Home / Post

Anlong Veng Peace Center: Visitors and Reseachers. February 2025

ហែម ចាន់ថា ភេទស្រី អាយុ៦៣ឆ្នាំ ធ្វើដំណើរមកពីភូមិថ្កូវ នៃទីរួមខេត្តបាត់ដំបង បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីបានទស្សនានៅសារមន្ទីរផ្ទះតាម៉ុកថា «ខ្ញុំមកដល់ទីនេះគឺដោយសារតែខ្ញុំចង់ស្គាល់ផ្ទះតាម៉ុក និងចង់រំលឹកអនុស្សាវរិ៍កាលខ្ញុំរស់នៅឆ្លងកាត់ជំនាន់ខ្មែរក្រហម។ នៅពេលខ្ញុំបានមកដល់ទីនេះ ខ្ញុំនឹកឃើញទៅដល់ភាពវ័យក្មេងរបស់ខ្ញុំដែលបានរស់នៅធ្វើការលើកទំនប់ ជីកប្រឡាយ ឲ្យអង្គការខ្មែរក្រហម។ បន្ថែមពីនេះ ខ្ញុំតែងតែឮអ្នកស្គាល់និយាយរៀបរាប់ពីផ្ទះតាម៉ុកជាហូរហែរ ធ្វើឲ្យខ្ញុំមានចិត្តមួយចង់មកទស្សនាបានម្ដងដើម្បីកុំឲ្យខកខាន។ ខ្ញុំពិតជាមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលខ្ញុំបានធ្វើដំណើរមកដល់សារមន្ទីរផ្ទះតាម៉ុក។ តាមពិតទៅ ខ្ញុំស្គាល់សារមន្ទីរផ្ទះតាម៉ុក មុនអន្លង់វែង ព្រោះខ្ញុំឮគេនិយាយថាសារមន្ទីរផ្ទះតាម៉ុក ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

Photos by Mek Ven and Sout Vichet
Documentation Center of Cambodia Archives
Full report