Home / Post

Bak Nim Healing Center: អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងភូមិបាក់នឹម បានអញ្ជើញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម។ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងភូមិបាក់នឹម បានអញ្ជើញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម។ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥

Bak Nim Healing Center
មជ្ឈមណ្ឌលសះស្បើយបាក់នឹម (សាខាខេត្តកំពត)
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងភូមិបាក់នឹម បានអញ្ជើញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម សាខាខេត្តកំពត។ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥

នៅរសៀលម៉ោង២:០០ ថ្ងៃអង្គារ ទី២១ ខែមិនា ឆ្នាំ២០២៥ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៦នាក់ ក្នុងនោះរួមមានស្រ្តី៣នាក់ និងបុរស៣នាក់ ដែលជាប្រជាជនរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម ស្ថិតនៅក្នុងភូមិបាក់នឹម។ ក្នុងពេលជាមួយគ្នានោះដែរ លោកផាត ពន្លក ដែលជាបុគ្គលិកនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម បានធ្វើបទឧទ្ទេសសង្ខេបស្តីពីព័ត៌មាននៃការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមរយនៃការអានកូនសៀវភៅថែទាំសុខភាពសម្រាប់សហគមន៍ភូមិបាក់នឹម ការអានសៀវភៅស្តីពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ផែនទីភូមិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងការអានសោវភៅទស្សនាវដ្តីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលក្នុងនោះមានសៀវភៅចំនួនប្រមាណជិត ៣០០ក្បាលបានរក្សាទុកនៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម។

គោលបំណងទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម របស់ប្រជាជនដែលបានចូលរួគឺ ទី១៖ ចង់ឃើញដោយផ្ទាល់នៃទីតាំងមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងទេសភាពនៃបរិវេណជុំវិញមជ្ឈមណ្ឌល ទី២៖គឺបានទទួលការបង្រៀនអំពីសុខភាពដែលកើតឡើងផ្ទាល់នៅពេលបច្ចុប្បន្ន និង ទី៣៖ មានគោលបំណងចង់អានសៀវភៅប្រវត្តិសាស្រ្តកម្ពុជានិងព្រឹត្តិការណ៍នានាក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ នៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលផ្សះផ្សារបាក់នឹមផងដែរ។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានអញ្ជើញមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម មានឈ្មោះដូចខាងក្រោម៖
១. សូ សាមិត ភេទស្រី អាយុ ៥៨ឆ្នាំ។
២. ព្រាប សុខ ភេទប្រុស អាយុ៦៦ឆ្នាំ។
៣. ឌុច វុធ ភេទប្រុស អាយុ៦៩ឆ្នាំ។
៤. ង៉ែត រេន ភេទស្រី អាយុ ៧២ឆ្នាំ។ លោកយាយ មានចំណាប់អារម្មណ៍សប្បាយរីករាយណាស់ ដែលបានមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម ព្រោះបានផ្តល់ចំណេះដឹងអំពីសុខភាពដែលកើតឡើងប្រចាំថ្ងៃ។
៥. ហាន ចំរើន ភេទស្រី អាយុ៤២ឆ្នាំ។ អ្នកមីង មានចំណាប់អារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានមកទស្សនះកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម ថែមទាំងបានផ្តល់ចំណេះដឹងប្រវត្តិសាស្រ្តពីសម័យដើម និងព័ត៌មានអំពីការថែទាំសុខភាព។
៦. ជួន ចាន់ថន ភេទស្រី អាយុ៥៧ឆ្នាំ។ អ្នកមីង មានចំណាប់អារម្មណ៍រីករាកជាខ្លាំង នៅពេលបានមកទស្សនះកិច្ចនៅមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងបានអានសៀវភៅទទួលបានចំណេះដឹងខ្លះៗពីប្រវត្តិសាស្រ្តកម្ពុជាថែមទាំងមានទស្សភាពស្រស់ស្រាយ។

March 21, 2025
Photo by Den Rotha
Documentation Center of Cambodia Archives
Full report