Home / Post

Bak Nim Community Healing Center: March 28, 2025

Bak Nim Community Healing Center – KAMPOT PROVINCE
មជ្ឈមណ្ឌលសះស្បើយបាក់នឹម (សាខាខេត្តកំពត)

នៅរសៀលម៉ោង២ ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៥ អ្នករស់រានមានជីវិតចំនួន៥នាក់ ក្នុងនោះមានស្រី្ត៣នាក់និងបុរស២នាក់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានអញ្ជើញមកទស្សនកិច្ចក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម។ នៅពេលជាមួយគ្នានេះដែរ លោកផាត ពន្លក ដែលជាបុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលសះស្បើយបាក់នឹម បានរៀបរាប់ជូនដោយសង្ខេបស្តីពីព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានអានជូនដល់គាត់នូវសៀវភៅប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងរូបភាពមេដឹកនាំខ្មែរក្រហមនិងរួមទាំងផែនទីភូមិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យស្ថិតក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងសៀវភៅទស្សនាវដ្តីស្វែងរកការពិតដែលបានបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅក្នុងមជ្ឈមណ្ឌលសះស្បើយបាក់នឹម សៀវភៅចំនួនប្រមាណជិត៣០០ក្បាលត្រូវបានរក្សាទុកនៅក្នុងបណ្ណាល័យមជ្ឈមណ្ឌល សម្រាប់ផ្តល់ជូនសាធារណជននិងសិស្សានុសិស្សចូលអាននិងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ ។
គោលបំណងរបស់អ្នករស់រានមានជីវិត បានអញ្ជើញចូលទស្សនកិច្ចគឺ ទី១៖ មានបំណងចង់ឃើញដោយផ្ទាល់នៃទីតាំងមជ្ឈមណ្ឌលសះស្បើយបាក់នឹម និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅជុំវិញមជ្ឈមណ្ឌល។ ទី២៖ ទទួលបានការយល់ដឹងបឋមបន្ថែមស្តីពីសុខភាពដែលកំពុងជួបប្រទះនៅពេលបច្ចុប្បន្ន។ ទី៣៖ ទទួលបានការយល់ដឹងបន្ថែមតាមរយ:សៀវភៅប្រវត្តិសាស្រ្តកម្ពុជានិងព្រឹត្តិការណ៍ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលដោយផ្ទាល់។

ជាពិសេសអ្នករស់រានមានជីវិត ក្នុងសហគមន៍ភូមិបាក់នឹមបានបង្ហាញចំណាប់អារម្មណ៍ ដូចខាងក្រោម៖
១) នូច យ៉េន ភេទស្រី អាយុ៧១ឆ្នាំ ទទួលបានអារម្មណ៍សប្បាយរីករាយចំពោះការអញ្ជើញមកកាន់មជ្ឈមណ្ឌលសះស្បើយបាក់នឹម។
២) ឌិន ទូច ភេទស្រី អាយុ៦០ឆ្នាំ ទទួលបានអារម្មណ៍រំភើបរីករាយ ដែលបានមកទស្សនកិច្ចដោយផ្ទាល់ក្នុងមជ្ឈមណ្ឌល និងបានឃើញមានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាជាច្រើនរក្សាទុកទីនេះ និងទទួលបានការពន្យល់អំពីបញ្ហាសុខភាពដែលកំពុងប្រឈមប្រចាំថ្ងៃ។
៣) ជួប ធឿន ភេទប្រុស មានអារម្មណ៍រីករាយពេលបានមកទស្សនកិច្ចព្រមទាំងបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។
៤) ស ទូច ភេទ ស្រី អាយុ ៥០ឆ្នាំ ទទួលបានអារម្មណ៍ធូស្បើយនៅពេលបានឃើញផ្ទាល់ទីតាំងនៃមជ្ឈមណ្ឌលសះស្បើយបាក់នឹម។
៥) ឃុន រ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ទទួលបានអារម្មណ៍ស្រស់ស្រាយពេលបានគយគន់ទេសភាពជុំវិញបរិវេនមជ្ឈមណ្ឌលសះស្បើយបាក់នឹមនាពេលរសៀល។

March 28, 2025

Text by Phal Punlork
Photo by Din Ratha
Documentation Center of Cambodia Archives

Full report