ឃុំព្រៃកណ្ដៀងស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង ឃុំនេះមានភូមិចំនួន៧រួមមាន៖ ភូមិព្រៃខ្លា ភូមិព្រៃកណ្ដៀង ភូមិស្ដៅ ភូមិពន្លៃ ភូមិព្រៃកំពែង ភូមិចាន់ និង ភូមិព្រៃអង្គុញ។ ក្នុងនោះក្រុមការងារបានជ្រើរើសភូមិចំនួន៣ដើម្បីយកមកពិចារណាក្នុងការអភិវឌ្ឍន៍សហគមន៍គឺភូមិព្រៃកណ្ដៀង ភូមិព្រៃកំពែង និង ភូមិព្រៃអង្គុញ។ ភូមិព្រៃកណ្ដៀងមានចម្ងាយពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចំនួន៨ឡូម៉ែត្រ),ភូមិព្រៃកំពែងមានចម្ងាយ១០គីឡូម៉ែត្រពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និង ភូមិព្រៃអង្គុញចម្ងាយ១២គីឡូម៉ែត្រពីមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែងបានចុះដល់ភូមិទាំង៣ខាងលើនិងប្រមូលទិន្ន័យចំនួន៣លើកចុងក្រោយសម្រេចយកភូមិព្រៃអង្គុញ។ ក្នុងលក្ខណមួយចំនួន៖
១)ភាពក្រីក្រ
២)សុខភាព
ក្រុមការងារបានជួបលោកមេឃុំព្រៃកណ្ដៀង លោក ឈិន សាខន,ក្រុមប្រឹក្សាឃុំ លោក ប្រាជ្ញ សុខុន ,មេភូមិព្រៃអង្គុញ លោក ហេង យូរ, ប្រធានមណ្ឌលសុខភាពឃុំព្រៃកណ្ដៀង លោក កុក យ៉ន និង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិព្រៃអង្គុញចំនួន៥នាក់។
ក្រុមការងារបានកំពុងប្រមូលទិន្ន័យអំពីឃុំព្រៃកណ្ដៀងនិងសង្កេតស្ថានភាពក្នុងភូមិព្រៃអង្គុញ។ ក្នុងសប្ដាហ៍នេះយើងបានដឹងអំពីរចនាសម្ព័ន្ធក្នុងឃុំព្រៃកណ្ដៀងរបស់ភូមិព្រៃអង្គុញនិង ផ្ទៃដីសរុបរបស់ឃុំព្រៃកណ្ដៀងមានផ្ទៃដីសរុបចំនួន៣៨១២ម៉ែត្រក្រឡាក្នុងនោះផ្ទៃដីកសិកម្មទាំងប្រាំងនិងវស្សាចំនួន៣៦៣៨ ហិកតា និងផ្ទះដីលំនៅដ្ឋានមានចំនួន១៧៤ហិកតា។
រចនាសម្ព័ន្ធរដ្ឋបាលឃុំព្រៃកណ្ដៀង៖
I. ក្រុមប្រឹក្សាឃុំព្រៃកណ្ដៀងមានចំនួន៨រូប
១)ឈ្មោះ ក្រឺង សុខា ក្រុមប្រឹក្សាឃុំ
២)ឈ្មោះ ប្រាជ្ញ ខុន ក្រុមប្រឹក្សាឃុំ
៣)ឈ្មោះ មាស ធឿន ក្រុមប្រឹក្សាឃុំ
៤)ឈ្មោះ ឈួន សយ ក្រុមប្រឹក្សាឃុំ
៥)ឈ្មោះ វ័រ សាវិត ក្រុមប្រឹក្សាឃុំ
៦)ឈ្មោះ ជិន ទក ក្រុមប្រឹក្សាឃុំ
៧)ឈ្មោះ ឈិន សាខន ក្រុមប្រឹក្សាឃុំ
៨)ឈ្មោះ ឡាំ ឆែម ក្រុមប្រឹក្សាឃុំ
II. រចនាសម្ព័ន្ធឃុំ
១) ឈិន សាខន មេឃុំព្រៃកណ្ដៀង
២) ឡាំ ឆែម ជំទប់ទី១ ទទួលខុសត្រូវគណៈកម្មាធិការ កសាងផែនការ,គណៈកម្មាធិកា ទទួលបន្ទុកកិច្ចការនារី និង កុមារ។
២) ស៊ិន សឿង ជំទប់ទី២ ទទួលខុសត្រូវគណៈកម្មាធិការលទ្ធកម្ម,គណៈកម្មាធិការគ្រប់គ្រងគម្រោងនិងគណៈកម្មាធិការដោះស្រាយវិវាទ។
៣) ជិន សុខយ ស្មៀនឃ្មុំ
៤) ផាន់ ពៅធីតា ជំនួយការហិរញ្ញវត្ថុ
៥) នៅ ស្រីនាវ ជំនួយការរដ្ឋបាល
៦) យ៉ាត តូចវលក្ខណ៍ ជំនួយការរដ្ឋបាល
មេភូមិទាំង៧របស់ឃុំព្រៃកណ្ដៀងរួមមាន៖ ១)ម៉ៃ គឹមសាន (មេភូមិពព្រៃកណ្ដៀង),២)រឿន នៅ (មេភូមិព្រៃខ្លា),៣)ហេង យូរ មេភូមិព្រៃអង្គុញ,៤)ជួន ផារី មេភូមិចាន់,៥)អេង ខឿន មេភូមិព្រៃកំពែង,៦)ខន ឃន មេភូមិពន្លៃ និង ៧)ឈិន ថាំ មេភូមិស្ដៅ។
III. ទិន្ន័យចំនួនលំនៅដ្ឋាន និង ផ្ទៃដីក្នុងឃុំព្រៃកណ្ដៀង
១).ភូមិព្រៃកណ្ដៀង មានចំនួន៥៦៨គ្រួសារ ចំនួនខ្នងផ្ទះ៤៩៧ ក្នុងនោះមានផ្ទះស័ង្កសី-ស៊ីប្រូចំនួន៣២៧,ផ្ទះក្បឿងចំនួន១៥៤ ផ្ទះថ្មចំនួន១៦ និងមានទំហំផ្ទៃដីសរុបចំនួន៥៩៨ហិកតា ក្នុងនោះផ្ទៃដីភូមិចំនួន១៧ហិកតា, ដីប្រាំង៣៥២ និងដីវស្សាចំនួន២២៩។
២).ភូមិព្រៃអង្គុញ មានចំនួន៤៤៣គ្រួសារ ចំនួនខ្នងផ្ទះ៣៨៥ ក្នុងនោះផ្ទះប្រក់ស្បូវចំនួន១ ផ្ទះប្រក់ស័ង្កសី-ស៊ីប្រូចំនួន២៩៣,ផ្ទះក្បឿងចំនួន៨៣ ផ្ទះថ្មចំនួន៨ មានទំហំផ្ទៃដីសរុបចំនួន៦៣០ហិកតា ក្នុងនោះដីភូមិចំនួន៤១ហិកតា, ដីប្រាំង៣២៥ ដីវស្សាចំនួន១៥៤ហិកតា និងដីបឹងចំនួន១១០ហិកតា។
៣).ភូមិព្រៃខ្លា មានចំនួន៤២២គ្រួសារ ចំនួនខ្នងផ្ទះ៤០១ ក្នុងនោះមានផ្ទះប្រក់ស័ង្កសី-ស៊ីប្រូ ចំនួន២៧៣,ផ្ទះប្រក់ក្បឿងចំនួន១០១ ផ្ទះថ្មចំនួន២៧ មានទំហំផ្ទៃដីសរុប៦២៨ ក្នុងនោះផ្ទៃដីភូមិចំនួន២១ហិកតា,ផ្ទៃដីប្រាំងចំនួន២០៣ហិកតា ផ្ទៃដីវស្សាចំនួន២១៦ហិកតា និងផ្ទៃដីបឹងចំនួន១៨៨ហិកតា។
៤).ភូមិចាន់ មានចំនួន៣៦៧គ្រួសារ ចំនួនខ្នងផ្ទះ៣១៦ ក្នុងនោះមានផ្ទះប្រក់ស័ង្កសី-ស៊ីប្រូ ចំនួន១៤៣,ផ្ទះប្រក់ក្បឿងចំនួន១៣៤ ផ្ទះថ្មចំនួន៣៨ និងមានទំហំផ្ទៃដីសរុប៥២៣ហិកតា ក្នុងនោះផ្ទៃដីភូមិចំនួន២០ហិកតា ផ្ទៃដីប្រាំងចំនួន២៥៣ហិកតា និងផ្ទៃដីវស្សាចំនួន២៥០ហិកតា។
៥). ភូមិព្រៃកំពែង មានចំនួន៤១០គ្រួសារ ចំនួនខ្នងផ្ទះចំនួន៤១០ ផ្ទះប្រក់ស្បូវចំនួន១ ក្នុងនោះមានផ្ទះស័ង្កសី-ស៊ីប្រូចំនួន១៥៦,ប្រក់ក្បឿងចំនួន២១២,ផ្ទះថ្មចំនួន៣៦ ផ្ទះល្វែងចំនួន៥ និងមានទំហំផ្ទៃដីសរុប៤០៥ហិកតាក្នុងនោះដីភូមិចំនួន២១ហិកតា ផ្ទៃដីប្រាំងចំនួន១៤០ហិកតា និងដីវស្សាចំនួន២៤៤ហិកតា។
៦).ភូមិពន្លៃ មានចំនួន៣៧៥គ្រួសារ ខ្នងផ្ទះចំនួន៣២៤ ក្នុងនោះមានផ្ទះស័ង្កសី-ស៊ីប្រូចំនួន២១៩,ផ្ទះប្រក់ក្បឿងចំនួន៩៥,ផ្ទះថ្មចំនួន១០ និងមានទំហំផ្ទៃដីសរុបចំនួន៤៩០ហិកតាក្នុងនោះផ្ទៃដីភូមិចំនួន១៦ហិកតា ដីប្រាំងចំនួន២៦០ និងដីវស្សាចំនួន២១៤ហិកតា។
៧.ភូមិស្ដៅ មានចំនួន៣៧៩គ្រួសារ ខ្នងផ្ទះចំនួន៣៣០ ក្នុងនោះមានផ្ទះស័ង្កសី-ស៊ីប្រូចំនួន១៩៤ ផ្ទះប្រក់ក្បឿងចំនួន១២៧ ផ្ទះថ្មចំនួន៧ ផ្ទះល្វែងចំនួន២ មានទំហំផ្ទៃដីសរុបចំនួន៥៣៨ហិកតាក្នុងនោះផ្ទៃដីភូមិចំនួន៣៨ហិកតា ផ្ទៃដីប្រាំង១៨៦ហិកតា និងដីវស្សាចំនួន៣១៤ហិកតា។
សរុបឃុំព្រៃកណ្ដៀងមានចំនួន៧ភូមិមានប្រជាជនចំនួន២៩៦៤គ្រួសារស្មើនឹងប្រជាជនសរុប១២៥៦៥នាក់។ ខ្នងផ្ទះចំនួន២៦៦៣ក្នុងនោះផ្ទះស្លឹកឬស្បូវចំនួន២,ស័ង្កសី-ស៊ីប្រូចំនួន១៦០៥, ក្បឿងចំនួន៩០៧,ផ្ទះថ្មចំនួន១៤២,ផ្ទះល្វែងចំនួន៧ និងផ្ទៃដីភូមិចំនួន១៧៤ហិកតា, ដីប្រាំងចំនួន១៧១៩ហិកតា,ដីវស្សាចំនួន១៦២១ហិកតា,ដីបឹងចំនួន២៩៨ហិកតា និងផ្ទៃដីសរុបចំនួន៣៨១២ហិកតា។
តាមរយៈទិន្ន័យខាងបានផ្ដល់ព័ត៌មាន៖ភូមិព្រៃកណ្ដៀងមានចំនួនប្រជាជនច្រើនជាងគេ(៥៦៨គ្រួសារ)បន្ទាប់មកគឺភូមិព្រៃអង្គុញ។ ចំណែកផ្ទៃដីភូមិសម្រាប់តាំងទីលំនៅ ភូមិព្រៃអង្គុញមានទំហំផ្ទៃដី(៤១ហិកតា)ច្រើនជាងគេ រីឯផ្ទៃដីប្រាំងភូមិព្រៃកណ្ដៀងមានទំហំច្រើនជាងគេ(៣៥២ហិកតា) ចំណែកដីវស្សាភូមិស្ដៅមានផ្ទៃដីទំហំធំជាងគេ(៣១៤ហិកតា) ឯផ្ទៃដីបឹងមានតែពីរភូមិប៉ុណ្ណោះគឺភូមិព្រៃខ្លាចំនួន១៨៨ហិកតា និង ភូមិព្រៃអង្គុញមានចំនួន១១០ហិកតា។
Full Report