Ros Bunnarith

Hi Youk, I really appreciate the offer. My friend whom has been back have lots of friends and will stay with them. However, just in case I will take your offer. Your BIO was breathtaking, and impressive – congratulations! I will try to connect with Sam. Do let him know that he will be expecting […]

Monica Tran

1) My name is Monica Tran, living in Paris, aged 32 (email address is monicatran@hotmail.fr) and I am looking for my lost uncle (that I have never met) but I would like to help my grand father (now 85 years old) to know what happened to his 2nd son 2) Tran Can (my grand father) […]

Quoting Maylee Keo

Hello, I am in search of my mother’s parents who have been separated from her after ’79-’80. Choun Chan Sovanna was born in Takeo in ~1953 (age 65) and Chao Chan was born in Châu ??c (before Vietnam, this was in Cambodia) in ~1945 (age 73). My mom was born Takeo in 1969. They had […]

To Whom It May Concern (Jan Wagner)

I am writing to you with a request.  It may seem like a strange request.  Therefore, first I will provide a little background information. I was in Phnom Penh, Cambodia in 1970.  I was 20 years old at that time.  I had a military draft deferment due to childhood health problems which is why I […]

សាច់ញាតិរបស់ខ្ញុំ ដែលបានបាត់បង់ក្នុងរបបខ្មែរក្រហម (អ៊ុក សោភ័)

ខ្ញុំបាទឈ្មោះ អ៊ុក សោភ័ណ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០។ ខ្ញុំកើតមិនទាន់របបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅថា របបខ្មែរក្រហមទេ ប៉ុន្តែខ្ញុំបានសាកសួរឪពុកម្តាយរបស់ខ្ញុំ ដែលអ្នកទាំងពីរធ្លាប់បានឆ្លងកាត់របបនេះដោយផ្ទាល់ដើម្បីរៀបរាប់ពីប្រវត្តិក្រុមគ្រួសារខ្ញុំឡើងវិញ។ កាលដើមឡើយ ឪពុកម្តាយរបស់ខ្ញុំ មិនទាន់រៀបការជាមួយគ្នាជាប្តីប្រពន្ធនៅឡើយទេ គឺមានទីលំនៅនៅក្បែរគ្នាស្ថិតនៅក្នុងភូមិចន្រ្ទា (ថ្នល់ខាងកើត) ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសវៀតណាម (ដែលកាលនោះប្រទេសវៀតណាមមានចម្ងាយប្រហែល៨គីឡួម៉ែត្រពីភូមិរបស់ខ្ញុំ)។ តាខាងឪពុករបស់ខ្ញុំឈ្មោះ អ៊ុក ម៉ៅ (ស្លាប់មុនរបបខ្មែរក្រហម) និងយាយខាងឪពុករបស់ខ្ញុំឈ្មោះ ឡុង អិត (ស្លាប់ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅពេលដែលរបបខ្មែរក្រហមដូលរលំឆ្នាំ១៩៧៩)។ យាយតារបស់ខ្ញុំមានកូនចំនួន១១នាក់​​​​៖ ១) អ៊ុក ង៉ូស ហៅ កូយ ស្លាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៩ ២) អ៊ុក ឆេង ស្លាប់មុនខែភ្ជុំ ក្នុងឆ្នាំ១៩៧៨ ៣) អ៊ុក ឆន ស្លាប់ក្នុងឆ្នាំ១៩៧៥ នៅខេត្តព្រៃវែង ៤) អ៊ុក សៀម ៥) អ៊ុក […]

សាច់ញាតិរបស់ខ្ញុំដែលបែកគ្នាក្នុងរបបខ្មែរក្រហម (យិន សុភានី)

នាងខ្ញុំឈ្មោះ យិន សុភានី បច្ចុប្បន្នប្តូរមកឈ្មោះ ពេជ្រ ដានី មានម្ដាយឈ្មោះ ឡុង គីមលុយ កាលពីមុនរបបខ្មែរក្រហមមានមុខរបរជាមេផ្ទះ និងបង្រៀនគួរភាសាចិន ចំណែក ឪពុករបស់ខ្ញុំឈ្មោះ យិន សុចៀន គឺជាអតីតនាយកសាលាវិទ្យាល័យបឹងត្របែក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ បងប្រុសទី១) ឈ្មោះ យិន ណារិត បងប្រុសទី២) ឈ្មោះ យិន ណារិន ទី៣) ខ្ញុំ (យិន សុភានី), ប្អូនស្រីទី៤) ឈ្មោះ យិន សុគន្ធា និង ប្អូនប្រុសទី៥) ឈ្មោះ យិន ណារ៉េត។ បច្ចុប្បន្ន ខ្ញុំរស់នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នាងខ្ញុំបានរៀនត្រឹមថ្នាក់ទី២។ បងប្រុស យិន ណារិត បានរៀនត្រឹមថ្នាក់ទី៥។ បងប្រុស យិន ណារិន បានរៀនត្រឹមថ្នាក់ទី៦ ចំណែកប្អូនស្រីរបស់ខ្ញុំឈ្មោះ យិន សុគន្ធា បានរៀនត្រឹមថ្នាក់ទី១នៃសាលាបឋមសិក្សាមួយនៅជិតផ្សារមាន់អាំង […]

សមាជិកគ្រួសារខ្ញំដែលបាត់ខ្លួនក្នុងសម័យខ្មែរក្រហម (លន់ ប៊ុនណាត)

បាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនដូចមានរៀបរាប់ខាងក្រោម៖ ១) រស់ ធីគី ៖​ រស់ ធីគី​ ភេទប្រុស កើតនៅឆ្នាំ១៩៤៩​ (ឆ្នាំឆ្លូវ) នៅស្រុកកោះធំ ខេត្តកណ្តាល តែគាត់ធំដឹងក្ដីក្នុងវត្តមួយនៅក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់​ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (​កើតនៅឆ្នាំ១៩២៩​ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់មានមុខងារមន្ដ្រីប៉ូលីស នៅខេត្តកំពង់ស្ពឺ (ពីចុងទសវត្សរ៍ទី៦០ ដល់ឆ្នាំ១៩៧៥)។ គាត់កំពុងធ្វើការ នៅពេលដែលគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីក្រុងភ្នំពេញទៅកោះធំ។ សូម្បីតែគ្រួសារខ្ញុំនៅស្រុកកោះធំ ក៏យើងមិនដែលជួបគាត់ដែរ។ ២)រស់ សុខន ៖​ រស់ សុខន ភេទស្រី កើតនៅឆ្នាំ១៩៥៣ (ឆ្នាំម្សាញ់) នៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែគាត់បានធំដឹងក្ដីក្នុងក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) […]

ស្វែងរកបងប្អូនដែលបានបាត់ខ្លួន (រស់ ប៊ុណ្ណារិទ្ធិ)

ខ្ញុំឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ បច្ចុប្បន្នរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ នៅថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១៥ឆ្នាំ។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ជា​មួយគ្រួសារមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានឪពុកជាអ្នកបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទី​ក្រុង​ភ្នំពេញ។ ខ្ញុំជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបង្កើត៥នាក់ដែលរស់នៅសង្កាត់ទួលគោក ស្ថិតនៅកាច់ជ្រុងមហាវិថីម៉ៅសេទុង និងផ្លូវរថភ្លើង មុនពេលទៅដល់រង្វង់មូលទួលគោក។ ឆ្លងពី​ផ្ទះរបស់ខ្ញុំ មានសាកលវិទ្យាល័យ២ឬ៣កន្លែងទៀត។ ខ្ញុំនិងគ្រួសាររបស់មិត្តភក្តិរបស់ខ្ញុំ បានធ្វើដំណើតាមយន្តហោះដែលចុះចតនៅព្រលាន​យន្តហោះអូរតាប៉ៅ (Utapao) ព្រំដែនប្រទេសថៃ ហើយគឺជាកន្លែងដែលយើងបានស្នាក់នៅក្នុង​ជំរំនៅទីនោះអស់រយៈពេល២ខែ មុនពេលទទួលបានការជួយឧបត្ថម្ភឲ្យចាកចេញទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យើងបានស្នាក់នៅ សាន អូនូហ្រ្វី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិកអស់រយៈពេលប្រហែល១ខែ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញ។ ក្រោយមកទៀត យើងបានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋហ្លរីដា ក្នុងទីក្រុងលែកម៉ារី ហ្លរីដា (រដ្ឋហ្លរីដា​​កណ្តាល) ចាប់តាំងពីឆ្នាំ១៩៩៦។ ខ្ញុំកើតនៅអង្គស្នួល ខេត្តកណ្តាល។ កាលពីនៅវ័យកុមារ ខ្ញុំបានរស់នៅ និងចូលរៀននៅ​សាលា ក្នុងស្រុកអង្គស្នួល រហូតដល់វ័យប្រហែល១១ទៅ១២ឆ្នាំ ទើបខ្ញុំផ្លាស់ទៅរស់នៅសង្កាត់​ទួលគោក ក្នុងក្រុងភ្នំពេញ។ ខ្ញុំធ្លាប់បានជិះកង់ទៅលេងសាលារបស់ខ្ញុំ នៅស្រុកអង្គស្នួល។ ខ្ញុំមានឪពុកឈ្មោះ រស់ ហួន កើតនៅឆ្នាំ១៩៣៣ […]

ដំណឹងស្វែងរកកូនប្រុស ផាន់ សុធា ដែលបាត់ខ្លួននៅសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ផាន់ សុខុម មានទីកន្លែងកំណើតនៅខាងជើង​វត្តទួលទំពូង ក្នុងក្រុង​ភ្នំពេញ។ ពីមុនសម័យខ្មែរក្រហម ខ្ញុំមានតួនាទីជាទាហានជើង​ទឹកនៅជ្រោយចង្វារ។​ នៅ​ពេល​ដែលខ្មែរក្រហមចូលមកទីក្រុងភំ្នពេញ ឆ្នាំ១៩៧៥ ​ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារ​របស់​ខ្ញុំទៅព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំបានរស់នៅខេត្តតាកែវបានមួយរយៈ ទើប​ខ្មែរ​ក្រហមបាន​បញ្ជូនគ្រួសារ​ខ្ញុំឲ្យទៅរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ជាមួយប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុផាវី ពីមុនជាគ្រូបង្រៀននៅជ្រោយចង្វារ និងម្តាយ​ឈ្មោះ ញឹម យ៉ា ព្រមទាំងកូន​ប្រុស​របស់ខ្ញុំម្នាក់ឈ្មោះ ផាន់ សុធា អាយុ៣ឆ្នាំ។ កូនខ្ញុំ ផាន់ សុធា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៣។ ក្រោយមក ប្រពន្ធរបស់ខ្ញុំបានកើតពិស និងបានស្លាប់នៅពេលខ្មែរក្រហមចាត់​តាំងគាត់​ឲ្យ​ទៅធ្វើការនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលខ្ញុំត្រូវបានខ្មែរក្រហមបំបែក​ចេញ​ពីគ្រួសារឲ្យទៅ​នេសាទត្រី នៅ​ខាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ចំណែកកូនប្រុសរបស់​ខ្ញុំ ដោយសារ​នៅក្មេងពេកមិនដឹងថា​​ម្តាយស្លាប់​ទេ គឺនៅ​យំឱ​បសាកសពម្តាយ។ នៅពេលវៀតណាមវាយចូលប្រទេសកម្ពុជាឆ្នាំ១៩៧៩ ខ្ញុំបានទទួលដំណឹងថា មាន តាចាស់ម្នាក់បានយកកូនរបស់ខ្ញុំទៅចិញ្ចឹម។ នៅឆ្នាំ១៩៨០ ខ្ញុំបានភៀសខ្លួនទៅនៅជំរំខាវអ៊ីដាង ក្នុងទឹកដីថៃ។ ក្រោយមក ខ្ញុំបានចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនដែលបានទទួល​ដំណឹង​ពី​កូន​ប្រុស​របស់ខ្ញុំឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនណាបានដឹងដំណឹង ឬស្គាល់កូនប្រុសរបស់ខ្ញុំ […]

សំបុត្រពីមិត្តភក្តិរបស់ខ្ញុំដែលបានបាត់ខ្លួន (ជេន វេគនើរ)

ខ្ញុំសរសេរសារអេឡិចត្រូនិចនេះទៅកាន់អ្នកដោយមានសំណើមួយ។ វាហាក់បីដូចជាសំណើមួយដែលប្លែក។ ដំបូងខ្ញុំនឹងផ្តល់ជូនអ្នកនូវប្រវត្តិសង្ខេបខ្លះៗដូចខាងក្រោម៖ ខ្ញុំធ្លាប់បានមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ ខណៈពេលនោះ ខ្ញុំមានអាយុ២០ឆ្នាំ។ ខ្ញុំត្រូវបានពន្យារពេលឲ្យចូលធ្វើជាយោធា ដោយសារខ្ញុំមានបញ្ហាសុខភាពកាលពីកុមារភាព ដែលនេះជាមូលហេតុធ្វើឲ្យខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារជាកងទ័ពសហរដ្ឋអាមេរិក និងបញ្ជូនទៅប្រទេសវៀតណាម ដូចជាមិត្តភក្តិប្រុសៗដែលខ្ញុំបានស្គាល់នៅក្រៅសាលានៅក្នុងគ្រានោះ។ ហេតុដូច្នេះ ខ្ញុំបានប្រើប្រាស់ពេលវេលាចេញពីស្ថានការណ៍របស់ខ្ញុំឲ្យមានសារ ប្រយោជន៍ ដោយបានធ្វើជាអ្នកទេសចរណ៍ផ្សងព្រេង ដោយធ្វើដំណើរជុំវិញពិភពលោក។ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប និងអាហ្រ្វិកខាងជើងអស់រយៈពេលប្រហែល៣ខែរួចមក ខ្ញុំក៏បានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរនៅក្នុងប្រទេសថៃ ខ្ញុំបានជួបគ្រូជនជាតិថៃស្រីម្នាក់ដែលបានឲ្យយោបល់ខ្ញុំមកទស្សនាប្រទេសកម្ពុជា។ នាងមានមិត្តភកិ្ត២នាក់នៅក្នុងប្រទេសកម្ពុជា គឺ វណ្ណី និង កាន់យ៉ា ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅសាលាមួយក្នុងទីក្រុងភ្នំពេញ។ វណ្ណី និង កាន់យ៉ា បានរស់នៅរួមគ្នានៅទីក្រុងភ្នំពេញ។ សរុបសេចក្តីមក ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំបានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ ដោយបានស្នាក់នៅជាមួយ វណ្ណី និង កាន់យ៉ា មួយរយៈពេលក្នុងកំឡុងឆ្នាំ១៩៧០។ យើងបានក្លាយជាមិត្តភកិ្តជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំនោះ មានរឿងរ៉ាវចម្លែកៗ ប៉ុន្តែវាពិតជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ បានកើតឡើងនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ។ ខ្ញុំបានទៅជាមួយ វណ្ណី នៅពេលដែលនាងទៅបង្រៀនសិស្សនៅក្នុងថ្នាក់របស់នាង។ ខ្ញុំចូលចិត្តប្រជាជននៅក្នុងប្រទេសកម្ពុជាណាស់។ ខ្ញុំបានជួបមិត្តភកិ្តជាច្រើននាក់របស់នាង។ ខ្ញុំបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតផងដែរ។ វណ្ណី បានជួយបង្រៀនខ្ញុំអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា […]