Personal Info
ID: BMI0021
Name
ឈ្មោះ
Tol Sem
តុល សែម
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
BMI0021 20101016, Kbal Spean village, Malai sub-district, Malai district, Batambang Province. Interviewed by Long Dany. Note: Interviewed with Tol Sem, male, 50, No Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ប៊ីអឹមអាយ០០២១, ២០១០១០១៦, ភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយៈ ឡុង ដានី។ សម្ភាសន៍ជាមួយ តុល សែម ភេទប្រុស អាយុ៥០ឆ្នាំ។ ក្រៅប្រវត្តិរូប។
Date of Birth
1960????
ថ្ងៃ-ខែ-ឆ្នាំ កំណើត
១៩៦០????
Date of Birth
08040404 Kandal province, Koh Thom district, Koh T
ថ្ងៃ-ខែ-ឆ្នាំ កំណើត
០៨០៤០៤០៤ ខេត្ដកណ្ដាល, ស្រុកកោះធំ, ឃុំកោះធំ, ភូមិពោ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
D-1 factory
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
រោងចក្រដ១
KR Rank(1975-79)
Factory worker
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មកររោងចក្រ
DK Zone 75-79
Central zone(12), Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគមជ្ឈឹម(១២), ភ្នំពេញ
Superior
Heanh was the department chief and Cheng On was the factory chief
អ្នកដឹកនាំ
ហ៊ាញ ជាប្រធានផ្នែក និង ចេង អន ជាប្រធានរោងចក្រ
Associates
Vy
អ្នកពាក់ព័ន្ធដ៏ទៃទៀត
ឈ្មោះវី
Summary
Tol Sem, male, is 50 years old. He lives in Kbal Spean village, Malai sub-district, Malai district, Batambang Province. He was born in Po Tonle village, Koh Thom sub-district, Koh Thom district, Kandal province. His father was named Touch and his mother was named Yon. Sem studied only until grade 11 of the old system at a pagaoda. In 1973, Sem joined the revolution at the age of fourteen with his friend, Vy. Sem joined becauseTa Sok, who was chief of the Unit Number 12, asked him to be a messenger of Unit 12, located on the east of Reusey Srok. That unit was supervised by Ta Sok, Ta Nat, and Ta Pin. Sem៌s task was to send letters from one unit to another bymoving from one place to another. Sometimes, he also had to transport refined bombs. When Phnom Penh was defeated in April 17, 1975, Sem was sent to be a messenger of Vorn Vet, who was the minister of Ministry of Industry in Democratic Kumpuchea. Vorn Vet wanted to send ten children, including Sem, to China. However, the plan failed. Later, Sem and seven other children were chosen to work in D-1 factory, which was supervised by Cheng On; the department chief was a man named Heanh. While Sem was at the factory, he heard that Vorn Vet became the deputy prime minister of Ministry of Economy. In the factory, mechanics taught Sem was how to use the lathe, set up machines, peel the kapoks, and set up the threshers. Until 1978, females were the department chiefs while males were the deputy chief. Sem was well-liked by many people at the factory because he was industrious in his work. Sem thought that he had to work hard in order to serve the revolution and the people. All the workers learned this mindset from the Khmer Rouge ruling class. The food rations in the factory were not enough; people ate bread with soup. The upper level at the factory propagandized to the workers that Angkar lacked provisions, and told the factory workers that they had to work hard in order to support those who lived in the collectives. Vorn Vet and Cheng On controlled the work in the factory. However, they did not care about the food rations as long as the work remained fast and productive. When Vietnam entered [Cambodia] in 1979, Sem and the other factory workers were evacuated to the west. They passed through Kampong Chnang province and arrived at Krang Dei Veay. However, because there was nothing to eat, they moved to Pursat province and worked in the fields there for one rainy reason. Later, Sem was evacuated to Bavil. As the war with Vietnamcontinued, Sem fled to Ampil Pram Derm and arrived at Svay Sramor, in the same Batambang province. In late 1979, he returned to Malai district, or District 102. In 1980, he married. Sem served as a soldier in Unit 450 under Sok Pheap. In addition to fighting, the soldiers in this unit cut trees to trade in Thailand. In 1985, Vietnamese troops arrived at the border, and the soldiers៌ families were evacuated to live in the T-85 camp in Thai territory. The soldiers still had to fight occasionally against the Vietnamese and Republic Kumpuchea៌s soldiers at the border. During this time, Sem stepped on land mine and lost his right leg. In 1990, all the soldiers and their families returned to Malai district.
សេចក្ដីសង្ខេបបទសម្ភាស៏
តុល សែម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ សែម មានស្រុកកំណើត នៅភូមិពោធិ៍ទនេ្ល ឃុំកោះធំ ស្រុកកោះធំ ខេត្ដកណ្ដាល។ សែម មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ យន។ សែម រៀនបានត្រឹមថ្នាក់ទី ១១តែប៉ុណេ្ណាះនៅសាលាលោក។ នៅឆ្នាំ១៩៧៣ គាត់ មានអាយុ១៤ឆ្នាំបានចូលបដិវត្ដន៍ជាមួយមិត្ដ ភ័ក្ដិឈ្មោះ វី ដោយសារពេលនោះ តា សុខ ជាប្រធានកងពលលេខ ១២បានមកសុំគាត់ឱ្យទៅនៅជាមួយធ្វើជា និរសារបស់កងពល១២ នៅខាង កើតឫស្សីស្រុក។ កងពលនោះគ្រប់គ្រងដោយ តា សុខ តា ណាត និង តា ពីន។ ការងាររបស់ សែម គឺរត់សំបុត្រពីកងពល មួយទៅកងពលមួយពីកនែ្លងទៅ កនែ្លងមួយ។ ពេលខ្លះទៀតគាត់ ត្រូវទៅជញ្ជូនគ្រាប់ដែលកែចៃ្ន។ ពេលបែកទីក្រុងភ្នំពេញនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ សែម ត្រូវបានបញ្ជូនឱ្យទៅធ្វើ ជានិរសារបស់ វន វ៉េត ជារដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ពេល នោះ វន វ៉េតបាននិយាយថានឹងរៀបចំឱ្យកុមារ១០នាក់ក្នុងនោះមាន សែម ដែរ ទៅប្រទេសចិន ប៉ុនែ្ដគំរោងនោះមិនបានសមេ្រចឡើយ។ ក្រោយមក គេជ្រើសយកគាត់ និងកុមារ៧នាក់ទៀត បញ្ជូនឱ្យទៅនៅធ្វើការ រោងចក្រដ១ដែលគ្រប់គ្រងដោយចេង អន ប៉ុនែ្ដប្រធានផ្នែកគឺ ឈ្មោះ ហ៊ាញ ភេទប្រុស។ ពេលចេញមកនៅរោងចក្រ សែម បាន ឮសេចក្ដីប្រកាសថា វន វ៉េត គឺជា ឧបនាយករដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច។ នៅរោងចក្រ សែម ធ្វើការងារដូចជាក្រឡឹងដែកតំឡើងម៉ាស៊ីន វ៉ៃគរ តំឡើងម៉ាស៊ីនបោកស្រូវ ដោយមានអ្នកបចេ្ចកទេសមក បង្រៀន។ ដល់ឆ្នាំ១៩៧៨ គេចាប់ផេ្ដីមប្ដូរប្រធានផ្នែកដោយឱ្យ ស្រីៗធ្វើប្រធានវិញ ហើយប្រុសធ្វើអនុវិញ។ ពេលធ្វើការនៅទី នោះ សែម ទទួលបាននូវការស្រលាញ់ច្រើនពីអ្នក ឯទៀតដោយសារ គាត់ជាមនុស្សឧស្សាធ្វើការងារដោយ សារគាត់គិតថាធ្វើការដើម្បី បំរើបដិវត្ដន៍បំរើប្រជាជន។ នេះគឺជាអ្វីដែលកម្មករនៅទីនោះរៀន ពីថ្នាក់ដឹកនាំខែ្មរក្រហមមក។ ចំណែកការហូបចុក វិញនៅក្នុងរោង ចក្រមិនសូវឆែ្អតទេដោយហូបតែនំប័ុង ជាមួយសម្លរ។ ថ្នាក់លើចេះ ឃោសនាថា អង្គការខ្វះស្បៀងហើយអីចឹងឱ្យអ្នកនៅរោងចក្រខំធ្វើ ការទៅដើម្បីជួយឧប្ថម្ភដល់អ្នកនៅសហករណ៍ផង។ វន វ៉េត និង ចេង អន បានចុះទៅមើលការងារនៅរោងចក្រនោះដែរ ប៉ុនែ្ដគាត់ មិនបានទៅមើលការហូបចុកនោះទេធ្វើម៉េចឱ្យតែការងារបានលឿន ហើយបានផលច្រើន។ នៅពេលវៀតណាមចូលឆ្នាំ១៩៧៩ សែម និងអ្នកដែលនៅធ្វើការ នៅរោងចក្រត្រូវបានជម្លៀសចេញមកប៉ែកខាងលិចកាត់តាមខេត្ដ ្ដកំពង់ឆ្នាំងទៅដល់ក្រាំងដីវ៉ាយ ប៉ុនែ្ដដោយសារនៅទី នោះអត់មាន អីហូបក៏ចេញមកខេត្ដពោធិ៍សាត់ ហើយនៅធ្វើស្រែនៅទីនោះបាន មួយវស្សាទៀត។ ក្រោយមកទៀត សែម បានជម្លៀសទៅនៅ ស្រុកបវិលវិញ។ ដល់ពេលវៀតណាមចេះតែដេញមក គាត់បានរត់ទៅដល់អំពិលប្រាំដើម ហើយចេញទៅស្វាយស្រម៉ទៀតនៅ ក្នុងខេត្ដបាត់ដំបងដដែល។ នៅចុងឆ្នាំ១៩៧៩ ទើបគាត់បានមក ដល់ស្រុកម៉ាឡៃ ដែលកាលនោះគេហៅថាតំបន់១០២។ នៅឆ្នាំ ១៩៨០ គាត់បានរៀបការ។ នៅទីនោះ សែម បានធ្វើទ័ពនៅកង ពល៤៥០ក្រោមការគ្រប់គ្រង របស់ សុខ ភាព។ ក្រៅពីច្បាំង កង ទ័ពនៅទីនោះនាំគ្នាទៅអារឈើយកទៅលក់ឱ្យថៃ។ នៅឆ្នាំ១៩៨៥ ទាហានវៀតណាមបានចូលមកដល់ព្រំដែន គ្រួសាររបស់ទ័ពត្រូវបាន ជម្លៀសទៅនៅដីថៃ នៅជំរំថ៨៥ ចំណែកកងទ័ពទាំងអស់ត្រូវ ចេញមកច្បាំងម្ដងម្កាលជាមួយវៀតណាម និងកងទ័ពរដ្ឋកម្ពុជានៅ តាមព្រំដែន ហើយនៅពេលនោះ សែម បានជាន់មីន និងពិការជើង ស្ដាំមួយចំហៀង។ នៅឆ្នាំ១៩៩០ទើប កងទ័ព និងគ្រួសារទាំងអស់ត្រលប់មកនៅស្រុកម៉ាឡៃវិញ។
Image File Name
Tol Sem
Image File Name
តុល សែម
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation of Cambodia.

Cite This Item

"Documentation of Cambodia"