សិស្សានុសិស្សទាំង៦នាក់ ដែលមកពីសាលាវិទ្យាល័យហ៊ុនសែនឈូក រួមមានឈ្មោះដូចខាងក្រោម៖
១.សឹង សៀវម៉ី ភេទស្រី អាយុ ១៨ឆ្នាំ។ មានចំណាប់អារម្មណ៍ សប្បាយរីករាយណាស់ដែលបានមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម ព្រោះបានផ្តល់ចំណេះដឹងខ្លះៗដល់នាងខ្ញុំ ហើយពិតជាសប្បាយចិត្តជាខ្លាំងជាមួយ និងទេសភាពដ៏ស្រស់ត្រកាល ថែមទាំងទីកន្លែងស្អាតផងដែរ។
២. ផុន ស្រីនេត ភេទស្រី អាយុ១៦ឆ្នាំ។ មានចំណាប់អារម្មណ៍រំភើបរីករាយជាខ្លាំងដែលបានមកទស្សនះកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម ថែមទាំងបានផ្តល់នៅបទពិសោធន៍ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តពីសម័យដើម។
៣. យ៉ន វណ្ណរី ភេទស្រី អាយុ១៥ឆ្នាំ។ មានចំណាប់អារម្មណ៍រីករាកជាខ្លាំងនៅពេលបានមកទស្សនះកិច្ចនៅមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងបានអានសៀវភៅទទួលបានចំណេះដឹងខ្លះៗពីប្រវត្តិសាស្រ្តកម្ពុជាថែមទាំងមានទស្សភាពស្រស់ស្រាយ។
៤. ថាត់ រតនះ ភេទប្រុស អាយុ១៥ឆ្នាំ។ មានចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង និងទទួលបានចំណេះដឹងខ្លះៗពីមជ្ឈមណ្ឌលសះស្បើយបាក់នឹម។
៥. ជា សុភារី ភេទស្រី អាយុ១៦ឆ្នាំ។
៦. យ៉ន សុវណ្ណរឹទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ។
Photo by Phat Punlork
February 13, 2025
Documentation Center of Cambodia Archives