ដោយ ៖ គ្រីស្ទីន ឡោ អ៊ីម៉ែល nycristinelao@gmail.com
ខ្ញុំបាទឈ្មោះ គ្រីស្ទីន ឡោ។ ខ្ញុំបានបាត់មីងរបស់ខ្ញុំដែលមានឈ្មោះ សុខ អៀងលីម ឬអាចហៅឈ្មោះម្យ៉ាងទៀតថា មួយ ស៊ុយ ដែលគិតមកដល់បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំ និង ពូរបស់ខ្ញុំឈ្មោះ វីយ៉ាន ចាន់ត្រាន រួមជាមួយនឹងកូនរបស់គាត់ ៖
១. ស៊ូ ហ្វាន ឥឡូវមានអាយុប្រហែល ៥៤ឆ្នាំ
២. ប៉ែន បេនកៀង ឥឡូវមានអាយុប្រហែល ៥២ឆ្នាំ
៣. ប៉ែន បេនណាំ ឥឡូវមានអាយុប្រហែល ៤៨ឆ្នាំ
ខ្ញុំមិនដឹងថាអ្នកដែលបានរៀបរាប់ខាងលើនៅរស់ឬយ៉ាងណាទេ ហើយក៏មិនមាននរណាម្នាក់ធ្លាប់បានឃើញ ឮដំណឹងពីគាត់ដែរ។ ក្រោយឆ្នាំ១៩៧៩ មានសាច់ញាតិបានវិលត្រឡប់មកផ្ទះនោះវិញដែរ ប៉ុន្ដែផ្ទះនោះមិនមានមនុស្សរស់នៅទេ។ ក្នុងចំណោមក្មេងៗទាំងបីនាក់នោះ មានក្មេងស្រីម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសអាមេរិក។
ខ្ញុំមិនមានព័ត៌មានច្រើនទេទាក់ទងនឹងមីងពូរបស់ខ្ញុំ ហើយវាពិតជាពិបាកណាស់សម្រាប់គ្រួសាររបស់ខ្ញុំនៅពេលដែលនិយាយពីហេតុការណ៍បែកបាក់ដែលបានកើតឡើង ។ អ្នកដែលខ្ញុំបានសួរទាំងអស់ មិនចង់រំឭក ឬចងចាំរឿងទាំងនេះទេ។
ខ្ញុំបានស្វែងរកតាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់រូបថតគ្រួសារមីងរបស់ខ្ញុំដែលថតនៅក្នុងអំឡុងពីឆ្នាំ១៩៧១ ទៅ ឆ្នាំ១៩៧៣ ដែលផ្តល់ដោយមិត្តភក្តិរបស់គាត់ដែលនៅរស់ ជាមួយនឹងរូបថតជាច្រើនដែលមាននៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា តែខ្ញុំមិនបានប្រទះឃើញរូប មីង ពូ និងកូនៗរបស់គាត់ទេ។
មុនរបបខ្មែរក្រហម ពូរបស់ខ្ញុំជាម្ចាស់ក្រុមហ៊ុន ម៉្សៅមី នំបញ្ចុក និង គុយទាវ ដែលមានឈ្មោះថា វ៉េង លី នៅម្តុំផ្សារអូរឫស្សី។ ក្រុមគ្រួសារធំរបស់ខ្ញុំបានបែកបាក់គ្នានៅពេលខ្មែរក្រហមចូលមកភ្នំពេញ។ សមាជិកគ្រួសាររបស់ខ្ញុំជាច្រើនបានភៀសទៅប្រទេសវៀតណាម ប៉ុន្ដែអ្នកទាំងនោះបានបែកគ្នាទៅតាមផ្លូវផ្សេងៗ។ ព័ត៌មានដែលខ្ញុំបានដឹងចុងក្រោយ គឺក្រុមគ្រួសារខ្ញុំចេញទៅប្រទេសវៀតណាម បន្ទាប់មកទើបភៀសខ្លួនទៅប្រទេសថៃ។
គ្រួសាររបស់ខ្ញុំដែលបាត់ខ្លួនក្នុងរបបខ្មែរក្រហម