Personal Info
ID: KCI0278
Name
ឈ្មោះ
Chea Khan
ជា ខន
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I08441
លេខយោងឯកសារប្រវត្តិរូប
អាយ០៨៤៤១
Source Interview
KCI0278 20030320 House no. E1 St 221 near Angduong Hospital Phnom Penh, Interviewed by Prum Phalla, Notes: Chea Khan disappeared. Interviewed with Chim Ren who is Chea Khan's cousin
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០២៧៨ ២០០៣០៣២០, ផ្ទះលេខ អឺ១ ផ្លូវ២២១ ក្បែរពេទ្យអង្គឌួង ភ្នំពេញ សម្ភាសដោយៈ ព្រំ ផល្លា។ កំណត់សំគាល់ៈ ជា ខន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ជឹម រ៉េន ជាបងប្អូនជីដូនមួយ។
Date of Birth
In KR File: He was 35 years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
អាយុ៣៥ឆ្នាំ ជំនាន់ខែ្មរក្រហម។
Date of Birth
03070502 Kampong Cham Province, Korng Meas distric
ថ្ងៃ-ខែ-ឆ្នាំ កំណើត
០៣០៧០៥០២ ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំព្រែកកុយ ភូមិ
DK ORG Unit 75-79
Prisoner unit, Phnom Penh
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោស ភ្នំពេញ។
KR Rank(1975-79)
Prisoner
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
DK Zone 75-79
Zone: Central, Zone No. 12, Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
Summary
Chea Khan, alias Chin, male, disappeared. Interviewed with his cousin, Chim Ren, who is living in Phnom Penh; Khan៌s father was Chea Bo and his mother was Mao Em. Khan has 5 siblings and he was born in Anlong Kar Ky village, Prek Koy sub-district, Kang Meas district, Kampong Cham province. When he was a child, Khan continued his study until Phnom Penh. Khan was a student in Nechno Phnom Penh School. He then continued his study abroad. It was in 1976 that Khan flew back to his country in order help develop the country. When arriving in Cambodia, Angkar took his suit off and put on black clothes. Khan was disappointed, but he could do nothing; thus, he just kept being patient. At that time, Khan asked Angkar to visit his home village. Khan visited his parents and siblings for the first time. Since returning, Khan has been disappeared until now. His parents and siblings already died in the KR regime, but there was only his elder sister who has survived and lived in Siem Reap province. According to his biography, before 1975, Khan was a staff in Ministry of Information. When the Khmer Rouge took control all over the country, Khan was a technician in agricultural hydraulics in Cham Kar Leur district. He was then sent to work in Met Ta Pheap Khmer-Soviet Technical School in Phnom Penh. Khan was arrested on January 2, 1977 while Chim Ren, during the Khmer Regime from 1975 to 1979, was first designated to be a chef for cooking rice in Ministry of Information. And, her husband was a technician in the radio. At that time, the radio propagated the party៌s policy and ways how to farm in rice field. The chief of propaganda was Ho Nim. It was in 1977 that Ho Nim was arrested while Chim Ren and her husband were sent to Chbar Am Peou in Prek Pra in order to riase pigs and take care of children. It was in mid-1978 that Chim Ren was evacuated from Chbar Am Peou to farm paddy in Siem Reap province. At that time, Chim Ren witnessed KR៌s trucks carried people in a pretext of reeducation, but these people never returned. When Vietnamese soldiers marched into Cambodia in 1977, most of the KR soldiers ran forward to Khmer-Thai border. Chim Ren first followed her unit, but she then ran back to her home village. Chim Ren nowadays lives in Phnom Penh
សេចក្ដីសង្ខេបបទសម្ភាស៏
ជា ខន ហៅ ជិត ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជឹម រ៉េន ត្រូវជាប្អូនជីដូនមួយរស់នៅ ភ្នំពេញ។ ខន មានឪពុកឈ្មោះ ជា ប៊ូ ម្ដាយឈ្មោះ ម៉ៅ អែម មានបងប្អូន៥នាក់ មានស្រុក កំណើត នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្ដកំពង់ចាម។ ខន កាលពីតូចរៀនបានខ្ពស់ រៀនរហូតទៅដល់ភ្នំពេញ ជានិសិ្សត សាលានិចណូ ភ្នំពេញ។ ក្រោយមកដឹងថា ទៅរៀននៅប្រទេស ក្រៅថែមទៀត។ នៅឆ្នាំ១៩៧៦ បានដឹងថា ជិះយន្ដហោះមក ពីបរទេសវិញក្នុងមកបំណងមកជួយធ្វើ ការដើម្បីកសាងប្រទេស ដឹងអីមកដល់វិញ អង្គការឱ្យដោះខោអាវធំចេញ ពាក់ខោអាវ ខ្មៅវិញ ឮថា ស្រង៉ាកចិត្ដតែមិនដឹងជាធ្វើយ៉ាងម៉េច ចេះតែ ទ្រាំទៅ តែកាលនោះបានសុំអង្គការមកជួបឪពុកម្ដាយបង ប្អូននៅស្រុកចម្ការលើបានម្ដងហើយត្រឡប់ទៅវិញបាត់ឈឹង រហូតដល់ពេលនេះ។ ឪពុកម្ដាយបងប្អូន ស្លាប់ជំនាន់ខែ្មរក្រហម នៅសល់តែបងស្រីម្នាក់សព្វថៃ្ងរស់នៅខេត្ដសៀមរាប។ បើតាមប្រវត្ដិរូបមុន ឆ្នាំ១៩៧៥ ជាបុគ្គលិកក្រសួង ឃោសនាការ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមគ្រប់គ្រងអំណាច មាននាទីខាងបចេ្ចកទេសសំណង់ទឹកស្រុកចម្ការលើ បន្ទាប់មក ទៀតអង្គការចាត់តាំងឱ្យមកធ្វើការនៅ សាលាបចេ្ចកទេសមិត្ដភាព ភាសាខែ្មរ សូរវៀត ភ្នំពេញ ហើយចាប់ខ្លួននៅទីនោះថៃ្ងទី២ខែ មករាឆ្នាំ ១៩៧៧។ រីឯឈ្មោះ ជឹម រ៉េន ជំនាន់ខែ្មរក្រហម ពីឆ្នាំ១៩៧៥ដល់៧៩ មុនដំបូងអង្គការចាត់តាំងឱ្យ នៅក្រសួង ឃោសនាការ ជាអ្នកដាំបាយឱ្យអង្គភាព ប្ដីជាអ្នកបចេ្ចកទេស ខាងវិទ្យុ កាលនោះវិទ្យុផ្សាយ ពីគោលនយោបាយបក្សនិងការងារ បង្កាបង្កើនផល ប្រធានឃោសនាការមានលោក ហ៊ូ នឹម។ នៅឆ្នាំ ១៩៧៧ ហ៊ូ នឹម ត្រូវអង្គការចាប់ខ្លួន រ៉េន និងប្ដី អង្គការបញ្ជូនមក ច្បារអំពៅខាងព្រែកប្រា អង្គការ ឱ្យចឹញ្ចឹមជ្រូកនិងមើលថែកូន កេ្មង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ អង្គការបានជម្លៀសចេញ ពីច្បារ អំពៅឱ្យទៅធ្វើស្រែនៅខេត្ដសៀមរាម។ កាលនោះ ឃើញយោធាខែ្មរក្រហមដឹកមនុស្សទាំងឡានៗថា យកទៅឱ្យរៀនសូត្រតែមិនដែលឃើញត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម ចូលដល់ប្រទេសកម្ពុជាកម្មាភិបាលខែ្មរ ក្រហមភាគច្រើននាំគ្នារត់សំដៅជាយដែនខែ្មរថៃ។ រ៉េន មុនដំបូងរត់តាមអង្គភាពដែរ តែក្រោយមកបានរត់មករកស្រុក កំណើតវិញ តែសព្វថៃ្ងមករស់នៅ ភ្នំពេញវិញ។
Activity Witness
Chim Ren eye witnessed KR’s trucks carried people in order to be reeducated
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញយោធាខែ្មរក្រហមដឹកមនុស្សទាំងឡានៗថាយកទៅរៀន សូត្រ។
Copyright
© DC-CAM
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"