Primary Interview Questions: LY Nimol
VOICES FROM THE ECCC (Extraordinary Chambers in the Court of Cambodia)/THE KHMER ROUGE TRIBUNAL.
- Can you state your position and provide a brief summary of your basic responsibilities?
តើអាចប្រាប់ដោយសង្ខេប អំពីតួនាទី និង ការងារទទួលខុសត្រូវជាមូលដ្ឋានរបស់លោកស្រីនៅក្នុង
អ.វ.ត.ក បានដែរឬទេ? - Can you provide any insight into what brought you to the ECCC?
តើអាចប្រាប់ឲ្យដឹងបានទេថា កត្តាអ្វីទៅដែលនាំឲ្យលោកស្រីបានមកបំរើការងារនៅក្នុង អ.វ.ត.ក? - Did you receive any specialized training by the UN or the Cambodian government before you began work at the ECCC (or during your employment period with ECCC)?
តើលោកស្រីធ្លាប់បានទទួលវគ្គបំពាក់បំប៉នពិសេសណាមួយពីអង្គការសហប្រជាជាតិ ឬពីរាជរដ្ឋាភិបាលកម្ពុជា មុនពេលលោកស្រីបានចូលបំរើការនៅក្នុង អ.វ.ត.ក ដែរឬទេ?
(ឬ មួយក្នុងកំឡុងពេលលោកស្រីកំពុងបំរើការនៅក្នុង អ.វ.ត.ក?) - What are your thoughts on the positive and negative aspects of the ECCC (or restrictions or freedoms that you found at the ECCC)?
តើលោកស្រីមានទស្សន:យ៉ាងណាដែរ ចំពោះទិដ្ឋភាពវិជ្ជមាននិងអវិជ្ជមានដែលកើតមាននៅក្នុង អ.វ.ត.ក តាមរយ:ការងារដែលលោកស្រីធ្លាប់បានដឹងនៅក្នុងអ.វ.ត.ក?
(មានការដាក់កម្រិតរឹតត្បិតតឹងរឹង ឬ មានសេរីភាពពេញលេញ) - Can you comment on any significant challenges faced as a National officer of Witness support unit at the ECCC?
តើលោកស្រីអាចផ្តល់មតិយោបល់ អំពីបញ្ហាប្រឈមជាក់លាក់ណាមួយ ក្នុងនាមលោកស្រីជាមន្ត្រីជាតិផ្នែកគាំពារសាក្សីដែលធ្លាប់បានបំរើការងារនៅក្នុង អ.វ.ត.ក ដែរឬទេ? - How do you think your work at the ECCC has impacted you as a person? If someone (perhaps your children) asked you how you changed from working at the ECCC, what would you tell them? Did working at the ECCC change you at all, either as a person or a professional?
តើលោកស្រីគិតថា បទពិសោធន៍ការងាររបស់លោកស្រីនៅក្នុងអ.វ.ត.ក បានជះឥទ្ធិពលនិងផ្លាស់ប្តូររូបលោកស្រី ទាំងលក្ខណ:បុគ្គល និងអាជីពការងារ យ៉ាងដូម្ត៉េចដែរ?
ឧទាហរណ៍៖ ប្រសិនបើមាននរណាម្នាក់ (ឬ ប្រហែលជាកូនរបស់ស្រីលោក) សួរលោកស្រី អំពីឥទ្ធិពលដែលបានផ្លាស់ប្តូរតាមរយ:បទពិសោធន៍ការងារនៅ អ.វ.ត.ក តើលោកស្រីនឹងប្រាប់គេយ៉ាងដូចម្តេច? - Can you speak on what you identify to be successes or victories, either in your personal work or the ECCC?
តើលោកស្រីអាចនិយាយរៀបរាប់ អំពីអ្វីដែលអាចកំណត់បានថាគឺជាភាពជោគជ័យ ទាំងសម្រាប់ការងារផ្ទាល់របស់លោកស្រី និងព្រមទាំងសម្រាប់តុលាការ អ.វ.ត.ក បានដែរឬទេ? - What was your experience working with the international staff?
តើលោកស្រីទទួលបានបទពិសោធន៍ការងារអ្វីខ្លះ ក្នុងពេលធ្វើការងារជាមួយបុគ្គលិកអន្តរជាតិ? - Are there any lessons learned, best practices, or recommendations that stand out in your mind based on your time at the ECCC? These recommendations, best practices or lessons learned can be both for future countries (or the UN) considering an ECCC-like court, as well as prosecutors or other personnel who may be working in such courts.
តើមានមេរៀនបទពិសោធន៏ ការអនុវត្តន៍ការងារដ៏ល្អឥតខ្ចោះ ឬ ការផ្តល់អនុសាសន៍នានាណាខ្លះ ដែលលេចធ្លោក្នុងគំនិតរបស់លោកស្រី ដោយផ្អែកលើពេលវេលាដែលលោកស្រីធ្លាប់បានបំពេញការងារនៅក្នុង អ.វ.ត.ក?
ឧទាហរណ៍៖ ការផ្តល់អនុសាសន៍ ការអនុវត្តន៍ការងារដ៏ល្អឥតខ្ចោះ ឬមេរៀនបទពិសោធន៏ទាំងអស់នេះ គឺអាចចាត់ទុកជាមេរៀនសម្រាប់បណ្តាប្រទេសនានាក្នុងពេលអនាគត (ឬ សម្រាប់អង្គការសហប្រជាជាតិ) ដើម្បីការគិតពិចារណាដើម្បីឲ្យមានតុលាការមួយដូចជាតុលាការ អ.វ.ត.ក ព្រមទាំងដូចជាសម្រាប់ព្រះរាជអាជ្ញា ចៅក្រម ឬបុគ្គលិកជាតិផ្សេងៗទៀត ដែលនឹងអាចធ្វើការងារនៅក្នុងតុលាការប្រភេទនេះ។ - Can you speak on what you identify to be opportunities or tasks that you think should be accomplished but were not attained—either because of legal or other impediments?
តើលោកស្រីអាចនិយាយរៀបរាប់ អំពីអ្វីដែលអាចកំណត់បានថា គឺជាឳកាស ឬ ភារកិច្ចនានា ដែលលោកស្រីគិតថា វាគួរតែត្រូវបានសម្រេចជោគជ័យ ប៉ុន្តែវាបែជាមិនបានសម្រេចជោគជ័យទៅវិញ ដោយសារតែមានបញ្ហាផ្លូវច្បាប់ឬការជំទាស់នានា ដែរឬទេ? - What do you see to be significant challenges for Cambodia courts today and in the future?
តើលោកស្រីយល់ឃើញថា អ្វីដែលជាបញ្ហាប្រឈមដ៏ជាក់លាក់សម្រាប់តុលាការកម្ពុជា នាពេលបច្ចុប្បន្ននេះ និងពេលអនាគត ដែរឬទេ? - Can you recall any experiences at the ECCC that changed your perspective, opinion, or practice?
តើលោកស្រីអាចចាំបាននូវបទពិសោធន៍ការងារណាមួយដែលបានផ្លាស់ប្តូរទស្សន:វិស័យ គំនិតយោបល់ ឬ ការអនុវត្តការងាររបស់លោកស្រីនៅក្នុង អ.វ.ត.ក ដែរឬទេ? - What do you think is the one (or several) major impacts of the ECCC on Cambodian society? Both today and twenty years from now?
តើលោកស្រីយល់ឃើញថា អ្វីដែលជាឥទ្ធិពលដ៏មានសារ:សំខាន់របស់ អ.វ.ត.ក សម្រាប់ប្រទេសកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងរយ:ពេលម្ភៃឆ្នាំខាងមុខទៀត?
(Photo by San Bunsim, September 13, 2019)