Personal Info
ID: KRI0047
Name
ឈ្មោះ
Sokh Vanny
សុខ វ៉ាន់នី
Status
Died
ស្ថានភាពគ្រួសារ
ស្លាប់
CBIO ID
I00466
Source Interview
KRI0047 20060213, Prek Chik village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Sim Sun, 69, father.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៤៧ ២០០៦០២១៣, ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណា រឿន។ កំណត់សម្គាល់ៈ ជួបជាមួយ សឹម សុន អយុ៦៩ឆ្នាំ ត្រូវជាឪពុក។
Date of Birth
[KR aged: 25]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ២៥ ឆ្នាំ»
Date of Birth
10030703. Kratie, Prek Prasap, Saob, Prek Chik
ថ្ងៃ-ខែ-ឆ្នាំ កំណើត
១០០៣០៧០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
1971
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
Knuoy, Kaheng, Et, and An were soldier with Vanny.
អ្នកពាក់ព័ន្ធដ៏ទៃទៀត
ក្នូយ, កាហេង, អេត, អន, វ៉ាន់នី ជាអ្នកទៅធ្វើទ័ពជាមួយវ៉ាន់ នី។
សេចក្ដីសង្ខេបបទសម្ភាស៏
សុន វ៉ាន់នី ភេទប្រុស អាយុ២៥ឆ្នាំ ឪស្លាប់ឱ។ ជួបជាមួយឈ្មោះ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុក។ វ៉ាន់នី មានម្ដាយឈ្មោះ អ៊ុច មី មានបងប្អូន៨នាក់ប្រុស៥ស្រី២ មានស្រុកកំណើតនៅភូមិព្រែក ជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ វ៉ាន់នី ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សាព្រែក ជីក ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្ម សាលាមួយ ចំនួនធំត្រូវបិទទ្វារ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧១ វ៉ាន់នី បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតាមរយៈឈ្មោះ សេន ជាប្រធានភូមិ។ កាលនោះយើងរស់ នៅក្នុងតំបន់រំដោះយើងត្រូវតែ មានទឹកចិត្ដសេ្នហាជាតិ តាមពិតកូនឈ្មោះ វ៉ាន់នី សុខចិត្ដចូលបម្រើចលនាខែ្មរ ក្រហម ព្រោះមិនចង់ឪពុកឈ្មោះ សុន ធ្វើជាយោធាខែ្មរក្រហម។ វ៉ាន់នី ពេលចូលធ្វើជាយោធាខែ្មរក្រហម អង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច វ៉ាន់នី ក៏មិនបានមកលេងស្រុកកំណើតដែរ តែមានដំណឹងថា ធ្វើការងារជាយោធានៅភ្នំពេញ។ នៅឆ្នាំ ១៩៧៨ ពេលកងទ័ពវៀតណាមវាយជិតចូលមកដល់ មានដំណឹង វ៉ាន់នី អង្គការបញ្ជូនទៅសមរភូមិវាយជា មួយកងទ័ពវៀតណាមខាង ព្រំដែនស្លួល ហើយវ៉ាន់នី កាន់ខាងវិទ្យុទាក់ទងនៅក្នុងសមរភូមិ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំទៅបានជាយូរដែរ ប្រហែលជាងមួយឆ្នាំ ស្រាប់តែឃើញកូនឈ្មោះ សុខ វ៉ាន់នី នាំប្រពន្ធកូនត្រឡប់មកស្រុកកំណើតវិញ ហើយបានប្រាប់ថា ឆ្នាំ១៩៧៩ រត់ទៅខេត្ដសៀបរាមខាងស្រុក ប្រពន្ធ។ វ៉ាន់នី និងប្រពន្ធកូនមករស់នៅស្រុកកំណើតវិញ ខាងអាជ្ញាធរ ចេះតែមករករឿងថា វ៉ាន់នី ជាខែ្មរ ក្រហមកើតមានរឿងរ៉ាវ ឈ្លួសគ្នា។ នៅឆ្នាំ១៩៩៣ ជំនាន់អ៊ុនតាក់ វ៉ាន់នី បានជិះម៉ូតូតាមផ្លូវត្រូវចោរប្លន់ សម្លាប់យកម៉ូតូបានទៅបាត់ ទាំងជីវិតមនុស្សទៀត។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation of Cambodia.

Cite This Item

"Documentation of Cambodia"