By: Ly Sok-Kheang with Sout Vechet, Mek Ven and Hean Pisey
Anlong Veng Peace Center team has produced a satisfactory result for May 2020, although there are some challenges facing us. Throughout this month, I have made a daily communication with the team members to ensure that the assignments would be timely completed. As observed, the team has made strenuous efforts to fulfill their tasks effectively. First, each was taking charge of collecting data to support our future activities ranging from classroom and women’s rights forums to community forum. Thirty interviews were read and noted for report references in the future. Second, the team has also devoted some portions of their times to collecting and writing captions of photos left behind by the Khmer Rouge period and civil war (1979-1998). The team has received 24 photos from three families who preserved the memory in Anlong Veng, former final stronghold of the Khmer Rouge movement, during the war. Third, the team has produced a series of short stories for Anlong Veng Peace Center Facebook page as part of our concerted efforts to inform and engage the public in the awareness about the daily life of people in Anlong Veng. Fourth, the team has produced an article: “May 20, a day which must survive,” which was published on the Phnom Penh Post on May 20, 2020. The article was intended to engage the public in the discussion on the Khmer Rouge’s genocide and the efforts to bring some sort of peace and reconciliation in the Cambodian society. And, fifth, the team has researched and written down stories of many historical locations at O’Chik lake.
Sout Vechet. Vechet has approached some potential individuals who have known the information about the 27 historical locations around O’Chik lake. As I’ve kept receiving those stories from him every day, I’ve edited them all as shown below. However, as researched, some locations proved to be non-existent after checking with many former Khmer Rouge members or guards, who claimed to be present at Ta Mok’s house. For example, crocodile pond, as claimed, did not exist, according to a relative of Ta Mok. So, the team skipped two locations out of the 27. In other words, four locations (Division 105, 980, 900, and 800) were also skipped as there were conflicting claims about it and those who worked with those divisions either hold senior posts outside Anlong Veng or deceased. In other words, some other histories of locations were already written and published in our publication “Guidebook for Tour Guides.”
Below are the stories collected.
ទីតាំងប្រវត្ដិសាស្រ្ដនៅបឹងអូរជីក
១. ផ្ទះ នួន ជា ផ្ទះ នួន ជា មានចម្ងាយប្រមាណ១៥០ម៉ែត្រពីផ្ទះតាម៉ុក ឬសារមន្ទីរតាម៉ុក នៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផ្ទះនេះត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៦ នៅពេលដែលកងទ័ព អៀង សារី នៅប៉ៃលិន បានផ្ដាច់ខ្លួនចូលក្នុងរាជរដ្ឋាភិបាលកម្ពុជា។ តាម៉ុក បាននាំ នួន ជា មកអន្លង់វែង និងបានសាងសង់ផ្ទះមួយខ្នងសម្រាប់គាត់។ ផ្ទះ នួន ជា មានទទឹង៧ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ នៅក្បែរមាត់បឹងអូរជីក។ នួន ជា បានធ្វើសមាហរណកម្មចូលមកក្នុងរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៨ បន្ទាប់ពីតាម៉ុកក៏បានកៀងគរកងទ័ព និងប្រជាជនទៅកាន់ជំរំជនភៀសខ្លួនលើខ្នងភ្នំដងរែក។ ផ្ទះនេះ ត្រូវរុះរើ និងបានបាត់បង់ទាំងស្រុងនៅក្រោយសមាហរណកម្ម។ ២. រោងចិញ្ចឹមគោ១០០ក្បាល ជិន សុភី បាននិយាយថា រោងចិញ្ចឹមគោ១០០ក្បាលនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៩៣ ដែលស្របពេលគ្នាជាមួយនឹងការកសាងផ្ទះតាម៉ុក ឬសារមន្ទីរតាម៉ុកដែរ។ រោងនេះ មានទទឹងប្រមាណ ៦ម៉ែត្រ និងបណ្ដោយប្រមាណ១៣ម៉ែត្រ។ ចំណែកឯ ដំបូលរោងវិញ គឺប្រក់ស័ង្កសី សសរធ្វើអំពីឈើ៤ជ្រុង និងចាក់បេតុងជម្រាលទៅទិសខាងលិច ដើម្បីងាយស្រួលក្នុងការលាងសម្អាត។ គោដែលបានដាក់នៅក្នុងរោងនេះ មានចំនួនជាង១០០ក្បាល ដែលជាគោស្រែ និងគោបា។ ម៉ាស៊ីនបូមទឹក និងរោងម៉ាស៊ីនភ្លើងរបស់តាម៉ុក ក៏ស្ថិតនៅក្បែរនោះដែរ។ គោទាំងអស់ត្រូវបានប្រលែងឲ្យស៊ីស្មៅនៅតាមវាល បន្ទាប់មកនៅពេលល្ងាចទើបកៀរគោទាំងនោះចូលក្នុងរោងវិញ។ គោទាំងនេះត្រូវបានចិញ្ចឹមនិងថែរក្សាសម្រាប់ចែកជូនប្រជាជន ដែលត្រូវការដើម្បីយកទៅធ្វើពូជ។ តាម៉ុកតែងតែនិយាយថា៖ «ចិញ្ចឹមយ៉ាងណា កុំឲ្យតែបាត់មេគោដែលឲ្យទៅបានហើយ ចំណែកឯកូនគោដែលទទួលបាន ក៏យកវាទៅចុះ»។ មក ដូច អាយុ៥១ឆ្នាំ គឺជាអ្នកឃ្វាលគោម្នាក់មកពីខេត្ដសៀមរាប។ ដូច បាននិយាយថា៖ «ខ្ញុំបានឃ្វាលគោឲ្យតាម៉ុកនៅក្នុងឆ្នាំ១៩៩៦។ ក្រុមរបស់ខ្ញុំមានចំនួន៤នាក់គឺ៖ លាវ, ម៉ៅ និងត្នោត។ នៅពេលនោះ ចំនួនគោសរុបជាង១០០ក្បាល ដែលភាគច្រើនជាគោស្រែ និងមិនមានក្រោលសម្រាប់ដាក់នោះទេ។ ជាទូទៅ គោដេកនៅក្នុងព្រៃ ឬតាមវាលជាមួយនឹងអ្នកឃ្វាល។ យើងតែងដេកនៅក្នុងព្រៃ ដោយចងអង្រឹង ឬបោះតង់ (ប្រសិនបើមានភ្លៀង)។ វាលស្មៅភាគច្រើនដែលយើងឃ្វាលស្ថិតនៅប៉ែកខាងលិចស្ពានអូរជីក (បច្ចុប្បន្ន ភូមិអូរអង្រែ) និងជើងភ្នំដងរែក។ ជារៀងរាល់ថ្ងៃ យើងតែងបញ្ចេញគោទៅឃ្វាលនៅវេលាម៉ោង១០ព្រឹក ឬយូរជាងនេះ ពីព្រោះនៅកាលណោះ វាលស្មៅសម្រាប់ឃ្វាលគោ និងទឹក គឺមានស្ទើរគ្រប់ទីកន្លែង។ ជារៀងរាល់ពីរទៅបីដងក្នុង១ខែ តាម៉ុកតែងស្នើយកគោ ចំនួន១០ទៅ២០ក្បាល ដើម្បីកាប់យកសាច់ទៅឲ្យកងទ័ព។ តាម៉ុកតែងទាក់ទងមកក្រុមខ្ញុំតាមរយៈប្រព័ន្ធតេអូ។ ទោះបីជាគោជាច្រើនត្រូវបានកាប់យកសាច់ ក៏តាម៉ុកបានបន្ដទិញគោជាច្រើនក្បាលមកដាក់ជំនួសវិញ ដោយដោះដូរជាអង្ករ និងលុយកាក់ជាមួយប្រជាជននៅខាងក្នុងប្រទេស។ នៅពេលមានសភាពការណ៍មិនសូវស្រួលម្ដងៗ តាម៉ុកឬថ្នាក់ដឹកនាំបន្ទាប់ តែងតែផ្ដល់ដំណឹងមកក្រុមយើងឲ្យមានការប្រុងប្រយ័ត្ន ឬត្រៀមរត់ឡើងលើភ្នំដងរែក ដោយមិនចាំបាច់ខ្វាយខ្វល់ពីគោឬរបស់របរអ្វីៗទាំងអស់។ នៅក្នុងឆ្នាំ១៩៩៧ យើងបានបោះបង់គោទាំងអស់ចោល រួចរត់ឡើងទៅលើភ្នំដងរែក នៅពេលសភាពការណ៍មានភាពតានតឹងខ្លាំង។ នៅឆ្នាំ១៩៩៨ យើងបានត្រឡប់ចុះពីលើភ្នំដើម្បីចូលរួមក្នុងសង្គមជាតិវិញ»។ ៣. ផ្ទះកុមារកំព្រា ផ្ទះកុមារកំព្រា ស្ថិតនៅផ្នែកខាងត្បូងបង្អស់នៃផ្ទះទាំង៤ខ្នងរបស់តាម៉ុក។ ផ្ទះនេះ មានទទឹង ៦ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ (ម៉ូដក្រពើហារ) ដោយសាងសង់ពីឈើ ប្រក់ស៊ីប្រូ និងបែរមុខទៅទិសខាងជើង។ ផ្ទះនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៩៥។ មានកុមារកំព្រាចំនួន ៧៥នាក់ (ចាប់ពីអាយុ៥ឆ្នាំ រហូតដល់១៨ឆ្នាំ) ដែលបានរស់នៅក្នុងផ្ទះនេះ ដោយមិនមានអ្នកថែរក្សាផ្ទាល់ទេ។ កុមារៗ ត្រូវមើលថែគ្នាទៅវិញទៅមក។ កុមារកំព្រាដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវបានតាម៉ុកបញ្ចូនឲ្យធ្វើជាជាងជួសជុល បើកឡាន ឬបើកត្រាក់ទ័រជាដើម។ អ្នកបច្ចេកទេសជនជាតិថៃ បានមកបង្រៀនជួសជុលគ្រឿងចក្រដល់ជនជាតិខ្មែរ។ ឡានទាំងអស់ដែលខូចនៅត្រង់កន្លែងណា គឺត្រូវបានជួសជុលនៅទីនោះ ហើយសម្រាប់បរិវេណផ្ទះតាម៉ុក ក៏ធ្លាប់ជាកន្លែងជួសជុលរថយន្ដ ឬគ្រឿងចក្រដែរ។ ផ្ទះនេះត្រូវបានបាត់បង់បន្ទាប់ពីសមាហរណកម្ម។ · ផ្ទះកុមារកំព្រា រួមមានចំនួនពីរកន្លែងផ្សេងទៀត គឺនៅត្រង់ទីតាំងឃ្លាំងអំបិល (សិទ្ធិ ជាប្រធានកង) និងនៅត្រង់ផ្ទះ «ផល»។ · នួន នាង ភេទស្រី អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនក្រោមការចិញ្ចឹមបីបាច់ថែរក្សារបស់តាម៉ុកថា៖«ក្រោយពីឪពុកម្ដាយរបស់ខ្លួនបានស្លាប់ទៅនៅឆ្នាំ១៩៩៧ តាម៉ុកក៏បានយកបងប្អូនរបស់ខ្ញុំចំនួន៦នាក់មកចិញ្ចឹមនៅផ្ទះរបស់គាត់នៅបឹងអូរជីក(សារមន្ទីរតាម៉ុក នាពេលបច្ចុប្បន្ន)។ នៅពេលនោះ ខ្ញុំមានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ។ ខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ តាម៉ុកបានសង់ផ្ទះតូចមួយទទឹងប្រមាណ៥ម៉ែត្រ និងបណ្ដោយ៦ម៉ែត្រ សម្រាប់ឲ្យកុមារៗស្នាក់នៅជាង៣០នាក់។ ផ្ទះនេះស្ថិតនៅខាងត្បូងនៃផ្ទះទាំងបួនរបស់គាត់។ កុមារី ត្រូវបានដាក់ឲ្យរស់នៅក្នុងផ្ទះដែលគាត់សាងសង់តូចនេះ។ ចំណែកឯកុមារាវិញ គឺរស់នៅកន្លែងដាច់ដោយឡែក នៅបរិវេណជុំវិញនោះ។ មិនមែនតែចំពោះកុមារកំព្រាប៉ុណ្ណោះទេ សូម្បីតែកូនចៅ ឬកូនអតីតអ្នកតស៊ូមួយចំនួន ក៏ត្រូវបានដាក់ឲ្យរស់នៅជាមួយយើងដែរ។ តាម៉ុកតែងតែប្រើយើងឲ្យធ្វើកិច្ចការផ្សេងៗ ដូចជាដាំបន្លែ និងឃ្វាលគោជាដើម។ នៅពេលខ្ញុំមានអាយុ១២ឆ្នាំ តាម៉ុកបានយកបងប្អូនរបស់ខ្ញុំចំនួន៣នាក់ឲ្យមករស់នៅក្នុងភូមិទឹកជុំជាមួយម្ដាយ និងឪពុកក្មេកប្រពន្ធទីពីររបស់គាត់។ នៅទីនោះ តាម៉ុកប្រើឲ្យយើងដាំបន្លែ និងឃ្វាលគោជាដើម។ តាម៉ុកបានឲ្យខ្ញុំឃ្វាលគោចំនួន១០ក្បាល ហើយក្នុងនោះ គាត់ក៏បានឲ្យគោមកខ្ញុំចំនួន២ក្បាលដែរសម្រាប់ធ្វើពូជ។ ខ្ញុំយល់ថា ខ្ញុំ និងបងប្អូនរបស់ខ្ញុំពិតជាសំណាងខ្លាំងណាស់ដែលបានរស់នៅក្រោមការបីបាច់ថែរក្សារបស់តាម៉ុក ពីព្រោះគាត់បានចាត់ទុកយើងដូចជាកូន និងចៅៗបង្កើតរបស់គាត់ដែរ។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ដែលឮដំណឹងថាគាត់ស្លាប់ទៅ ពីព្រោះខ្ញុំបានបែកពីគាត់នៅពេលដែលយើងរត់ទៅរស់នៅជំរំលើភ្នំក្នុងឆ្នាំ១៩៩៨។ ខ្ញុំបានរៀបការនៅឆ្នាំ២០០៥។ បច្ចុប្បន្ន ខ្ញុំមានកូនប្រុស ស្រីចំនួន៤នាក់ហើយ។» · ធី ចាន់ថន ដែលជាប្អូនបង្កើតរបស់ នួន នាង បាននិយាយថា៖ «ពេលដែលខ្ញុំរស់នៅជាមួយតា(តាម៉ុក) ខ្ញុំមិនសូវចងចាំពីហេតុការណ៍ដែលបានកើតឡើងច្រើនទេ។ កាលណោះ ខ្ញុំមានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំចាំថា ការងារប្រចាំថ្ងៃរបស់យើងនៅពេលនោះ ថែទាំបន្លែបង្ការ។ តាម៉ុកបានមកប្រាប់យើងផ្ទាល់ចំពោះការងារផ្សេងៗ។ ក្រោយមក ខ្ញុំបានទៅរស់នៅភូមិទឹកជុំជាមួយបងប្អូនខ្ញុំ។ នៅទីនោះ ឪពុកម្ដាយក្មេក និងប្រពន្ធរបស់តាម៉ុកក៏នៅទីនោះដែរ។ ក្រោយមកទៀត យើងក៏បានទៅរស់នៅក្នុងជំរំទឹកដីថៃ។ ក្រោយចុះពីលើភ្នំ បងប្អូនខ្ញុំបានរស់នៅជាមួយពូបង្កើតរហូតដល់ពួកយើងធំដឹងក្ដី និងមានគ្រួសារ។» យូ ណេត ដែលជាកូនប្រសាររបស់តាម៉ុក បាននិយាយថា៖ «កាលណោះ តាម៉ុកចិញ្ចឹមក្មេងៗដែលកំព្រាឪពុកម្ដាយតែមួយគ្រួសារប៉ុណ្ណោះ ដែលមានបងប្អូនចំនួន៦នាក់។ គ្មានកុមារណាផ្សេងទៀតទេ។ ក្រោយមក ក្មេងៗទាំងនោះ ត្រូវបានបញ្ជូនមករស់នៅក្នុងភូមិទឹកជុំជាមួយឪពុកម្ដាយក្មេក និងប្រពន្ធក្រោយរបស់តាម៉ុក។» ៤. កន្លែងច្នៃមាសតាម៉ុក ជិន សុភី បាននិយាយថា ទីតាំងនេះត្រូវបានកសាងឡើងនៅឆ្នាំ ១៩៩១-១៩៩២ ដែលស្ថិតនៅក្នុងភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទីតាំងកែច្នៃមាសនេះ មានផ្ទះចំនួន១ខ្នង (ទទឹង៦ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ)សម្រាប់កម្មករ៥-៦នាក់ស្នាក់នៅ រោងស្លមាស១ខ្នង (ទទឹង៨ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ) និងរោងចាក់ពុម្ពមាស១ខ្នង (ទទឹង៨ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ)។ នៅក្បែរទីតាំងនោះ អណ្ដូងទឹក១ជម្រៅ១០ម៉ែត្រ និងមានទឹកជាប្រចាំ ត្រូវបានប្រជាជនចាក់ដីលុបអស់ហើយ។ តាម៉ុកបានយកមាសភាគច្រើនពីតំបន់ប៉ៃលិន។ កងកម្លាំងតាម៉ុកក៏បានប្រមូលពីអ្នកដែលលួចជីកមាសពីតំបន់ប៉ៃលិនដែរ។ មិនតែប៉ុណ្ណោះ អ្នកដែលតាម៉ុកឃាត់ខ្លួន ក៏ត្រូវបញ្ជូនមកណែនាំនៅតំបន់អន្លង់វែងដែរ។ កម្មករបានកែច្នៃមាសដែលមានបំណែកតូចៗឲ្យទៅជាមាសដុំ។ តាម៉ុកបាននាំមាសដែលច្នៃហើយទាំងនោះ ដើម្បីលក់ និងដោះដូរជាអាហារដូចជា អង្ករ ត្រីខ មី និងអំបិលជាដើម និងគ្រឿងសម្ភារប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ប្រជាជននិងកងទ័ព។ មួយចំណែកទៀតដែលទទួលបានពីការលក់មាស តាម៉ុកបានយកទៅទិញជាគ្រឿងសព្វាវុធ។ «កន្លែងច្នៃត្បូង» ក៏ធ្លាប់បំពាក់ម៉ាស៊ីនកែច្នៃដែរ ប៉ុន្ដែមិនទាន់បានច្នៃនៅឡើយទេ។ ម៉ាស៊ីនច្នៃត្បូងទាំងអស់ត្រូវបានដឹកទៅដាក់នៅគោកខ័ន។ តាម៉ុកធ្លាប់បាននិយាយថា ប្រសិនបើច្នៃវត្ថុមានតម្លៃទាំងនេះ គឺវាធ្វើឲ្យប៉ះពាល់ដល់កម្លាំងនៅសមរភូមិមុខ ដោយហេតុផលថា កម្លាំងទាំងអស់នឹងងាកមកធ្វើអាជីវកម្ម ហើយលែងមានកម្លាំងចិត្ដតស៊ូតទៅមុខទៀត។ នៅពេលនោះ ជាងច្នៃត្បូង គឺឈ្មោះ «ថន»។ ៥. ចម្ការបន្លែរបស់តាម៉ុក ទីតាំងនេះស្ថិតនៅខាងត្បូងផ្ទះកុមារកំព្រា បច្ចុប្បន្នត្រូវបានទឹកលិចហើយ។ តាម៉ុកបានបញ្ជូនកុមារកំព្រាដែលមានអាយុច្រើនល្មមហើយអាចធ្វើការបាន ឲ្យដាំបន្លែដូចជា ឆៃថាវ, ស្ពៃ, ត្រសក់ និងសណ្ដែកគួរជាដើម។ កុមារកំព្រាមានភារកិច្ចដងទឹកនៅក្បែរទួលចម្ការបន្លែមកស្រោចជារៀងរាល់ថ្ងៃ។ ទិន្នផលបន្លែដែលទទួលបាន ត្រូវយកមកផ្គត់ផ្គង់ដល់កម្មករ កុមារៗ និងកងទ័ពដែលនៅប្រចាំការនៅផ្ទះតាម៉ុកជាដើម។ នៅពេលនោះ កងទ័ពមានប្រហែល៣០នាក់។ ណេត ដែលជាកូនប្រសារតាម៉ុក បាននិយាយថា៖ «ដើមឡើយធ្លាប់មានរោងដាំបន្លែនៅច្រាក់ភ្នំផ្នែកខាងត្បូងពិតមែន ហើយអ្នកដែលថែទាំ ពុំមែនមានតែក្មេងៗកំព្រាប៉ុណ្ណោះទេ ព្រោះក្រោយមកក្មេងៗទាំងនោះ បានទៅរស់នៅភូមិទឹកជុំហើយ។ បន្លែដែលដាំនៅពេលនោះ គឺសម្បូរតែត្រកួន។» ៧. ឃ្លាំងអំបិលតាម៉ុក១០ហិកតា ឃ្លាំងអំបិលនេះត្រូវបានកសាងឡើងពីឈើ ប្រក់ស៊ីប្រូ និងចាក់បេតុង នៅអំឡុងឆ្នាំ១៩៨៩-១៩៩០។ អំបិលគ្រួសជាច្រើនបាវ ត្រូវបានដឹកជញ្ជូនមកពីប្រទេសថៃ។ ទីតាំងឃ្លាំងនេះស្ថិតនៅចំ ផ្សារអូរជីកទាំងមូល និងផ្ទះសំណាក់សុខារិទ្ធិ (បច្ចុប្បន្ន)។ មានកម្មករ២-៣នាក់ នៅយាមឃ្លាំងអំបិល ព្រមទាំង មានរថយន្ដចំនួន៣គ្រឿងសម្រាប់ប្រចាំការនៅទីនេះដែរ។ ឆាំ ឡុង និងប្ដីរបស់គាត់បាននិយាយថា៖ «ដើមឡើយពុំមានអ្នកយាមឃ្លាំងអំបិលនេះទេ។ ប្រជាជនណាដែលខ្វះអំបិលតែងតែមកយកឃ្លាំងនេះ។ ទីតាំងនេះគ្រាន់តែជាកន្លែងស្ដុកទុករយៈពេលខ្លីប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានប្រជាជននឹងមកយកអំបិលអស់។ ក្រោយមក ចន្លោះឆ្នាំ១៩៩៣-១៩៩៤ ឃ្លាំងអំបិលត្រូវបានប្ដូរទៅជាសាលារៀនសម្រាប់ក្មេងចូលរៀននៅក្នុងតំបន់នេះ។» យូ ណេត ដែលជាកូនប្រសាររបស់តាម៉ុក បាននិយាយថា៖ «បើតាមទំហំឃ្លាំងអាចស្ដុកអំបិលប្រហែល២០តោន។ ឃ្លាំងនេះធ្វើអំពីឈើ ដោយមានទទឹង៩ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ និងប្រក់ស័ង្កសី។ អំបិលនាំចូលមកពីប្រទេសថៃ។ នៅខាងក្រោយនិងក្បែរនោះ មានសាលារៀនសម្រាប់ក្មេងមួយខ្នង និងកន្លែងសម្រាប់លាងឡាននិងគ្រឿងចក្រធំៗ ដែលមានប្រហែលបីគ្រឿងបានដាក់នៅប្រចាំការនៅទីនោះ។ សំ ភីន ដែលជាអតីតអ្នកយាមឃ្លាំងសម្ភារៈជើងភ្នំ បាននិយាយថា៖ «ដើមឡើយ ឃ្លាំងអំបិលនេះ គឺជាកន្លែងប្រជុំសម្រាប់បើកអំបិលជារៀងរាល់ខែ។ កាលហ្នឹងអន្លង់វែង មានរៀបចំជាកម្លាំងការពារនិងយាមឃ្លាំងអំបិល។ សាលានេះមាន៣បន្ទប់ ទំហំ (១២ម៉ែត្រx៦ម៉ែត្រ)។ ១៣. ផ្ទះបាយក្នុងមន្ទីរពេទ្យ ផ្ទះបាយនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៩៣ ដំណាលគ្នានឹងការកសាងសារមន្ទីរតាម៉ុកដែរ។ ផ្ទះបាយមានទទឹងប្រមាណ៦ម៉ែត្រ និងបណ្ដោយ៤ម៉ែត្រ និងចង្ក្រានសម្រាប់ឆ្នាំងធំៗ មានចំនួន ៣។ មានចុងភៅចំនួន ២-៣នាក់ ជាអ្នកចម្អិនអាហារសម្រាប់បុគ្គលិកពេទ្យ។ ១៨. បាតផ្ទះចាស់ ប៉ុល ពត នៅលើបឹងអូរជីក បាតផ្ទះចាស់របស់ប៉ុល ពត ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៩៣ នៅពេលដែលទំនប់ទប់បឹងមិនទាន់ត្រូវបានកសាងនៅឡើយ។ ផ្លូវក្រោយទៅផ្ទះប៉ុល ពត អាចធ្វើដំណើរបានយ៉ាងងាយស្រួល។ ឆិល ដែលធ្លាប់ឃ្វាលក្របីឲ្យតាម៉ុក បាននិយាយថា៖ «ផ្ទះនេះត្រូវបានកសាងឡើងនៅដើមឆ្នាំ១៩៩៣ ដោយធ្វើអំពីឈើ ប្រក់ស៊ីប្រូ(សញ្ញាដំរី) និងមានសរសរ៤ជ្រុង។ ផ្ទះសង់ខ្ពស់ផុតពីដី និងមានទំហំប្រមាណ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ដីជាច្រើនឡានត្រូវបានចាក់នៅត្រង់បាតផ្ទះចាស់ដើម្បីឲ្យខ្ពស់ជាងមុន។ ឡានដឹកដីមួយគ្រឿងធ្លាប់បានរអិលធ្លាក់នៅត្រង់ផ្លូវទៅកាន់ផ្ទះ ប៉ុល ពត ដោយសារដីបាក់ស្រុត។ នៅខែវស្សាម្ដងៗ ផ្ទះនេះត្រូវបានទឹកជំនន់លិចនៅខាងក្រោម ពីព្រោះទីតាំងនោះមានសណ្ឋានដីទាបខ្លាំង។ ប៉ុល ពត តែងតែធ្វើដំណើរឆ្លងកាត់ដោយទូកដើម្បីទៅស្នាក់នៅជាន់លើដែលមានជញ្ជាំងឈើបិទជិត។ ផ្ទះប៉ុល ពត ហ៊ុមព័ទ្ធទៅដោយព្រៃឈើក្រាស់ៗ និងស្រែចម្ការរបស់ប្រជាជន។ ដើមឈើហូបផ្លែជាច្រើនប្រភេទរួមមាន៖ ដើមវល្លិ៍គុយ ដើមសិរមាន់ ដើមភ្ញៀវ ជាដើម បានដុះពាសពេញទីនោះ មុនពេលតំបន់នេះប្រែក្លាយទៅជាបឹង ដូចពេលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបាននិយាយថា មានអន្លុងទឹកមួយស្ថិតនៅប្រមាណពីបីទៅបួនរយម៉ែត្រ និងស្ថិតចំពីក្រោយផ្ទះប៉ុល ពត។ អន្លុងនេះមិនចេះរីកស្ងួតទេ ទោះបីខែប្រាំងក៏ដោយ។ ទឹកពណ៌ខ្មៅ ត្រជាក់ស្រឹប ហើយសម្បូរទៅដោយដើមរុន និងប្រភេទឈើមុខកាត់ធំៗដុះនៅក្បែរមាត់អន្លុង។ គ្មានប្រជាជនណាម្នាក់ហ៊ានចុះងូតទឹកអន្លុងនេះដោយផ្ទាល់នោះទេ ពីព្រោះវាមានសភាពគួរឲ្យខ្លាច សម្បូរត្រីធំៗ និងសត្វកន្ធាយជាច្រើនក្បាលទៀតផង។ យូ ណេត ដែលជាកូនប្រសាររបស់តាម៉ុក ក៏បាននិយាយថា៖ «បរិវេណផ្ទះ ប៉ុល ពត រួមមានផ្ទះចំនួន បីខ្នង៖ o ផ្ទះទី១ ៖ ផ្ទះស្នាក់នៅរបស់ ប៉ុល ពត (ផ្ទះកណ្ដាល) – ធ្វើអំពីឈើ ប្រក់ស៊ីប្រូ និងមានបាំងជញ្ជាំងឥដ្ឋនៅខាងក្រោម – ទំហំ (ទទឹង ៥ម៉ែត្រ និងបណ្ដោយ ៧ម៉ែត្រ) o ផ្ទះទី២៖ ផ្ទះនីរសា (ផ្ទះខាងត្បូង) – ធ្វើអំពីឈើប្រក់ស៊ីប្រូ – ទំហំ (ទទឹង៥ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ) o ផ្ទះទី៣៖ ផ្ទះទូរលេខ និងចុងភៅ (ផ្ទះខាងកើត) – ធ្វើអំពីឈើ ប្រក់ស៊ីប្រូ – ទំហំ (ទទឹង ៧ម៉ែត្រ និងបណ្ដោយ ៩ម៉ែត្រ) បន្ទាប់ពីផ្ទះទាំងនេះសាងសង់រួចរាល់នៅចុងឆ្នាំ១៩៩៣ និងស្នាក់នៅរយៈពេលមួយឆ្នាំ ប៉ុល ពត លែងស្នាក់នៅក្នុងផ្ទះនេះទៀតហើយ ដោយសារតែការវាយប្រហារពីសំណាក់កងកម្លាំងរដ្ឋាភិបាលផង និងការលើកទំនប់របស់តាម៉ុកដែលធ្វើឲ្យទឹកជន់លិចផង។ គួរបញ្ជាក់ថា ការលើកផ្លូវទៅកាន់ផ្ទះ ប៉ុល ពត មានទំហំប្រហែល៣ម៉ែត្រ។ ណេត បាននិយាយថា៖ «ឡានដឹកដីមួយគ្រឿងរបស់តាម៉ុក បានចាក់ដី និងថ្មជាច្រើនឡាន ដើម្បីធ្វើផ្លូវឆ្លងទៅកាន់ផ្ទះ ប៉ុល ពត។ បន្ទាប់មក ឡាននោះក៏បានរអិលធ្លាក់ចូលទៅក្នុងទឹក បន្ទាប់ពីដីបានបាក់ស្រុត។ នៅផ្នែកខាងត្បូងផ្ទះទាំងបីខាងលើ មានត្រពាំងទឹកមួយ និងដងអូរជីកដ៏វែងអន្លាយ ហើយបត់បែនចុះឡើង។ នៅជុំវិញផ្ទះ ប៉ុល ពត មានព្រៃឈើដ៏ក្រាស់ ហើយប្រជាជនបាននាំគ្នាធ្វើស្រែនៅក្បែរតំបន់នោះ។ ណេត បាននិយាយថា៖ «ចំពោះស្រូវវិញ យើងហូបមិនដែលអស់ទេ។ ដីរបស់ខ្ញុំប្រហែលជិត១០ហិកតានៅក្បែរផ្ទះ ប៉ុល ពត និងជាប់អូរជីក។ ចំពោះស្រែប្រាំង ខ្ញុំធ្វើតែ ២-៣ហិចតា បានផលជាង១០០ការ៉ុង។» ណេត បាននិយាយទៀតថា មានក្រពើភ្នំ ឬក្រពើត្រីនៅក្នុងអូរជីកនេះ ព្រោះមានប្រជាជនមួយចំនួនធ្លាប់រើសបានពង និងឮសម្លេងរបស់វា។ ចំណែកឯខ្ញុំផ្ទាល់ក៏ធ្លាប់បានឮសម្លេងនោះដែរ។ នៅកែងក្បែរភូមិកោះថ្មី គឺមានចំណុចទឹកជ្រៅ ហើយពុំមាននរណាម្នាក់ហ៊ានចុះមុជទឹកក្នុងអូរនោះឡើយ។ ១៩. ស្រះចិញ្ចឹមត្រីតាម៉ុក ស្រះចិញ្ចឹមត្រីរបស់តាម៉ុក មានចំនួន៤ ហើយប្រភេទត្រីដែលបានចិញ្ចឹមរួមមាន៖ ត្រីទីឡាយ៉ា, ត្រីផ្លានីន, ត្រីភ្ទក់ និងត្រីអណ្ដែងជាដើម។ ចំណីរបស់ត្រី រួមមាន៖ បាយ, កន្ទក់ ឬកន្ទក់លាយដើមចេក។ ផលដែលបានពីត្រីទាំងនោះគឺទុកសម្រាប់ប្រជាជន ឬកងទ័ព ប៉ុន្ដែអ្នកទាំងនោះត្រូវមកប្រមូលដោយខ្លួនឯង។ ណេត ដែលជាកូនប្រសារតាម៉ុក បាននិយាយថា៖ «បរិវេណផ្ទះតាម៉ុក មានស្រះនៅខាងជើង និងខាងកើត។ តាម៉ុកបានចិញ្ចឹមត្រីនៅស្រះខាងជើងផ្ទះ នៅអំឡុងឆ្នាំ១៩៩២។ ប្រភេទត្រីដែលបានចិញ្ចឹមរួមមាន៖ ត្រីឆ្ពិន, ត្រីអណ្ដែង និងត្រីផ្លានីន។ ផលត្រីគឺទុកសម្រាប់ដោះស្រាយទៅមន្ទីរពេទ្យខ្លះ និងកងទ័ពខ្លះ។ តាម៉ុកបានហ៊ុមរបងព័ទ្ធជុំវិញ (ធ្វើអំពីរនាបបន្ទះឈើ) ដើម្បីការពារកុំឲ្យត្រីរួចចូលទឹកនៅពេលរដូវវស្សាចូលមកដល់។ តែទោះបីជាយ៉ាងនេះ របងទាំងនោះបានដួលបាក់នៅពេលរដូវវស្សាមកដល់ ហើយត្រីរាប់សិបក្បាលក៏បានរួចចូលទៅក្នុងទឹកបឹង។ តាម៉ុកបានធ្វើរបងហួសទៅមាត់ទឹកខាងជើង ដើម្បីចិញ្ចឹមសត្វផ្សេងទៀត ដូចជា៖ សត្វតេះ និងសត្វកាំប្រម៉ាជាដើម។ ចំពោះសត្វបក្សីវិញរួមមាន៖ សត្វក្រៀល, ក្រសារ, កុក និងសត្វប្រវឹកជាដើម។ ណេត បានបន្ដថា សត្វបក្សីរាប់សិបក្បាលបានទុំនៅលើបែកឈើ ដែលកាលណោះបឹងអូរជីកសម្បូរទៅដោយដើមឈើដែលងាប់ច្រើន។ សត្វទាំងនោះ ខ្លះបានចូលទៅស៊ីចំណីនៅក្នុងរបងដែលតាម៉ុកហ៊ុមព័ទ្ធ។ តាម៉ុកបានប្រមែប្រមូលពូជសត្វទាំងនេះពីប្រជាជន។ ប្រជាជនទាំងឡាយណាដែលចាប់បានសត្វព្រៃ គឺតែងយកមកឲ្យតាម៉ុក ដែលថ្នូរទៅវិញជាលុយកាក់ ឬស្បៀងដើម្បីដោះស្រាយជីវភាព។ តាម៉ុកកម្រឲ្យអ្នកណាបាញ់សត្វព្រៃណាស់។ ប៉ុន្តែប្រជាជនមួយចំនួនបានលួចបាញ់ជ្រូកព្រៃ ពីព្រោះវាបានបំផ្លិចបំផ្លាញដំណាំស្រូវរបស់ខ្លួន។ ស្រះទឹកខាងកើតសម្រាប់ប្រើប្រាស់ ហើយចំពោះស្រះខាងត្បូងបង្អស់ គឺតាម៉ុកបានចិញ្ចឹមសត្វកន្ធាយ។ តាម៉ុកធ្លាប់និយាយថា សត្វដែលរួចក៏ដោយ ក៏នៅតែជារបស់គាត់ ពីព្រោះនៅទីនោះជាបឹងរបស់គាត់។ ២០. ស្រះចិញ្ចឹមក្រពើ ឆិល បាននិយាយថា៖ «មិនធ្លាប់បានដឹងថាមានក្រពើពីមុនមកនោះទេ ប៉ុន្ដែធ្លាប់ដឹងថា តាម៉ុកធ្លាប់ចិញ្ចឹមសត្វកន្ធាយ និងពង្រូ នៅទីនេះ។ ប្រជាជនធ្លាប់យកសត្វទាំងនេះមកឲ្យតាម៉ុក ហើយជួនកាលតាម៉ុកក៏ធ្លាប់ចាប់ពីប្រជាជនដែលនេសាទនិងបរបាញ់សត្វទាំងនេះខុសច្បាប់ដែរ។» ស្រះទឹកនៅខាងក្រោយផ្ទះតាម៉ុក ត្រូវបានទុកសម្រាប់ប្រើប្រាស់។ ណេត (កូនប្រសារតាម៉ុក) បាននិយាយថា៖ «តាម៉ុកមិនដែលចិញ្ចឹមសត្វក្រពើទេ។ គាត់ចិញ្ចឹម ត្រី។ សត្វក្រពើភ្នំឬក្រពើត្រីប្រហែលជាមានមែននៅក្នុងបឹងតែប៉ុណ្ណោះ។ ដើមឡើយ អូរដែលមានប្រវែងវែង ហើយបត់បែនចុះឡើងនៅត្រង់ចំណុចបឹងសព្វថ្ងៃ។ ចំណុចដែលមានទឹកជ្រៅជាងគេ គឺនៅក្បែរភូមិកោះថ្មីនាពេលបច្ចុប្បន្ន។ នៅត្រង់ចំណុចនេះ អ្នកភូមិអះអាងថាធ្លាប់មានសត្វក្រពើ (ក្រពើភ្នំ) ពីព្រោះ ឆាំ ឡុង (ដែលបច្ចុប្បន្នជាអនុប្រធានភូមិទឹកជុំ) ធ្លាប់មុជទឹកនេះ ក្នុងពេលដែលគាត់មានផ្ទៃពោះ។ បន្ទាប់មក ឆាំ ឡុង ក៏បានឃើញសត្វក្រពើនេះ។ ចំណែកឯ ណេត ធ្លាប់បានឮតែសម្លេងយំនៅខែកត្ដិកតែប៉ុណ្ណោះ។ ណេត បន្ថែមថា ប្រជាជនមួយចំនួនធ្លាប់រើសបានពងក្រពើទាំងនោះទៀតផង។ ២២. ទឹកជុំ កងនារីដឹកជញ្ជូនគ្រាប់ ឬ កន្លៃច្នៃមីន (ភូមិទឹកជុំ) ជួប ជឹម អាយុ៨៨ឆ្នាំ ដែលមានទីកន្លែងកំណើតក្នុងស្រុកពញាឮ ខេត្ដកណ្ដាល បានក្លាយជាប្រធានកងច្នៃមីននៅភូមិទឹកជុំ បាននិយាយថា៖ «កន្លែងច្នៃគ្រាប់ក្នុងភូមិទឹកជុំត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧។ នៅពេលនោះ ក្រុមរបស់ខ្ញុំ មានសមាជិក១២នាក់ ដែលទទួលខុសត្រូវផ្នែកបច្ចេកទេស ហើយក្មេងៗចំនួន២០នាក់ ដែលជាកម្លាំងជាន់រំសេវ។ រោងសម្រាប់ច្នៃមីនមានចំនួន៣ខ្នង៖ រោងទីមួយ៖ រោងនេះមានក្មេងៗធ្វើការប្រមាណជា២០នាក់។ រោងនេះធ្វើអំពីឈើ ប្រក់ស័ង្កសី និងមានទំហំបណ្ដោយប្រមាណ១០ម៉ែត្រ និងទទឹង៤ម៉ែត្រ។ ក្មេងជំទង់ទាំងនេះមានភារកិច្ចជាន់ឬរែងក្រាមស្ព័នធ័រ និងលាយរំសេវបញ្ចូលគ្នានៅពេលព្រឹក និងល្ងាច។ នៅពេលយប់ អ្នកទាំងនោះតែងចងអង្រឹងដើម្បីសម្រាក។ រោងទីពីរ៖ រោងនេះត្រូវបានធ្វើឡើងសម្រាប់ដាក់រំសេវ ដោយមានទំហំ៣ម៉ែត្របួនជ្រុង និងមានតយ៉ាក។ រោងទីបី៖ រោងនេះគឺជារោងបុករំសេវ ដោយមានទំហំបណ្ដោយ៤,៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ។ ក្រុមច្នៃមីនបានប្រើប្រាស់ រំសេវ ក្រាមស្ព័នធ័រ និងដែកសរសៃរ ដើម្បីច្នៃគ្រាប់មីនជាច្រើនប្រភេទដូចជាមីនស្គរ មីនជាន់ មីនកន្ដ្រាក់ និងមីនហោះ។ ចំណែកឯផ្នែកខាងក្រៅនៃគ្រាប់មីនទាំងនោះ ក្រុមច្នៃមីនបានប្រើប្រាស់សំបកកំប៉ុងត្រីខ និងស័ង្កសី។ បន្ទាប់មកយើងស្លវត្ថុធាតុដើមដើម្បីចាក់បញ្ចូលទៅក្នុងសំបក។ ជឹម និយាយថា គាត់អាចផលិតមីនច្នៃបានពី៥០-១០០គ្រាប់ក្នុងមួយថ្ងៃ ហើយពេលខ្លះ ក៏ធ្វើទៅតាមការកម្ម៉ង់ពីថ្នាក់លើដែរ។ ជឹម បាននិយាយទៀតថា៖ «នៅចុងឆ្នាំ១៩៩៧ មានព្រឹត្ដិការណ៍ផ្ទុះគ្រាប់នៅទីតាំងច្នៃនេះ ដោយបានសម្លាប់ក្រុមអ្នកបច្ចេកទេសចំនួន១២នាក់។ ខ្ញុំផ្ទាល់មិនបានរងគ្រោះថ្នាក់ពីការផ្ទុះគ្រាប់នេះទេ ពីព្រោះនៅពេលនោះខ្ញុំបានចេញទៅមើលកេ្មងៗជាន់រំសេវនៅក្នុងរោងមួយទៀតដែលនៅឆ្ងាយគួរសមពីកន្លែងផ្ទុះនោះ។ ចាប់ពីពេលនោះមក យើងលែងច្នៃគ្រាប់ទៀតហើយរហូតដល់សមាហរណកម្មក្នុងឆ្នាំ១៩៩៨។» សំ ភីន ដែលធ្លាប់ជាអ្នកយាមឃ្លាំងសម្ភារៈជើងភ្នំ ក៏បាននិយាយដែរថា៖ «នៅឆ្នាំ១៩៩៧ មានព្រឹត្ដិការណ៍ផ្ទុះមីនមួយបានកើតឡើងនៅត្រង់ទីតាំងច្នៃគ្រាប់មីននៅភូមិទឹកជុំ។ មនុស្សប្រមាណ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ។ មុនពេលផ្ទុះ មានក្រុមច្នៃមីនម្នាក់ឈ្មោះ ចិត្រ បានធ្វើដំណើរពីផ្ទះរបស់ខ្លួននៅភូមិជើងភ្នំ មកកាន់ទីតាំងច្នៃគ្រាប់មីន ដោយបានបេះផ្លែស្វាយចន្ទីទៅជាមួយផង។ នៅពេលនោះ ប្រជាជនចូលចិត្ដហូបផ្លែស្វាយចន្ទីណាស់។ វេលាម៉ោង១១ថ្ងៃត្រង់គឺជាពេលឈប់សម្រាក។ ក្រុមការងារចំនួន៥នាក់ដែលរួចរាល់ការងារក៏បាននាំគ្នាហូបផ្លែស្វាយចន្ទី។ ដោយឡែកក្រុមការងារចំនួន២នាក់ផ្សេងទៀតមិនបានហូបទេ ដោយនៅបង្ហើយកិបគ្រាប់។ គីបចំនួន៥ឡាំង (ស្មើនឹង៥០០គីប) ដែលមិនទាន់ច្នៃ ក៏ស្ថិតនៅក្នុងរោងនោះដែរ។ មុនពេលផ្ទុះបន្ដិច ឡានដឹកគ្រាប់ក៏បានមកដល់រោងនេះ។ មិនយូរប៉ុន្មាន គ្រាប់ក៏បានផ្ទុះឡើង ក្រោយពេលឡានបានចាកចេញផុត។ នៅក្នុងហេតុការណ៍នេះ «សុត» ដែលជាប្រធានក្រុមច្នៃមីន ក៏បានស្លាប់បាត់បង់ជីវិតដែរ។ នៅពេលដែលគ្រាប់បានផ្ទុះ មនុស្សម្នាក់ៗដែលនៅទីនោះបានត្រូវរបួសខ្ទេចខ្ទីមើលលែងយល់។ លើកលែងតែ សុត ម្នាក់ប៉ុណ្ណោះដែលមានដង្ហើមហើយអាចផ្ដែផ្ដាំប្រពន្ធកូនរបស់ខ្លួនមុនពេលស្លាប់។ សពទាំងឡាយដែលរងគ្រោះដោយផ្ទុះមីន ត្រូវបានយកទៅធ្វើបុណ្យតាមគ្រួសារនីមួយៗ។ ចាប់ពីពេលនោះមកទីតាំងច្នៃមីននេះ លែងដំណើរការទៀតហើយ។ ២៥. កោះថ្មី ទីតាំងគ្រួសារទ័ពរស់នៅ អ៊ូ សារ៉ាន់ អតីតយោធាខ្មែរក្រហម និងធ្លាប់ជាអ្នកគ្រប់គ្រងនៅភូមិកោះថ្មីបាននិយាយថា៖ «នៅឆ្នាំ១៩៨៨ ខ្ញុំរស់នៅក្នុងជំរំអូរតា្រវ-ជប់ម្លូរ ក្នុងទឹកដីថៃ។ នៅពេលនោះ ខ្ញុំរស់នៅក្រោមការគ្រប់គ្រងរបស់តា យឹម ពឹម។ តាពឹម បានចាត់តាំងឲ្យខ្ញុំគ្រប់គ្រងគ្រួសារកងទ័ពនៅទីនោះ។ នៅខែ១២ ឆ្នាំ១៩៩០ យើងបានចុះពីលើភ្នំ និងរស់នៅក្នុងតំបន់អន្លង់វែង។ ខ្ញុំជាអ្នកគ្រប់គ្រងកម្លាំងគ្រួសារកងទ័ព នៅម្ដុំជិតសាលារៀនអន្លង់វែង (បច្ចុប្បន្ន ភូមិថ្នល់កែង)។ នៅឆ្នាំ១៩៩៣ សភាពការណ៍មានភាពតានតឹង ដោយយន្ដហោះបានមកទម្លាក់គ្រាប់នៅម្ដុំសាលារៀនតាម៉ុក (បច្ចុប្បន្ន វិទ្យាល័យអន្លង់វែង) និងមន្ទីរពេទ្យតាម៉ុក ប៉ុន្ដែមិនទទួលផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ ក្រោយមក យឹម ពឹម បានដាក់ចេញនូវផែនការដកកម្លាំងពីថ្នល់កែងទៅកាន់ទីតាំងភូមិកោះថ្មី ដើម្បីគេចពីការទម្លាក់គ្រាប់។ ដើមឡើយ ភូមិកោះថ្មី មិនទាន់មានឈ្មោះនេះនៅឡើយទេ។ នៅអំឡុងឆ្នាំ១៩៩០ កន្លែងនេះគឺជាតំបន់ព្រៃក្រាស់។ ប្រជាជនតែងនាំគ្នាមកកាប់ឆ្ការព្រៃ ដើម្បីធ្វើចម្ការ ដែលត្រូវបានស្គាល់ថាជា ចម្ការតាពឹម។ នៅក្នុងឆ្នាំ១៩៩៣ដដែល កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារខ្លាំងពេក កងកម្លាំងដែលនៅភូមិកោះថ្មី ក៏បានដកថយទៅនៅតំបន់ជើងភ្នំវិញ។ នៅឆ្នាំ១៩៩៤ យើងបានត្រឡប់មករស់នៅភូមិកោះថ្មីសារជាថ្មី បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលដកថយ។ ក្រោយមកទើប យើងរៀបចំបែងចែកជាភូមិឋានសម្រាប់រស់នៅតាមកងអង្គភាពនីមួយៗ។ គ្រួសារកងទ័ពភាគច្រើន ត្រូវបានថ្នាក់លើប្រើឲ្យចាក់ចម្រូងដើម្បីការពារទីតាំងដែលខ្លួនរស់នៅ។ ក្រោយមក នៅឆ្នាំ១៩៩៧ កងកម្លាំង ព្រមទាំងគ្រួសារទ័ពក្រោមការគ្រប់គ្រងរបស់តាពឹម បានរត់ទៅបៃតាប់ ហើយកងកម្លាំងមួយចំនួនទៀតនៅសេសសល់បានរត់ឡើងភ្នំដងរែកជាមួយតាម៉ុក។ ក្រោយមក នៅឆ្នាំ១៩៩៨ យើងបានវិលត្រឡប់មករួបរួម និងធ្វើសមាហរណកម្មនៅអន្លង់វែង។ ចាប់ពីឆ្នាំ១៩៩៨មក ភូមិកោះថ្មីទទួលបានក្រឹត្យទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំត្រូវបានជ្រើសតាំងជាមេឃុំអន្លង់វែងនៅពេលនោះ ហើយចំណែកឯមេភូមិ គឺឈ្មោះ ជុំ ជួង ជាអ្នកគ្រប់គ្រងបន្ដ ហើយក្រោយមកទៀត ឈ្មោះ ឈឿន ។ ដើមឡើយ ប្រជាជនក្នុងភូមិកោះថ្មី មានគ្រួសារស់នៅប្រមាណពី៤០ទៅ៥០គ្រួសារប៉ុណ្ណោះ។ ជុំ ជួង ដែលបានកើតនៅក្នុងឆ្នាំ១៩៤៨ និងមានស្រុកកំណើតនៅឯស្រុកត្រាំកក់ ខេត្ដតាកែវ បានរៀបរាប់ថា៖ «យើងបានមករស់នៅក្នុងផ្សារក្រឡាញ់ (ស្ថិតក្នុងភូមិថ្នល់កែង) ចន្លោះឆ្នាំ១៩៩០-១៩៩២។ នៅពេលនោះ ថ្នាក់លើបានបង្កើតជាពាណិជ្ជកម្មនៃការដោះដូរហើយ។ អ្នកភូមិនៅទីនេះ (បច្ចុប្បន្នភូមិថ្នល់កែង) មកពីអង្គភាពជាច្រើនផ្សេងៗគ្នា។ ក្រោយមក យើងបានផ្លាស់ប្ដូរពីផ្សារក្រឡាញ់ទៅភូមិកោះថ្មី បន្ទាប់ពីសភាពការណ៍ប្រែប្រួល (មិនស្រុះស្រួលគ្នាជាមួយរាជរដ្ឋាភិបាល) នៅឆ្នាំ១៩៩៣។ នៅពេលនោះ ខ្មែរក្រហមបានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោត ដោយសារនៅខាងក្នុងប្រទេសបានធ្វើបាតុកម្មប្រឆាំងនឹង ខៀវ សំផន។ ប្រជាជននៅកោះថ្មី គឺស្ថិតនៅក្រោមមន្ទីរគ្រប់គ្រងរបស់ យឹម ពឹម ដែលមានចំនួនប្រហែលជាង១០០គ្រួសារ។ ដើមឡើយ ភូមិកោះថ្មីគឺជាតំបន់វាលស្រែ និងចម្ការរបស់ប្រជាជន។ រហូតនៅឆ្នាំ១៩៩៨ ទើបមានការបង្កើតជាភូមិ ដោយតាពឹមបានដាក់ឈ្មោះថា «ភូមិកោះថ្មី»ចាប់ពីពេលនោះមក។ ប្រជាជននៅក្នុងភូមិកោះថ្មី មានចំនួនប្រមាណ១៥០គ្រួសារ នៅចន្លោះឆ្នាំ១៩៩៨-១៩៩៩។ ក្រោយមក ប្រជាជនមួយចំនួនក៏បានសម្រេចចិត្ដទៅចាប់ដីរស់នៅក្នុងភូមិផ្សេងទៀតដូចជា ភូមិអភិវឌ្ឍន៍ និងភូមិជុំវិញជាដើម ដោយសារដីនៅទីនេះមិនសូវទំលំទូលាយ។ នៅអំឡុងពេលនោះ ប្រជាជនថ្មីក៏ចាប់ផ្តើមមករស់នៅក្នុងភូមិនេះច្រើនហើយដែរ ដោយប្រជាជនមួយចំនួនគឺជាកូនចៅអតីតសមាជិកខ្មែរក្រហម ហើយមួយចំនួនទៀតគឺជាអ្នកចំណូលថ្មី។ នាពេលបច្ចុប្បន្ន ប្រជាជនភូមិកោះថ្មី បានថយចុះច្រើន ដោយនៅសល់ត្រឹមតែ៦៣គ្រួសារ ដែលក្នុងនោះប្រហែល៥០គ្រួសារជាប្រជាជនចាស់ នេះបើយោងតាមស្ថិតិឆ្នាំ២០១៩កន្លងទៅនេះ។ |
Photo collection from Anlong Veng. As planned for May, the team collected 13 photos with captions being produced and documented in DC-Cam’s photo archives.
PICH SNITH & HIS FAMILY: These photos belonged to Pich Snith’s collection.
ពេជ្រ ស្និត (ស្លាប់) និងភរិយា នៅជំរំភូមិ៤០ លើភ្នំដងរែក ក្នុងឆ្នាំ១៩៩០។ | |
(ពីឆ្វេងទៅស្តាំ)៖ ពេជ្រ ស្និត (រូបទី១ ពាក់អាវស), វង្ស ភ័ក្រ្ត (ពាក់វែនតាខ្មៅ ហើយបច្ចុប្បន្ន ប្រធានឃុំអន្លង់វែង) និង នូ សារ៉ាត់ នៅក្រុងកំពុងសោម ក្នុងឆ្នាំ១៩៩៧ ។ | |
ពេជ្រ ស្និត និងកូនចំនួន៣នាក់ នៅក្នុងភូមិ៨០០ (បច្ចុប្បន្ន ភូមិទួលសាលា នៃស្រុកអន្លង់វែង) ក្នុងពេលចូលរួមពិធីមង្គលការកូនស្រីរបស់គាត់ កាលពីឆ្នាំ១៩៩៤។ | |
ពេជ្រ ស្និត (អតីតទាហានខ្មែរក្រហម) នៅលើផ្ទះតូចមួយកន្លែង នៅច្រកជាំ-សាង៉ាំ។ ពេជ្រ ស្និត បានពិការជើងម្ខាង នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវបារាំង ដែលលាតសន្ធឹងពីខេត្តឧត្តរមានជ័យ រហូតដល់ខេត្តព្រះវិហារ កាលពីឆ្នាំ១៩៩០។ | |
យោធាខ្មែរក្រហម និងក្រុមគ្រួសារនៅក្នុងមន្ទីររបស់ យឹម ពឹម នៅត្រង់ចំណុចមួយ ដែលសព្វថ្ងៃ គឺជាភូមិថ្នល់កែង និងផ្សារក្រឡាញ់ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ | |
ពេជ្រ សំណាង ដែលជាកូនរបស់ពេជ្រ ស្និត នៅក្នុងជំរំភូមិ៤០ ក្នុងឆ្នាំ១៩៩០។ | |
ពេជ្រ ស្និត (បីកូន) ហឿន ហាន (ប្រពន្ធ) និងពេជ្រ សំណាង (កូន) នៅជំរំភូមិ៤០ លើភ្នំដងរែក ក្នុងឆ្នាំ១៩៩០។ | |
កង មិ កំពុងធ្វើម្សៅនំបញ្ចុក នៅជំរំជនភៀសខ្លួន ត្រង់ចំណុចជប់ម្លូរ នៃទឹកដីថៃ ក្នុងឆ្នាំ១៩៨៨។ |
YIM THA & HIS FAMILY: These photos belonged to YIM THA’s collection.
ពុំ ម៉ាន (ពេទ្យយោធាខ្មែរក្រហម) នៅច្រកវត្តព្រះបាត ក្នុងទឹកដីថៃ នាថ្ងៃទី៦ ខែមករា ឆ្នាំ១៩៨៧។ បច្ចុប្បន្ន ម៉ាន រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ | |
យឹម ថា (អតីតយោធាខ្មែរក្រហម) និងកូនស្រី នៅក្នុងអង្គភាព ចំណុះឲ្យកងពល៩៨០ កាលពីឆ្នាំ១៩៩១។ | |
កុមារីពីរនាក់បងប្អូនបង្កើត រៀនថ្នាក់ទី១ នៅក្នុងសាលារៀនតាម៉ុក ក្នុងឆ្នាំ១៩៩៨។ | |
យឹម ថា (អតីតយោធាខ្មែរក្រហម) នៅស្ពានអូរជីក ក្នុងឆ្នាំ១៩៩៨។ | |
កូនស្រីរបស់ យឹម ថា នៅស្ពានអូរជីក ក្នុងឆ្នាំ១៩៩៨។ |
Mek Ven. She has kept sending me her readings of five villages, consisted of 20 interviews with 20 women. She read it with a good note so that a forum on Women’s Rights in those villages would be held in a very constructive way. All the reading would become part of my report on women’s rights in Anlong Veng. We can begin to collect a fuller information and figure out some new challenges to strengthen women’s role in each community.
War Artifact. She has received a tube that a former Khmer Rouge soldier preserved during the civil war. The tube is now being kept at the office of Anlong Veng Peace Center.
Hean Pisey. She has read 10 interviews from one village as assigned. Given that those interviews are very long, she could finish up this village and continue to work on the next three villages. She will continue this work in June.
Photo collection from Anlong Veng. Hean Pisey took the time to search for photos in different communities. Eleven photos with captions were produced and stored at DC-Cam archives. These photos belonged to Sok Kunthea’s collection.
ចាប គឹមមិញ (ស្លាប់) អតីតមគ្គុទ្ទេសក៍ កាលពីឆ្នាំ១៩៨០។ រូបថតនៅបរិវេណព្រះបរមរាជវាំង។ | |
ពិធីរៀបការរបស់ សុក គន្ធា និងស្វាមីឈ្មោះ ចាប ចិន នៅតំបន់៤០ (ភូមិ៤០) ក្នុងឆ្នាំ១៩៨៧។ | |
រូបថតកូនរបស់អតីតទាហានខ្មែរក្រហម (ពីឆ្វេងទៅស្តាំ)៖ កែម ថន (ស្លាប់), ម៉ន មឿន, សុក គឹមសេង (ប្អូនប្រុសរបស់ សុក គន្ធា), កែម ធីន, និង ម៉ន មន |
|
(ពីឆ្វេងទៅស្តាំ)៖ ចាប ចិន (អតីតអ្នកបកប្រែភាសារ), សឿ (ជនជាតិថៃ ដែលធ្លាប់ជាអ្នកដឹកជញ្ជូនពីប្រទេសថៃមកកម្ពុជា) និង ខឿន អតីតកងដឹកជញ្ជូន |
|
ពិធីរៀបការរបស់ រឿន និង ណាល់ នៅក្នុងឆ្នាំ១៩៩៥ (មិនចាំត្រកូលទេ)។ |
|
ស្រៀន (ស្លាប់) អតីតនារីដឹកជញ្ជូន។ រូបថតនេះនៅជំរំអូរត្រាវ ក្នុងឆ្នាំ១៩៩១។ |
|
ព្រំ ធា រៀបការនៅក្នុងឆ្នាំ១៩៩៣។ |
|
សុក សាន និង ធៀង រៀបការនៅខេត្តសៀមរាប ក្នុងឆ្នាំ១៩៨០ ។ |
|
ចាប ចិន អតីតអ្នកបកប្រែភាសារ ថតពេលរត់ចូលព្រៃ កាលពីឆ្នាំ១៩៩០។ |
|
ចាប ចិន នៅឃ្លាំងកណ្តាល ក្នុងឆ្នាំ១៩៨០។ |
|
សុក គន្ធា ថតក្នុងពេលរៀបការ កាលពីឆ្នាំ១៩៨៧។ |
Ly Sok-Kheang. I’ve mainly coordinated the work with the team and turned Vechet’s bullet points on the historical sites at O’Chik lake into texts. At the same time, I have made a daily contact with Ven and Pisey to make sure that the reading of interviews could be linked to our forthcoming forums on Women’s Rights and Community.
I wrote an article: “May 20, a day which must survive” to raise an awareness about the genocide period under the Khmer Rouge regime (1975-1979) and the civil war in Cambodia (1979-1998) and to contribute to the public awareness or debate on it.
I’ve made a review of a concept note to host “Anlong Veng Walking Trails” and conference to commemorate the Human Rights Day on December 10, 2020. I am in communication with Arend of the US Embassy regarding my concept note with a proposed budget plan.
Challenges.
- Photo collection is a challenging task. Only from village history or interview could the team find it relevant and receive some sharing of their photos. As for this May, the collection of photos with the captions stem largely from the team’s long-time relationship with those families.
- Village history could make it more convenient as the team has got to know many sources and the people were quick to become acquaintance after they learned that the team are from Anlong Veng. However, some locations did not exist, while others could not be reached. For example, we could not have an easy access to some senior people in the military. Many of them are not in Anlong Veng.
LINK: https://m.phnompenhpost.com/opinion/may-20-day-which-must-survive