VOICES FROM THE ECCC (Extraordinary Chambers in the Court of Cambodia)/THE KHMER ROUGE TRIBUNAL.
- Can you state your position and provide a brief summary of your basic responsibilities?
លោកអាចផ្តល់ឲ្យដឹងដោយសង្ខេបការ អំពីតួនាទី និង ការងារការទទួលខុសត្រូវជាមូលដ្ឋានរបស់លោកនៅក្នុង អ.វ.ត.ក បានដែរឬទេ? - Can you provide any insight into what brought you to the ECCC?
តើលោកអាចផ្តល់ឲ្យដឹងបានទេ ថាកត្តាអ្វីទៅដែលនាំឲ្យលោកបានមកបំរើការងារនៅក្នុង អ.វ.ត.ក? - Did you receive any specialized training by the UN or the Cambodian government before you began work at the ECCC (or during your employment period with ECCC)?
តើលោកធ្លាប់បានទទួលវគ្គបំពាក់បំប៉នពិសេសណាមួយពីអង្គការសហប្រជាជាតិ ឬពីរាជរដ្ឋាភិបាលកម្ពុជា មុនពេលលោកបានចាប់ផ្តើមចូលបំរើការនៅក្នុង អ.វ.ត.ក ដែរឬទេ? (ឬ មួយក្នុងកំឡុងពេល លោកកំពុងបំរើការនៅក្នុង អ.វ.ត.ក?) - Did you find this training useful? How could it have been better for your actual work?
តើលោកយល់ឃើញថាវគ្គបំពាក់បំប៉នពិសេសនេះ មានសារសំខាន់ដែរឬទេ? តើវគ្គបំពាក់បំប៉ននេះមានសារសំខាន់យ៉ាង ដូម្តេចខ្លះចំពោះការងារជាក់ស្តែងរបស់លោក? - What are your thoughts on the positive and negative aspects of the ECCC (or restrictions or freedoms that you found at the ECCC)?
តើលោកមានទស្សន:យ៉ាងណាដែរ ចំពោះទិដ្ឋភាពវិជ្ជមាននិងអវិជ្ជមានដែលកើតមាននៅក្នុង អ.វ.ត.ក (ឬ មានការដាក់កម្រិតរឹតត្បិតតឹងរឹង ឬ មានសេរីភាពពេញលេញ តាមរយ:ការងារដែលលោកធ្លាប់បានដឹងនៅក្នុងអ.វ.ត.ក?) - Can you comment on any significant challenges faced as a National officer of victims support unit at the ECCC?
តើលោកអាចផ្តល់មតិយោបល់ អំពីបញ្ហាប្រឈមជាក់លាក់ណាមួយ ក្នុងនាមលោកជាមន្ត្រីជាតិ ផ្នែកគាំពារជនរងគ្រោះ ដែលធ្លាប់បានបំរើការងារនៅក្នុង អ.វ.ត.ក ដែរឬទេ? - How do you think your work at the ECCC has impacted you as a person? If someone (perhaps your children) asked you how you changed from working at the ECCC, what would you tell them? Did working at the ECCC change you at all, either as a person or a professional?
តើលោកគិតថា បទពិសោធន៍ការងាររបស់លោកនៅក្នុងអ.វ.ត.ក បានជះឥទ្ធិពលយ៉ាងដូម្ត៉េចដែរ ទៅលើរូបលោកផ្ទាល់ជាលក្ខណ:បុគ្គល? ប្រសិនបើមាននរណាម្នាក់ (ឬ ប្រហែលជាកូនរបស់លោក) សួរលោក អំពីឥទ្ធិពលដែលបានផ្លាស់ប្តូររូបលោកតាមរយ:បទពិសោធន៍ការងារនៅអ.វ.ត.ក តើលោកនឹងប្រាប់ពួកគេយ៉ាងដូចម្តេច? តើការងារនៅក្នុង អ.វ.ត.ក បានផ្លាស់ប្តូររូបលោក ក្នុងនាមជាលក្ខណ:បុគ្គល និងការងារ អាជីពដែរឬទេ? - Can you speak on what you identify to be successes or victories, either in your personal work or the ECCC?
តើលោកអាចនិយាយរៀបរាប់ អំពីអ្វីដែលលោកកំណត់ថា គឺជាភាពជោគជ័យ ទាំងសម្រាប់ការងារផ្ទាល់របស់លោក និងព្រមទាំងសម្រាប់តុលាការ អ.វ.ត.ក ដែរឬទេ? - What was your experience working with the international staff?
តើលោកទទួលបានបទពិសោធន៍ការងារអ្វីខ្លះ ក្នុងពេលធ្វើការងារជាមួយបុគ្គលិកអន្តរជាតិ? - Are there any lessons learned, best practices, or recommendations that stand out in your mind based on your time at the ECCC? These recommendations, best practices or lessons learned can be both for future countries (or the UN) considering an ECCC-like court, as well as prosecutors or other personnel who may be working in such courts.
តើមានមេរៀនបទពិសោធន៏ ការអនុវត្តន៍ការងារដ៏ល្អឥតខ្ចោះ ឬ ការផ្តល់អនុសាសន៍នានាណាខ្លះ ដែលលេចធ្លោក្នុងគំនិតរបស់លោក ដោយផ្អែកលើពេលវេលា ដែលលោកធ្លាប់បានបំពេញការងារ នៅក្នុង អ.វ.ត.ក? ការផ្តល់អនុសាសន៍ ការអនុវត្តន៍ការងារដ៏ល្អឥតខ្ចោះ ឬមេរៀនបទពិសោធន៏ទាំងអស់នេះ គឺអាចចាត់ទុកជាមេរៀនសម្រាប់បណ្តាប្រទេសនានាក្នុងពេលអនាគត (ឬ សម្រាប់អង្គការសហប្រជាជាតិ) ដើម្បីការគិតពិចារណាដើម្បីឲ្យមានតុលាការមួយដូចជាតុលាការ អ.វ.ត.ក ព្រមទាំងដូចជាសម្រាប់ព្រះរាជអាជ្ញា ឬបុគ្គលិកជាតិផ្សេងៗទៀត ដែលនឹងអាចធ្វើការងារនៅក្នុងតុលាការប្រភេទនេះ។ - Can you speak on what you identify to be opportunities or tasks that you think should be accomplished but were not attained—either because of legal or other impediments?
តើលោកអាចនិយាយរៀបរាប់ អំពីអ្វីដែលលោកបានកំណត់ថា គឺជាឳកាស ឬ កាតព្វកិច្ច ដែលលោកគិតថា វាគួរតែត្រូវបានសម្រេចជោគជ័យ ប៉ុន្តែបែជាមិនត្រូវបានសម្រេចជោគជ័យ ដោយសារតែមានបញ្ហាច្បាប់ ឬ ការជំទាស់នានាទៅវិញ? - What do you see to be significant challenges for Cambodia courts today and in the future?
តើលោកយល់ឃើញថា អ្វីដែលជាបញ្ហាប្រឈមដ៏ជាក់លាក់សម្រាប់តុលាការកម្ពុជា នាពេលបច្ចុប្បន្ននេះ និងអនាគត? - Can you recall any experiences at the ECCC that changed your perspective, opinion, or practice?
តើលោកអាចចាំបាននូវបទពិសោធន៍ការងារណាមួយដែលបានផ្លាស់ប្តូរ ទស្សន:វិស័យ គំនិតយោបល់ ឬការអនុវត្តការងាររបស់លោកនៅក្នុង អ.វ.ត.ក ដែរឬទេ? - Can you recall any accused or survivor stories that resonate with you?
តើលោកអាចចាំបាននូវរឿងរ៉ាវណាមួយរបស់ជនជាប់ចោទ ឬ អ្នករស់រានមានជីវិតដែលនៅដក់ជាប់ជាមួយលោក ដែរឬទេ? - What do you think is the one (or several) major impacts of the ECCC on Cambodian society? Both today and twenty years from now?
តើលោកយល់ឃើញថា អ្វីដែលជាឥទ្ធិពលដ៏មានសារ:សំខាន់របស់ អ.វ.ត.ក សម្រាប់ប្រទេ សកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននេះ និងរយ:ពេលម្ភៃឆ្នាំខាងមុខទៀត?
(Photo by Ros Sampeou, July 16, 2019)