Home / Post

Koh Thma Documentation Center: សិស្សានុសិស្សចំនួន ២៦នាក់(ស្រី១៤) ទស្សនាពិព័រណ៍ និងអានសៀវភៅ នៅផ្ទះសហគមន៍ភូមិក្តុលលើ។ ថ្ងៃទី ៣,៤,៦ ខែកុម្ភៈ ឆ្នាំ២០២៥។

GENOCIDE. THE COMMUNITY HEALING CENTER, KDOL LEU VILLAGE: Koh Thma Documentation Center & Praying House of The S’tieng Ethnic Village. Weekly Program, “Reading History for the Khmer Rouge Genocide Survivors.”

Photos by Chhum Ra and Vy Sitha
February 3,4,6, 2025
Documentation Center of Cambodia Archives

នៅចន្លោះថ្ងៃទី១ដល់៦ ខែកុម្ភៈ ឆ្នាំ២០២៥ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន២៦នាក់(ស្រី១៤នាក់)។ អញ្ជើញមកទស្សនាពិព័រណ៍រូបភាព និង អានសៀវភៅ នៅផ្ទះសហគមន៍ស្ទៀងភូមិក្ដុលលើ។

ជាកិច្ចចាប់ផ្ដើមលោកឈុំ រ៉ា បានធ្វើការណែនាំខ្លួននិង ណែនាំផ្ទាំងពិព័រណ៍ធំៗចំនួន៤ ផ្ទាំងធំៗ៖
១)ចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន។
២)អនុវត្តយុទ្ធសាស្ត្រគន្លឺះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដោយអនុវត្ត “នយោបាយ ឈ្នះ ឈ្នះ”។
៣)កិច្ចប្រជុំពិសេសនិមិត្តរូបរវាងឪពុក និងកូន ក្នុងដំណើរដែលសម្រេចបានសន្តិភាពពេញលេញនៅកម្ពុជា។
៤)ការងារមនុស្សធម៌ និងសង្គ្រោះ។

បន្ទាប់មកលោកឈុំ រ៉ា និយាយពីសៀវភៅដែលសិស្សានុសិស្សអាចអានជាភាសាខ្មែរបានមានដូចជា៖
១)សៀវភៅ”សាក្សីប្រវត្តិសាស្រ្ត” ដែលជាសៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រីបរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។
២) សៀវភៅរំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះនៃរបបខ្មែរក្រហម(១៩៧៥-១៩៧៩)
៣) ទស្សនាវដ្ដីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកោះថ្ម
៤) សៀវភៅរបបប៉ុលពត
៥) សៀវភៅ”រឿងរ៉ាវក្នុងភូមិនៅក្នុងសម័យខ្មែរក្រហម
៦) សៀវភៅ” ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ និង សៀវភៅជា ច្រើនទៀត។

ជាកិច្ចបញ្ចប់ លោកឈុំ រ៉ា បានលើកទឹកចិត្តឲ្យសិស្សានុសិស្សគួរតែឆ្លៀតពេលវេលាទំនេរមកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តបន្ថែមទៀត។ ប្រសិនបើប្អូនៗត្រូវការឯកសារដែលទាក់ទងជាមួយប្រវត្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យប្អូនៗអាចទាក់ទងមកក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបាន។ ក្រុមការងារនឹងខិត ខំស្វែងរកឯកសារជូនដល់ប្អូនៗ។

ការសង្កេត៖
– សិស្សានុសិស្សតែងតែអានសៀវភៅដោយយកចិត្តទុកដាក់
– ចេះសួរនូវពាក្យគន្លឹះដែលមិនចេះ
– ចេះណែនាំចំណេះដឹងដែលខ្លួនមានទៅដល់មិត្តភ័ក្តិនៅសាលា និងចេះបបួលមិត្តភ័ក្តិមកអានសៀវភៅ។

រាយការណ៍ដោយ៖ វី ស៊ីថា
Full report