Personal Info
ID: KTI0049
Name
ឈ្មោះ
Sam Sokh
សំ សុខ
Other Name
ឈ្មោះហៅក្រៅ
Sam Phal
សំ ផល
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I06608
Source Interview
KTI0049 20021123 Kraobao village, Chhouk sub-district, Brasat Sambo district, Kampong Thom province. Interviewed by Dara. P Vathan and Sin Khin, Notes: Interviewed with Kham Sokh, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០០៤៩ ២០០២១១២៣ ភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ខាំ សុខ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Date of Birth
Age at time of interview: 54 years old Notes: Year
ថ្ងៃ-ខែ-ឆ្នាំ កំណើត
អាយុ៥៤ឆ្នាំ កើតឆ្នាំ ខាល
Date of Birth
06050109, Kampong Thom, Brasat Sambo, Chhouk, Krab
ថ្ងៃ-ខែ-ឆ្នាំ កំណើត
០៦០៥០១០៩ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំឈូក ភូម
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer as there were some Vietnameses came to the village for propaganda in order to encourage pe
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដចូលតស៊ូ ព្រោះមានជនជាតិវៀតណាមមកឃោសនា អោយចូលពៃ្រ ម៉ាគី។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
DK Zone 75-79
Central, 12, Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម, ១២, ភ្នំពេញ្ញ
Superior
Oeun, Chief of Center and Chief of division No. 310.
អ្នកដឹកនាំ
អឿន, ប្រធានមជ្ឈឹម និង ប្រធានកងពល ៣១០។
Associates
Ros Run, Ros Run was a Chief of village in
អ្នកពាក់ព័ន្ធដ៏ទៃទៀត
រស់ រុន។ សោ ភឹម។
សេចក្ដីសង្ខេបបទសម្ភាស៏
សំ សុខ ហៅ ផល ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ សុខ មានប្រពន្ធឈ្មោះ សោម ណុប មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការរស់នៅភូមិកាបៅ ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្ដកំពង់ធំ។ សុខ មានឪពុកឈ្មោះ សំ មាន់ ម្ដាយឈ្មោះ ហ៊ូ យក់។ សុខ កាល ពីតូចមិនបានចូលរៀនតាមសាលាទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលពៃ្រម៉ាគី ដោយមានការអប់រំនិងស្រឡាញ់សមេ្ដចសីហនុ ចង់ឱ្យព្រះអង្គមកគ្រប់គ្រង ប្រទេសជាតិវិញ។ សុខ ពេលចូលធ្វើជាយោធាខែ្មរក្រហម កាលនោះមានទាហានយួនហានណូយជួយ ខាងចលនាខែ្មរក្រហម។ សង្គ្រាមបានចាប់ផេ្ដីមវាយជាមួយទាហានលោក លន់ នល់ តាំងពីឆ្នាំ១៩ ៧០ បន្ដបន្ទាប់មករហូត។ នៅឆ្នាំ១៩៧៣ សុខ បានចូលសមរភូមិវាយនៅចេនឡា២ ឃើញថា ទាហាន លន់ នល់ និងទាហានខែ្មរក្រហមស្លាប់ច្រើនណាស់ សុខ មានសំណាង ដោយសារបានធ្វើជា និរសាឱ្យឈ្មោះ យើន មិនបានឡើងវាយនៅសមរភូមិផ្ទាល់ទេ។ នៅឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហម បានទទួលជ័យជម្នះ សុខ អង្គការបញ្ជូនឱ្យធ្វើជាយោធាមជ្ឈិម នៅក្នុងកងពលទី១ មានឈ្មោះ អឿន ជាប្រធានកងពល។ ក្រោយមកទៀត អង្គការបានចោទថា ប្រធានកងពលឈ្មោះ អឿន ក្បត់អង្គ ការចាប់ខ្លួនយកទៅបាត់ នៅសល់យោធាមួយចំនួនធំត្រូវអង្គការបញ្ជូនមកមកធ្វើព្រលានយន្ដហោះនៅ ខេត្ដកំពង់ឆ្នាំង។ យោធារាប់ពាន់នាក់ បានមកធ្វើការលុតដំដូចជាយកមកឱ្យស្លាប់អញ្ជឹង ព្រោះការងារ ដូចជាវាយថ្ម ដាក់រំសេកកមេ្ទចថ្មមានគ្រោះថ្នាក់ដល់ស្លាប់ ខ្លះគាស់គល់ឈើធំៗជារាងរាល់ថៃ្ងហើយ គ្មានអាហារហូបចុកគ្រប់គ្រាន់ ហូបតែបបរម្នាក់មួយវែក។ កាលនោះមានជំនាញការជាជនជាតិចិនរាប់ រយនាក់ចាំបញ្ជាឱ្យកម្មករធ្វើការងារ។ កម្មករមួយចំនួនធ្វើការងារគ្មានពេលសម្រាក ក៏មិនរួចខ្លួននិងការ ចាប់ខ្លួនយកទៅបាត់បានដែរ។ នៅឆ្នាំ១៩៧៧៧៨ សង្គ្រាមចាប់ផេ្ដីមកើតមានឡើងជាមួយប្រទេស វៀតណាម អង្គការជ្រើសរើសយកកេ្មងៗតាមសហករណ៍ឱ្យទៅវាយជាមួយកងទ័ពវៀតណាម បែប ទប់មិនឈ្នះ ក៏មកជ្រើសរើសយោធាចាស់កងពល៣១០ របស់តាអឿន មួយចំនួនបញ្ជូនទៅព្រំដែន ខេត្ដកំពង់ចាម ខាងស្រុកសួងជាប់ជាមួយវៀតណាម។ សុខ បានកាន់កាំភ្លើងចូលសមរភូមិខាងសួងមេ មត់ នៅក្នុងកងពល២០៧ ដែលមានឈ្មោះ តាញ៉ ជាប្រធានកងពល។ យោធាខែ្មរក្រហមម្ដងនេះ មិនបានទៅដោយទឹកចិត្ដទេ ទៅចូលសមរភូមិគ្រាន់បានហូបឆែ្អតនិងក្រោមការចាត់តាំង ដូចនេះសង្គ្រាម បង្ខំចិត្ដគ្មានទឹកចិត្ដ គ្មានបានលទ្ធផលទាំងអស់ កងទ័ពវៀតណាមវាយចូលមកយោធាខែ្មរក្រហមបាក់ទ័ព រត់បែកគ្នាស្លាប់អស់ជាច្រើននាក់។ សុខ បានរត់សំដៅមកស្រុកកំណើតវិញ ធ្លាក់ខ្លួនពិបាកដាច់ជើង ម្ខាងដោយសារសង្គ្រាម។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation of Cambodia.

Cite This Item

"Documentation of Cambodia"