Personal Info
ID: OMI0086
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០៨៦២០១២០៤០៤,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ចាប ប៊ឹក ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
យោធាការពារព្រំដែន ខាងអូរស្មាច់។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគពាយ័ព្យ«៥៦០» អូរស្មាច់។
Superior
អ្នកដឹកនាំ
ពែង, ខន។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចាប ប៊ឹក ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ប៊ឹក មានប្រពន្ធឈ្មោះ ធុត មានកូនចំនួន១១នាក់ស្រី៣ ប្រុស៨ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ប៊ឹក មាន ឪពុកឈ្មោះ ចាប សេង ម្ដាយឈ្មោះ យាប់ មានបងប្អូនចំនួន ៣នាក់ស្រី២ប្រុស១ មានស្រុកកំណើតនៅភូមិដូនឡង់ ឃុំបល័ង្គ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ប៊ឹក មិនបានទៅរៀនសូត្រនៅ តាមសាលាទេ ព្រោះសាលារៀននៅឆ្ងាយណាស់ នៅផ្ទះជួយ ធ្វើស្រែឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម បន្ទាប់មកមានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យ ប្រជាជនមួយចំនួន មានគ្រោះថ្នាក់ដល់ស្លាប់និងពិបាករស់នៅណាស់ ឪពុកម្ដាយ នាំរត់ទៅខាងភ្នំគូលេន នៅពួន ក្រោមភ្នំគូលេន ព្រោះខ្លាច គ្រាប់អាបេ៥២។ នៅឆ្នាំ១៩៧២ ប៊ឹក បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនទៅធ្វើជា យោធាស្រុកសូត្រនិគម គណៈស្រុកឈ្មោះ ពែង ឈ្មោះ ខន។ ប៊ឹក ពេលរៀន ក្បួនយោធាចប់ អង្គ្គការបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកការពារព្រំដែន ខាងអូរស្មាច់និងចល័តតាមព្រំដែន កាលនោះខាងយោ ធាមាន អាហារហូបចុកគ្រប់គ្រាន់ ហើយក៏មិនបានដឹងថា ឪពុកម្ដាយបងប្អូននៅតាមស្រុកស្រែចម្ការគ្មានអាហារ អាហារហូបចុកគ្រប់ គ្រាន់ទេ ព្រោះអង្គការមិនបានអនុញ្ញាតឱ្យយោធានៅសមរភូមិមុខ មកលេងស្រុកកំណើតទេ។ នៅឆ្នាំ១៩៧៩ ពេលចាញ់សង្គ្រាម វៀតណាម កម្លាំងយោធាខែ្មរក្រហមមិនរត់ត្រឡប់មកស្រុកកំណើត វិញទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម សុខចិត្ដរត់ចូលពៃ្របន្ដ ទៀតដល់ព្រំដែនថៃ។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាម បានកើតឡើង សារជាថ្មីប្រឆាំងនិងទាហានយួនដែលបានឈ្លានពានទឹកដីកម្ពុជា។ ប៊ឹក បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមបន្ដទៀត។ កាលនោះកម្លាំងយោធាខែ្មរក្រហមបានទទួលជំនួយពីប្រទេសចិនហើយបានឆ្លង កាត់ប្រទេសថៃ ហើយកម្លាំងចាស់ៗនិងប្រពន្ធ យោធា ដែលមិនអាចទៅសមរភូមិមុខបាន តាម៉ុក ដាក់បញ្ជាឱ្យ ជួយបិតចំរូងដើម្បីយកទៅសមរភូមិដាក់ការពារកុំឱ្យទាហានយួននិងទាហានរដ្ឋាភិបាលភ្នំពេញចូលមកដល់។ នៅ ឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដឹកនាំប្រជាជនឱ្យចុះមកខាងក្រោមវិញ ដើម្បីងាយស្រួលធ្វើស្រែ ចម្ការ ព្រោះពេលនោះប្រទេសចិន ឈប់ផ្ដល់ជំនួយហើយ។ នៅឆ្នាំ១៩៩៨ កម្លាំងយោធាខែ្មរ ក្រហមបានធ្វើ សមាហរណ៍កម្ម ទើបប្រជាជនរស់នៅតំបន់ចុង ក្រោយអន្លង់វែងរស់នៅបានសុខសប្បាយលែងភ័យព្រួយរឿង សង្គ្រាម តែពេលនោះប្រជាជនភ័យព្រួយខ្លាចក្រុមហ៊ុន រំលោភយកដីទៅវិញ។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"