Personal Info
ID: KTI1012
Name
ឈ្មោះ
Chhit Chheang
ឈិត ឈាង
Other Name
ឈ្មោះហៅក្រៅ
Rem
រ៉ែម
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I06190
Source Interview
KTI1012 200501119, Krour village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Rem, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ១០១២ ២០០៥០១១៩ ភូមិគ្រួរ ឃុំដូង ស្រុក ប្រាសាទបល្លង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ រ៉ែម ម្ចាស់ប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Date of Birth
06040103, Kampong Thom, Prasat Balang, Daung, Krou
ថ្ងៃ-ខែ-ឆ្នាំ កំណើត
០៦០៤០១០៣ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Was forced to joined the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដិដោយសារគេបង្ខំ។
DK ORG Unit 75-79
Division 310
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល ៣១០ភ្នំពេញ។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធជន
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
អឿន។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈិត ឈាង ហៅ រ៉ែម ភេទប្រុស អាយុ៥៥ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ឈាង មានប្រពន្ធឈ្មោះ ហ៊ុំ មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិគ្រួរ ឃុំដូង ស្រុកបារាយណ៍ ខេត្ដ កំពង់ធំ។ ឈាង មានឪពុកឈ្មោះ ឈុន ឈិត ម្ដាយឈ្មោះ អ៊ាង ហៀត មានបងប្អូនចំនួន៣នាក់។ ឈាង មិនបានរៀនសូត្រតាមសាលារៀនទេ តែឪពុកម្ដាយឱ្យទៅបួស នៅវត្ដដូងបានចំនួន៣វស្សា សឹកមកវិញជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសយើងកើតមានសង្គ្រាម ក្រោយ មកក្រុមចលនាខែ្មរក្រហមដើរឃោសនាឱ្យកម្លាំងចូល ពៃ្រតស៊ូដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧៣ បាន ចូលបម្រើ ចលនាខែ្មរក្រហមដោយសារយើងនៅផ្ទះក៏មិនបាន អង្គការមក ហៅយើងចូលទៅធ្វើទ័ពតែ ម្ដង។ ឈាង ដំបូងអង្គការបញ្ជុូនទៅ ធ្វើជាយោធាស្រុក រួចហើយបញ្ជូនទៅយោធាភូមិភាគឧត្ដរហាត់ រៀនក្បួនយោធានៅសេ្ដីងជ័យនៅក្នុងកងទ័ពពិសេសក្នុងកងពលទី១ប្រធានកងពល ឈ្មោះ អឿន។ កងពិសេសមានន័យថា នៅកនែ្លងណាពិបាកវាយយកឈ្នះទាហានលន់ នល់ គឺកង យោធាពិសេសនិង តែងវាយនាំមុខជានិច្ច។ នៅឆ្នាំ១៩៧៤ កម្លាំងយោធាខែ្មរក្រហមបានវាយរំកិលកាន់តែខិតជិតទីក្រុង ភ្នំពេញមែនទែន ទាហានលន់ នល់ មានរបួសនិងស្លាប់ច្រើនដូចគ្នា។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហម បានទទួល ជ័យជម្នះ ពេលនោះប្រជាជនត្រូវអង្គការជម្លៀសចេញទាំងអស់។ ឈាង ពេលប្រជាជនចេញអស់ អង្គការឱ្យស្នាក់នៅម្ដុំទឹកថ្លានិង មំ្ដុពេទ្យកាលម៉ែត្រ ពេលនោះកងពលទី១ បាន ដូរទៅជាកង ពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំខែ៦ឆ្នាំ១៩៧៥ អង្គ ការបានបញ្ជូនទៅធ្វើការងារ នៅក្នុងក្រសួងពាណិជ្ជកម្មជាកម្មករលីសែងនៅក្រុងកំពង់សោម។ នៅឆ្នាំ ១៩៧៦ អង្គការបានបញ្ជូនមកភ្នំពេញវិញ ស្នាក់នៅ ម្ដុំពេទ្យកាលម៉ែត្រ អង្គការចាត់តាំងឱ្យទៅធ្វើ ស្រែនៅម្ដុំកប់ស្រូវ លើកទំនប់ជីកប្រឡាយ គ្មានអាហារហូបចុកគ្រប់គ្រាន់ស្គម ក្បាលឡើងត្រមែង។ នៅឆ្នាំ១៩៧៦ មានកម្មាភិបាល មួយចំនួនធំអង្គការចាប់ខ្លួនជាបណ្ដើរហើយ ដោយចោទថា មាន គំរោងការក្បត់ចង់រដ្ឋប្រហារទម្លាក់លោកប៉ុល ពត។ នៅពេលកំពង់តែធ្វើការឱ្យតែយើងឡានហ្ស៊ីបមក ម្នាក់ៗភ័យ ញាក់សាច់មិនថា មកចាប់ចំយើងឬគេ បើយើងចង់រត់គេច ក៏មិនរួចដែរ។ នៅឆ្នាំ១៩៧៧ អង្គការបានបពាូនយោធានៅក្នុងកងពល៣១០ទៅធ្វើការងារលុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំងកាប់គាស់គល់ឈើធំៗដើម្បីយកទីធ្លាសម្រាប់ធ្វើព្រលានយន្ដហោះ មានជំនាញការជាជន ជាតិចិនរាប់ រយនាក់។ នៅឆ្នាំ១៩៧៩ នៅពេល កងទ័ពវៀត ណាមវាយចូលមកដល់ កម្មករភាគច្រើនខ្លាចវត្ដមាន កងទ័ព វៀតណាមទៀត នាំគ្នារត់ចូលពៃ្រឡើងភ្នំចុះភ្នំជួបការលំបាក រហូតមានអ្នកស្លាប់តាមផ្លូវជាច្រើន នាក់។ ឈាង បានរត់ទៅ ដល់ព្រំដែនថៃ រស់នៅក្នុងជំរំជនភាសខ្លួន។ នៅឆ្នាំ១៩៩២ ឈាង បានអង្គការសហប្រជាជាតិជួយជនភាសខ្លួនឱ្យមករស់នៅស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានខចាប់មនុស្សមកសម្លាប់ចោល។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"