Personal Info
ID: OMI0033
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០៣៣២០១២០៦២៤,ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឌី ខាំបូលី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ឈិន វ័ន ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់ស្វ័យត ខេត្ដក្រចេះ។
Superior
អ្នកដឹកនាំ
យី ,គួន។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈិន វ័ន ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ វ័ន មានប្ដីឈ្មោះ ហេង មានកូនចំនួន៦នាក់ស្រី៣ប្រុស សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វ័ន មានបងប្អូន៦នាក់ មានស្រុកកំណើត នៅស្រុកក្រចេះ ខេត្ដក្រចេះ។ វ័ន ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សា គគរត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ វ័ន បាន ស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម កាលនោះមានគ្នា៣០នាក់ សុទ្ធតែនារីៗ។ វ័ន អង្គការចាត់តាំងឱ្យចូល ខាងសិល្បៈរាំចេ្រÃៈងក្នុងន័យ ឃោនាឱ្យប្រជាជនយល់ដឹងពីគោលនយោបាយខែ្មរក្រហម កាលនោះប្រធានសិល្បៈ ឈ្មោះ អ៊ុច រ៉ាវី និងឈ្មោះ អ៊ុច ស៊ុនឡាយ។ គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកស្រុកស្នួល ធ្វើការងារនៅក្នុងចម្ការកៅស៊ូ នៅក្នុងខេត្ដក្រចេះ មានកម្មកររាប់រយរាប់ពាន់នាក់។ នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនមកស្រុកក្រចេះវិញ នៅក្នុងតំបន់៤១ ជា អ្នកដាំបនែ្លយកឱ្យយោធាតាមអង្គការភាព កាលនោះសមភាពការណ៍មិនស្រួលទេ យើងធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាម ហើយនៅក្នុងទីរួមខេត្ដមានដំណឹងថា កម្មាភិបាលធំៗមានជនក្បត់អង្គការហើយបាត់ខ្លួនមិន បានដឹងអង្គការយកទៅណាទេ។ នៅឆ្នាំ១៩៧៩ វ័ន មិនហ៊ានរត់ត្រឡប់មកស្រុកកំណើតវិញ ដោយសារខ្លាច វត្ដមានកងទ័ពវៀតណាមចាប់បានអាករ វះពោះជាដើម។ វ័ន្ដ រត់ជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើនទៀត ចូលពៃ្រគ្មានអាហារហូចចុកហើយឃើញមានមនុស្សស្លាប់ក្នុងពៃ្រជាបន្ដបន្ទាប់។ វ័ន្ដ មានសំណាងល្អបានរត់ទៅ ដល់ព្រំដែនថៃ ហើយបានមករស់នៅតំបន់១០០១។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប់កើតមានឡើងម្ដង ទៀត ដូចនេះកម្លាំងយុវជនយុវនារីបានចូលធ្វើជាយោធាខែ្មរក្រហមនៅតាមព្រំដែនបន្ដទៀត។ វ័ន នៅក្នុងអង្គ ភាពដឹងជញ្ជូននៅក្នុងកងពល៤១៧ ប្រធានកងពលឈ្មោះ កែ ពក។ នៅឆ្នាំ១៩៨៤ វ័ន បានរៀបការប្ដី ហើយអង្គការបានឱ្យរស់នៅលើភ្នំដងរែកជាមួយតាម៉ុក តែប្ដីចុះទៅសមរភូមិមុខវិញ។ នៅឆ្នាំ១៩៩០ តាម៉ុក បានប្រមូលកម្លាំងយោធាខែ្មរក្រហមជាច្រើនដែលចុះទៅសមរភូមិតាមបណ្ដាយខេត្ដឆ្ងាយៗឱ្យមករស់នៅលើភ្នំ និងចុះមករស់នៅតាមជើងភ្នំវិញ។ វ័ន បានរស់នៅតំបន់អន្លង់វែង បានស្គាល់មេដឹកនាំជាច្រើនដូចជា តាម៉ុក នួន ជា ខៀវ សំផន សុន សេន កែ ពក និងប្រធានកងពលជាច្រើនផេ្សងទៀត។ នៅឆ្នាំ១៩៩៨៩៩ ទើបកម្លាំងខែ្មរក្រហមចុងក្រោយនៅតំបន់អន្លង់វែង បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជា ជនរស់នៅបានសុខសប្បាយនិងបានទៅលេងស្រុកកំណើតវិញ។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"