ សឺន សុផា បានលើកឡើងថា ជាឪកាសល្អសម្រាប់ប្អូនសូមប្អូនខិតខំរៀនសូត្យ ឲ្យបានខ្លាំងពូកែដើម្បីស្វែងយល់ប្រវត្តិសាស្រ្តឪ្យកាន់ច្បាស់លាស់ ព្រោះយើងមានអគារមួយសម្រាប់សិក្សាស្រាវជ្រាវដោយឥតគិតថ្លៃនៅក្នុងភូមិដោយផ្ទាល់បែបនេះ។ កិច្ចបន្ទាប់លោកស្រេង លីដា បាននាំលោកគ្រូអ្នកគ្រូ និងប្អូនៗ សិស្សានុសិស្សទៅរានហាលខាងក្រោយអគារដើម្បីមើលទេសភាពទន្លេ និងថតរូបជុំគ្នា។
ជាចុងបញ្ជាប់នាំគ្នាទៅកាត់ផែ លោកស្រេង លីដាបានពន្យល់ទៅកាត់អ្នកទាំងអស់គ្នាបន្ទែមពីសារប្រយោជន៍នៃផែ និងទូក ដែលទូក និងផែទាំងនេះយើងនឹងយកទៅកាន់កោះនីមួយៗ ដែលមានដូចជា កោះព្នៅ កោះឈឺទាលធំ កោះឈឺទាល់តូច និងកោះល្ងដោយឥតគិតថ្លៃ។ ដំណើរទស្សនៈកិច្ចនេះបានបញ្ចប់ដោយជោគជ័យ បានផ្ដល់ឪកាសឪ្យសិស្សានុសិស្សរៀនសូត្រពីប្រវត្តិសាស្រ្តបុរីអូរស្វាយ ជីវិតពិតរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងអត្ថប្រយោជន៍របស់អគារ។