មជ្ឈមណ្ឌលសះស្បើយបាក់នឹម សាខាខេត្តកំពត
(មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅរសៀលម៉ោង២:០០ ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន០៦នាក់ មកពីសាលាអនុវិទ្យាល័យប៉ុនរ៉ានីហ៊ុនសែននារាយណ៍ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត បានមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងបានអានសៀវភៅស្តីពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលក្នុងនោះមានសៀវភៅចំនួនប្រមាណជិត ៣០០ក្បាល បានរក្សាទុកនៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម។ គោលបំណងនៃទស្សនកិច្ចលើកដំបូងរបស់សិស្សានុសិស្សទាំងអស់នេះ ទី១៖ គឺមានគោលបំណងចង់ឃើញដោយផ្ទាល់នៃទីតាំងមជ្ឈមណ្ឌលសះស្បើយបាក់នឹមនិងទេសភាពជុំវិញមជ្ឈមណ្ឌល ទី២៖ គឺថែមទាំងមានគោលបំណងចង់អានសៀវភៅប្រវត្តិសាស្រ្តកម្ពុជានិងព្រឹត្តិការណ៍នានាក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ នៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលផ្សះផ្សារបាក់នឹមផងដែរ។ សិស្សានុសិស្សទាំង៦នាក់ ដែលមកពីសាលាអនុវិទ្យាល័យប៉ុនរ៉ានីហ៊ុនសែននារាយណ៍ មានឈ្មោះដូចខាងក្រោម៖
១.នី ឆាយហេង
២.ម៉ៅ សួន
៣.ហ៊ាន ដេវីត
៤.សុខ គីមចន្ថា
៥.កិល លីហួរ
៦.យ៉ន សុវណ្ណរឹទ្ធ
January 28, 2025
Photo by Phat Punlork
Documentation CEnter of Cambodia Archives