Personal Info
ID: KDI0888
Name
ឈ្មោះ
Leang Thuch
លាង ធុច
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K09024
Source Interview
KDI0888 20041211, Kampong Kor village, Pothy Ban sub-district, Koh Thom district, Kandal province. Interviewed by Long Dany. Notes: Interviewed with the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេឌីអាយ០៨៨៨ ២០០៤១២១១ ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ទ្បុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ម្ចាស់ប្រវត្តិរូបផ្ទាល់។
Date of Birth
[KR aged: 23. Present aged: 52]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ២៣ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ឆ្នា
ថ្ងៃ-ខែ-ឆ្នាំ កំណើត
០៨០៤០៨០៦ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំពោធិបាន,ភូមិកំពង
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Huy and Sry, chief of platoon
អ្នកដឹកនាំ
បង ហ៊ុយ និង បង ស៊្រី, កងអនុសេនាតូច។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
លាង ធុច ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធុច មាន ប្រពន្ធឈ្មោះ នី មានកូនចំនួន៥ នាក់ ស្រី១ប្រុស៤ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះ ធំ ខេត្ដកណ្ដាល។ ធុច មានឪពុកឈ្មោះ លាង ម្ដាយឈ្មោះ លាង មានបងប្អូន៥នាក់ស្រី៣ប្រុស២។ ធុច កាលពីតូចរៀននៅសាលា បឋមសិក្សាវិជ័យសាគរត្រឹមថ្នាក់ទី១២ឪចាស់ឱ។ ពេលឈប់រៀន មក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ក្រោយមក មានយន្ដហោះទម្លាក់គ្រាប់ បែកនៅក្នុងភូមិក៏ត្រូវប្អូនប្រុសម្នាក់សម្លាប់ក៏មានកំហឹងចេញទៅចូលធ្វើយោធាខែ្មរក្រហម។ ធុច បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមនៅឆ្នាំ១៩៧២ តាមរយៈឈ្មោះ ឌឹម។ ចូលដំបូងធ្វើជាយោធានៅស្រុក១៨តំបន់២៥ រៀនក្បួនយុទ្ធ សាស្រ្ដយោធានិងវគ្គនយោបាយ ចប់ អង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយទាហានលន់ នល់ កាលនោះមានរបួសនិងស្លាប់ច្រើន ណាស់ នៅម្ដុំកោះអន្លុងចិនប្រធានវរសេនាតូចលេខ២៦០ឈ្មោះ ឈុន ឈ្មោះ ប៊ន ប្រធានកងពល ៧០៣ ឈ្មោះ ណាត ឈ្មោះ ពីន។ នៅឆ្នាំ១៩៧៥ ពេលយោធាខែ្មរក្រហមចូលដល់ទីក្រុង ភ្នំពេញ ខែ្មរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់។ នៅឆ្នាំ១៩៧៥ ធុច អង្គការឱ្យនៅ ត្រឹមតាខ្មៅ និងបញ្ជូនឱ្យទៅរៀនបចេ្ចកទេសខាងមីននៅវត្ដក្រពើហារ អត់បានចូល ភ្នំពេញទេ។ នៅឆ្នាំ ១៩៧៦ ធុច និងយោធាកងពល៧០៣ ត្រូវអង្គការបញ្ជូនទៅលុតដំនៅពៃ្រស ឱ្យធ្វើស្រែភ្ជួររាស់ លំបាកវេទនាណាស់ ធ្វើការងារច្រើនគ្មានរបបអាហារគ្រប់គ្រាន់ មិនតែប៉ុណេ្ណាះយុវជនមួយចំនួនត្រូវ អង្គការចាប់ដាក់ឡានយក ទៅបាត់ទៀត។ នៅឆ្នាំ១៩៧៩ ធុច បានរត់ចូលពៃ្រតាម កម្មាភិបាលខែ្មរ ក្រហមជាច្រើនរយនាក់ ដើរពេញពៃ្ររហូតដល់ ខេត្ដបាត់ដំបង។ រស់នៅក្នុងពៃ្រគ្មានបាយហូបគ្មានទឹក ផឹកឈឺ សេ្ទីរស្លាប់ សេ្ទីររស់ ក្រោយមកបានស្ដាប់វិទ្យុផ្សព្វផ្សាយថា ឱ្យបងប្អូនខែ្មរក្រហមវិលមករកស្រុក កំណើតវិញ ឱ្យចូល សារភាពរដ្ឋាភិបាលមិនយកទោសពរៃ្ដីទេ ពេលនោះ ធុច បាននាំគ្នាចូលសារភាព រួចហើយទៅរៀនសូត្រអប់រំបានមួយ អាទិត្យ កងទ័ពវៀតណាមសួររកស្រុកកំណើតនិងបានបញ្ជូនមក ស្រុកវិញបានជួបបង។ តែមកដល់ដឹងថា ឪពុកស្លាប់និងមាន បងប្អូនបាត់ខ្លួនជំនាន់ខែ្មរក្រហម តែពេល មកដល់ភូមិវិញ អ្នកស្រុកមិនសប្បាយចិត្ដទេ មាននិយាយដៀមដាមថា យើងជាខែ្មរក្រហមធ្លាប់ធ្វើ បាបគេ តែធុច មិនហ៊ានមាត់ស្ដីទេ ចេះតែរស់នៅរហូតតទៅ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"