Historical location of Khmer Rouge leaders​ in Anlong Veng

By: Ly Sok-Kheang​ with Sout Vechet, Mek Ven and Hean Pisey

Anlong Veng Peace Center team has produced a satisfactory result for May 2020, although there are some challenges facing us. Throughout this month, I have made a daily communication with the team members to ensure that the assignments would be timely completed. As observed, the team has made strenuous efforts to fulfill their tasks effectively.  First, each was taking charge of collecting data to support our future activities ranging from classroom and women’s rights forums to community forum. Thirty interviews were read and noted for report references in the future.  Second, the team has also devoted some portions of their times to collecting and writing captions of photos left behind by the Khmer Rouge period and civil war (1979-1998). The team has received 24 photos from three families who preserved the memory in Anlong Veng, former final stronghold of the Khmer Rouge movement, during the war.  Third, the team has produced a series of short stories for Anlong Veng Peace Center Facebook page as part of our concerted efforts to inform and engage the public in the awareness about the daily life of people in Anlong Veng.  Fourth, the team has produced an article: “May 20, a day which must survive,” which was published on the Phnom Penh Post on May 20, 2020. The article was intended to engage the public in the discussion on the Khmer Rouge’s genocide and the efforts to bring some sort of peace and reconciliation in the Cambodian society.  And, fifth, the team has researched and written down stories of many historical locations at O’Chik lake.

Sout Vechet. Vechet has approached some potential individuals who have known the information about the 27 historical locations around O’Chik lake. As I’ve kept receiving those stories from him every day, I’ve edited them all as shown below. However, as researched, some locations proved to be non-existent after checking with many former Khmer Rouge members or guards, who claimed to be present at Ta Mok’s house. For example, crocodile pond, as claimed, did not exist, according to a relative of Ta Mok. So, the team skipped two locations out of the 27. In other words, four locations (Division 105, 980, 900, and 800) were also skipped as there were conflicting claims about it and those who worked with those divisions either hold senior posts outside Anlong Veng or deceased. In other words, some other histories of locations were already written and published in our publication “Guidebook for Tour Guides.”

Below are the stories collected.

ទីតាំង​​ប្រវត្ដិសាស្រ្ដ​​នៅបឹង​អូរជីក​

១. ផ្ទះ នួន ជា​

ផ្ទះ នួន​ ជា មានចម្ងាយ​ប្រមាណ​១៥០ម៉ែត្រពី​ផ្ទះតាម៉ុក​ ឬសារមន្ទីរតាម៉ុក នៅក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង  ខេត្ដឧត្ដរមានជ័យ។ ផ្ទះនេះ​​ត្រូវ​បាន​កសាងឡើង​​នៅឆ្នាំ​១៩៩៦ នៅពេល​ដែល​​កងទ័ព ​អៀង សារី​​ នៅ​​​ប៉ៃ​លិន​​ បាន​ផ្ដាច់ខ្លួន​​ចូលក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​។ តាម៉ុក​ បាននាំ​ នួន ជា មក​អន្លង់វែង និង​បាន​សាងសង់​ផ្ទះមួយ​ខ្នង​សម្រាប់​គាត់។ ផ្ទះ​ នួន ជា មានទទឹង​៧ម៉ែត្រ និងបណ្ដោយ​៨ម៉ែត្រ​ នៅក្បែរមាត់​បឹងអូរជីក។ នួន​ ជា​ បានធ្វើ​សមាហរណកម្ម​ចូល​មក​ក្នុង​​រាជរដ្ឋាភិបាល​នៅឆ្នាំ​១៩៩៨ បន្ទាប់ពី​តាម៉ុក​ក៏បាន​កៀង​គរកងទ័ព និងប្រជាជន​ទៅកាន់ជំរំជនភៀសខ្លួន​លើខ្នង​ភ្នំដងរែក។ ផ្ទះ​នេះ ត្រូវរុះ​រើ​ និង​បាន​បាត់​បង់​​ទាំងស្រុង​នៅក្រោយ​សមាហរណកម្ម​។

២. រោង​ចិញ្ចឹម​គោ១០០ក្បាល

ជិន សុភី បាន​និយាយថា រោង​ចិញ្ចឹម​គោ​១០០ក្បាល​នេះ ត្រូវ​បាន​សាងសង់​ឡើងនៅឆ្នាំ​១៩៩៣​ ដែលស្របពេលគ្នា​ជាមួយ​នឹង​ការ​កសាង​ផ្ទះតាម៉ុក ឬ​សារមន្ទីរតាម៉ុកដែរ។ រោងនេះ មានទទឹងប្រមាណ ៦ម៉ែត្រ និងបណ្ដោយប្រមាណ​១៣ម៉ែត្រ​​។ ចំណែកឯ ដំបូលរោង​វិញ គឺ​​ប្រក់​ស័ង្កសី សសរ​ធ្វើអំពីឈើ​៤​ជ្រុង​ និងចាក់​បេតុង​​ជម្រាល​ទៅ​ទិសខាងលិច ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លាង​សម្អាត​​​។ គោដែលបាន​ដាក់​នៅក្នុងរោង​នេះ ​មាន​ចំនួន​ជាង១០០ក្បាល​ ដែល​ជា​គោស្រែ និងគោបា។ ​​ម៉ាស៊ីន​បូមទឹក​​ និងរោងម៉ាស៊ីន​ភ្លើ​ង​របស់តាម៉ុក ​ក៏​ស្ថិតនៅក្បែរនោះ​ដែរ​។

គោទាំងអស់​​ត្រូវបាន​​ប្រ​លែង​ឲ្យ​ស៊ីស្មៅ​នៅតាមវាល​ បន្ទាប់មក​នៅពេល​ល្ងាច​ទើប​កៀរ​គោ​ទាំង​នោះ​​​ចូលក្នុងរោងវិញ​។ គោ​ទាំង​នេះ​​ត្រូវ​​បាន​ចិញ្ចឹម​និង​ថែរក្សា​សម្រាប់​ចែកជូន​ប្រជាជន ដែលត្រូវការ​ដើម្បី​យកទៅធ្វើ​ពូជ។ ​​តាម៉ុកតែង​តែ​​​​និយាយថា៖ «ចិញ្ចឹមយ៉ាងណា កុំឲ្យតែបាត់​មេគោដែល​ឲ្យ​ទៅ​បាន​ហើយ ចំណែកឯកូន​គោ​ដែលទទួលបាន ​ក៏យកវាទៅចុះ​»។

មក ដូច អាយុ៥១ឆ្នាំ គឺជា​​អ្នក​ឃ្វាល​គោម្នាក់​មក​ពី​​ខេត្ដសៀមរាប​។ ដូច ​បាននិយាយ​​ថា​៖ «ខ្ញុំបានឃ្វាល​គោ​ឲ្យតាម៉ុក​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ក្រុម​របស់​ខ្ញុំមាន​​ចំនួន​៤នាក់​គឺ​៖ លាវ, ម៉ៅ និងត្នោត​។ នៅពេលនោះ ចំនួន​គោសរុប​ជាង​១០០​ក្បាល​ ដែលភាគច្រើន​ជាគោស្រែ  និង​មិនមាន​ក្រោល​សម្រាប់​ដាក់​​​នោះទេ។ ជាទូទៅ គោ​ដេកនៅក្នុង​ព្រៃ ឬតាមវាល​ជាមួយនឹងអ្នកឃ្វាល​។ យើង​តែង​ដេក​នៅ​ក្នុង​ព្រៃ ដោយ​​ចងអង្រឹង ឬបោះតង់ (ប្រសិនបើមានភ្លៀង)។ វាលស្មៅ​​ភាគច្រើន​ដែល​យើងឃ្វាល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​ស្ពាន​អូរជីក​ (បច្ចុប្បន្ន ​ភូមិអូរអង្រែ​) និង​​ជើង​ភ្នំ​ដងរែក​។ ជារៀងរាល់ថ្ងៃ យើង​តែង​បញ្ចេញ​គោ​ទៅ​ឃ្វាលនៅវេលាម៉ោង១០ព្រឹក​ ឬយូរជាងនេះ​ ពីព្រោះនៅកាលណោះ វាលស្មៅ​​សម្រាប់​ឃ្វាលគោ និង​ទឹក  គឺមានស្ទើរគ្រប់ទីកន្លែង​។​ ជារៀងរាល់​ពីរទៅបី​ដងក្នុង១ខែ តាម៉ុក​តែង​ស្នើ​យក​គោ ចំនួន​១០​ទៅ​២០​ក្បាល ដើម្បី​កាប់​យក​សាច់ទៅ​ឲ្យ​កងទ័ព។ តាម៉ុក​តែងទាក់ទង​មក​ក្រុម​ខ្ញុំ​​តាម​រយៈ​ប្រព័ន្ធតេអូ។ ទោះ​បីជា​គោជាច្រើនត្រូវបានកាប់យក​សាច់ ក៏តាម៉ុក​បានបន្ដ​ទិញ​គោជាច្រើនក្បាល​មក​ដាក់​ជំនួស​វិញ ដោយ​ដោះ​ដូរ​ជាអង្ករ និងលុយកាក់ជាមួយប្រជាជន​នៅខាងក្នុងប្រទេស​​។ នៅពេលមាន​សភាព​ការណ៍​មិនសូវស្រួល​​ម្ដងៗ តាម៉ុកឬ​ថ្នាក់​ដឹកនាំ​បន្ទាប់​​ តែង​តែ​ផ្ដល់ដំណឹងមកក្រុមយើង​​ឲ្យមាន​ការប្រុងប្រយ័ត្ន ​ ឬ​ត្រៀម​រត់​ឡើង​លើ​ភ្នំ​ដងរែក ដោយ​មិន​ចាំបាច់ខ្វាយ​​ខ្វល់​ពី​​គោឬរបស់​របរអ្វីៗទាំងអស់​។ នៅ​ក្នុង​ឆ្នាំ​១៩៩៧ យើង​បាន​​បោះ​​បង់គោទាំងអស់ចោល រួចរត់ឡើងទៅ​លើភ្នំ​ដង​រែក នៅពេល​សភាព​ការណ៍​​​មានភាព​តាន​តឹង​ខ្លាំង​។  នៅឆ្នាំ​១៩៩៨ យើងបាន​ត្រឡប់​ចុះពីលើភ្នំដើម្បី​ចូល​រួមក្នុង​សង្គម​ជាតិវិញ​»។

៣. ផ្ទះ​កុមារ​កំព្រា​

ផ្ទះ​កុមារ​​កំព្រា​ ស្ថិតនៅ​ផ្នែក​ខាងត្បូង​​បង្អស់​នៃ​​ផ្ទះ​ទាំង​៤ខ្នង​របស់​តាម៉ុក​។ ផ្ទះ​នេះ មានទទឹង​ ៦​ម៉ែត្រ និងបណ្ដោយ​៨ម៉ែត្រ (ម៉ូដ​ក្រពើហារ​) ដោយ​សាងសង់​ពីឈើ​ ប្រក់​ស៊ីប្រូ និង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​។​ ផ្ទះ​នេះ​​ត្រូវ​បាន​កសាងឡើងនៅ​​ក្នុង​ឆ្នាំ​១៩៩៥។ មាន​កុមារ​កំព្រាចំនួន​ ៧៥​នាក់​ (ចាប់ពី​អាយុ​៥ឆ្នាំ​ រហូតដល់​១៨ឆ្នាំ​) ដែល​បាន​រស់​នៅ​ក្នុង​ផ្ទះ​នេះ​ ដោយ​មិន​មាន​អ្នកថែរក្សា​ផ្ទាល់ទេ។ កុមារ​ៗ ត្រូវ​មើល​ថែ​គ្នា​ទៅវិញទៅមក។​ កុមារ​កំព្រា​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​ ត្រូវបាន​តាម៉ុក​បញ្ចូន​ឲ្យធ្វើជាជាង​ជួស​ជុល​ បើក​ឡាន​ ឬបើក​ត្រាក់ទ័រ​ជាដើម។​ អ្នក​បច្ចេក​ទេស​ជន​ជាតិ​ថៃ​ បាន​មក​បង្រៀន​ជួស​ជុល​គ្រឿង​ចក្រ​ដល់​ជនជាតិ​ខ្មែរ។​​ ឡានទាំងអស់​ដែល​ខូចនៅត្រង់កន្លែងណា​ គឺត្រូវបាន​ជួសជុលនៅទីនោះ ហើយ​សម្រាប់បរិវេណ​ផ្ទះ​តាម៉ុក ក៏ធ្លាប់ជា​កន្លែង​ជួសជុល​រថយន្ដ ឬ​គ្រឿង​ចក្រដែរ។ ​ផ្ទះនេះ​ត្រូវបាន​បាត់​បង់​​បន្ទាប់ពី​​សមាហរណ​កម្ម​។

·       ផ្ទះ​កុមារ​កំព្រា រួមមាន​ចំនួន​ពីរកន្លែងផ្សេងទៀត​ គឺនៅត្រង់ទីតាំង​ឃ្លាំង​អំបិល (​សិទ្ធិ ជាប្រធាន​កង) ​ និងនៅ​ត្រង់ផ្ទះ​ «ផល​»។​

·       នួន នាង​  ភេទស្រី អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុង​ភូមិ​ទួលកណ្ដាល  ឃុំត្រពាំង​ប្រិយ៍  ​​ស្រុក​អន្លង់វែង បាន​រៀបរាប់​ពីបទពិសោធន៍​របស់​ខ្លួន​ក្រោម​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សារបស់​តាម៉ុក​​ថា​៖​«ក្រោយពី​ឪពុកម្ដាយ​របស់ខ្លួនបាន​ស្លាប់ទៅនៅ​​ឆ្នាំ​១៩៩៧ តាម៉ុក​ក៏​បាន​យក​បងប្អូន​របស់ខ្ញុំ​ចំនួន​៦នាក់មក​ចិញ្ចឹម​នៅផ្ទះ​របស់គាត់នៅ​បឹងអូរជីក(​សារ​មន្ទីរ​​​តាម៉ុក​ នាពេល​បច្ចុប្បន្ន​)។  នៅពេល​នោះ​ ខ្ញុំមាន​អាយុ​ត្រឹម​តែ​១១​ឆ្នាំ​ប៉ុណ្ណោះ​។ ខ្ញុំជាកូន​ទី​ពីរ​នៅក្នុ​ង​គ្រួសារ​។  តាម៉ុក​បានសង់ផ្ទះ​តូចមួយ​ទទឹងប្រមាណ​៥ម៉ែត្រ និងបណ្ដោយ​៦ម៉ែត្រ​ សម្រាប់​ឲ្យកុមារ​ៗស្នាក់នៅ​​​ជាង​៣០​នាក់​។ ផ្ទះនេះ​ស្ថិត​​នៅ​ខាងត្បូង​​នៃ​ផ្ទះ​ទាំង​បួន​របស់​គាត់​។ កុមារី ត្រូវបានដាក់​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ​ដែល​គាត់​សាង​សង់​តូចនេះ​។ ចំណែកឯកុមារា​វិញ គឺរស់នៅកន្លែង​ដាច់ដោយ​​ឡែក នៅបរិវេណ​ជុំវិញ​នោះ​​​​។ មិនមែនតែចំពោះ​កុមារ​កំព្រាប៉ុណ្ណោះ​​ទេ ​សូម្បី​តែកូនចៅ ឬ​កូន​អតីត​អ្នក​តស៊ូមួយចំនួន​​ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅជាមួយយើ​ង​​​​ដែរ​។ តាម៉ុក​តែង​តែ​​ប្រើ​យើ​ងឲ្យ​ធ្វើកិច្ចការ​ផ្សេងៗ ដូចជាដាំបន្លែ​ និង​ឃ្វាល​​គោ​​ជាដើម។ នៅពេល​ខ្ញុំមាន​អាយុ​១២ឆ្នាំ​ តាម៉ុក​បាន​យក​បងប្អូន​របស់​ខ្ញុំ​ចំនួន​៣នាក់​ឲ្យ​មក​រស់​នៅ​ក្នុង​ភូមិ​ទឹក​ជុំ​ជាមួយម្ដាយ និងឪ​ពុកក្មេក​ប្រពន្ធទីពីរ​របស់​គាត់​។ នៅទីនោះ ​តាម៉ុ​ក​ប្រើ​ឲ្យ​យើ​ង​ដាំ​បន្លែ និងឃ្វាលគោ​​ជាដើម។ តាម៉ុក​បាន​ឲ្យខ្ញុំឃ្វាលគោ​ចំនួន​១០​ក្បាល​ ហើយក្នុងនោះ គាត់​ក៏​បាន​ឲ្យគោមកខ្ញុំចំនួន​២ក្បាល​ដែរសម្រាប់ធ្វើពូជ​។​ ខ្ញុំ​យល់ថា ខ្ញុំ និងបងប្អូនរបស់​ខ្ញុំ​ពិតជា​សំណាងខ្លាំងណាស់​​ដែល​បានរស់នៅក្រោម​ការ​បីបាច់​ថែ​រក្សា​របស់​​​តាម៉ុក ពីព្រោះគាត់​បាន​ចាត់​ទុក​​យើង​ដូចជាកូន និង​ចៅៗ​បង្កើតរបស់គាត់ដែរ​។ ខ្ញុំពិត​ជាមាន​អារម្មណ៍​សោក​ស្ដាយ​ ដែល​ឮ​ដំណឹង​​ថាគាត់​ស្លាប់ទៅ​ ពីព្រោះខ្ញុំបាន​បែកពីគាត់​នៅពេល​ដែលយើងរត់ទៅរស់នៅជំរំលើ​ភ្នំក្នុង​ឆ្នាំ​១៩៩៨​។ ខ្ញុំបាន​រៀប​ការនៅឆ្នាំ​២០០៥។ បច្ចុប្បន្ន​ ខ្ញុំមាន​កូន​ប្រុស​ ស្រី​ចំនួន​៤នាក់ហើយ​។»​

·       ធី ចាន់​ថន ដែល​​​ជាប្អូនបង្កើត​របស់​ នួន នាង បាននិយាយថា​៖ «ពេល​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​តា​(តាម៉ុក​) ខ្ញុំមិនសូវ​ចងចាំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ច្រើនទេ​។ កាលណោះ​ ខ្ញុំ​មា​នអាយុ​ត្រឹម​តែ​​១០​ឆ្នាំ​ប៉ុណ្ណោះ​។​ ខ្ញុំចាំ​ថា ការងារ​ប្រចាំ​ថ្ងៃរបស់យើងនៅពេល​នោះ ថែទាំបន្លែ​បង្ការ។ តាម៉ុក​​​បាន​​មកប្រាប់​យើ​ងផ្ទាល់​ចំពោះ​ការងារ​ផ្សេង​ៗ។ ក្រោយមក​ ខ្ញុំបាន​ទៅរស់នៅ​ភូមិ​ទឹក​ជុំ​ជាមួយ​​បង​ប្អូន​ខ្ញុំ។ នៅទីនោះ ឪពុកម្ដាយ​ក្មេក​ និងប្រពន្ធរបស់តាម៉ុក​ក៏​នៅទីនោះ​ដែរ​។ ក្រោយ​មក​ទៀត​ យើ​ងក៏​បាន​ទៅរស់នៅ​ក្នុង​ជំរំទឹកដីថៃ​។​ ក្រោយចុះពីលើ​ភ្នំ បងប្អូនខ្ញុំ​បា​នរស់នៅ​ជាមួយ​ពូ​បង្កើត​​​រហូត​ដល់​ពួក​យើ​ងធំ​ដឹង​ក្ដី​ និងមាន​គ្រួសារ​។»

យូ ណេត ដែល​ជា​​កូន​ប្រសារ​របស់​តាម៉ុក​ បាននិយាយថា៖​ «កាលណោះ តាម៉ុក​ចិញ្ចឹម​ក្មេងៗ​ដែល​កំព្រា​ឪពុកម្ដាយតែមួយ​គ្រួសារ​ប៉ុណ្ណោះ ដែលមានបង​ប្អូន​ចំនួន​​៦នាក់។​ គ្មា​នកុមារ​ណា​ផ្សេងទៀត​ទេ។ ក្រោយមក ក្មេងៗទាំងនោះ ត្រូវបានបញ្ជូនមករស់នៅ​ក្នុង​ភូមិទឹក​​ជុំ​ជាមួយ​ឪពុក​ម្ដាយ​​ក្មេក និងប្រពន្ធក្រោយរបស់​តាម៉ុក​។»

៤.​ កន្លែង​ច្នៃ​មាស​តាម៉ុក​

ជិន សុភី បាន​និយាយ​​ថា ទីតាំង​នេះត្រូវ​​បាន​កសាង​ឡើង​នៅ​ឆ្នាំ​ ១៩៩១-១៩៩២ ដែល​​ស្ថិតនៅក្នុង​ភូមិ​អូរ​ជីក ឃុំ​អន្លង់​វែង  ស្រុក​អន្លង់​វែង។ ទីតាំង​កែច្នៃ​មាស​នេះ មានផ្ទះ​ចំនួន​១ខ្នង (ទទឹង​​៦ម៉ែត្រ និង​បណ្ដោយ​​៧ម៉ែត្រ)សម្រាប់កម្មករ៥-៦នាក់ស្នាក់នៅ  រោង​ស្ល​មាស​១​ខ្នង  (ទទឹង៨ម៉ែត្រ និង​បណ្ដោយ​​១២​​ម៉ែត្រ)  និងរោង​ចាក់ពុម្ពមាស​១ខ្នង (ទទឹង៨ម៉ែត្រ និងបណ្ដោយ​៨ម៉ែត្រ​)។​​ នៅក្បែរទីតាំង​នោះ អណ្ដូង​ទឹក១ជម្រៅ​១០ម៉ែត្រ និង​មាន​ទឹក​ជាប្រចាំ ត្រូវបាន​ប្រជាជន​ចាក់ដីលុបអស់​ហើយ។​

តាម៉ុកបាន​យកមាសភាគច្រើន​​ពី​តំបន់ប៉ៃលិន។ កងកម្លាំង​តាម៉ុក​ក៏​បាន​ប្រមូល​ពី​អ្នកដែល​លួច​ជីកមាស​ពី​តំបន់​​ប៉ៃលិនដែរ។ មិនតែប៉ុណ្ណោះ អ្នកដែល​តាម៉ុក​ឃាត់ខ្លួន ក៏ត្រូវបញ្ជូនមក​ណែនាំ​នៅតំបន់អន្លង់វែងដែរ​។ កម្មករបាន​កែច្នៃមាស​ដែល​មាន​បំណែក​តូច​ៗឲ្យទៅ​ជាមាសដុំ។ តាម៉ុក​បាន​នាំមាស​ដែល​ច្នៃ​ហើយ​ទាំង​នោះ ដើម្បីលក់​ និងដោះដូរជាអាហារ​ដូចជា​ អង្ករ ត្រីខ  មី និងអំបិលជាដើម និង​គ្រឿង​សម្ភារ​ប្រើប្រាស់ សម្រាប់​​ផ្គត់ផ្គង់​ការរស់នៅ​របស់​ប្រជាជន​និងកងទ័ព។ មួយចំណែកទៀតដែលទទួលបាន​ពីការលក់មាស  តាម៉ុក​​បានយកទៅទិញ​ជាគ្រឿងសព្វាវុធ​។

«​កន្លែងច្នៃត្បូង» ក៏​ធ្លាប់បំពាក់​​ម៉ាស៊ីនកែច្នៃដែរ ប៉ុន្ដែមិនទាន់បានច្នៃនៅឡើយ​ទេ​។ ម៉ាស៊ីន​ច្នៃត្បូង​ទាំង​អស់​​ត្រូវបាន​ដឹកទៅដាក់នៅគោកខ័ន។ តាម៉ុក​ធ្លាប់បាននិយាយថា ប្រសិនបើ​ច្នៃវត្ថុមានតម្លៃទាំងនេះ គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​នៅសមរភូមិមុខ ដោយហេតុផលថា កម្លាំងទាំងអស់នឹងងាកមក​ធ្វើអាជីវកម្ម ហើយ​លែងមាន​កម្លាំងចិត្ដតស៊ូ​តទៅមុខទៀត។ នៅពេលនោះ ជាងច្នៃត្បូង គឺឈ្មោះ «ថន»។

៥. ចម្ការបន្លែ​របស់តាម៉ុក​

ទីតាំង​នេះ​ស្ថិតនៅខាងត្បូង​ផ្ទះកុមារកំព្រា ​បច្ចុប្បន្ន​ត្រូវបាន​ទឹកលិចហើយ។ តាម៉ុក​បាន​បញ្ជូន​កុមារកំព្រាដែលមាន​អាយុ​ច្រើន​ល្មម​ហើយ​អាច​ធ្វើការ​បាន ឲ្យដាំបន្លែ​​ដូចជា ឆៃថាវ, ស្ពៃ, ត្រសក់​ និង​សណ្ដែក​គួរ​ជាដើម​។ កុមារកំព្រាមាន​ភារកិច្ច​​ដងទឹក​នៅ​​ក្បែរទួល​ចម្ការបន្លែ​មកស្រោចជារៀង​រាល់​ថ្ងៃ។​ ទិន្នផល​បន្លែ​ដែល​ទទួល​បាន​ ត្រូវយក​មកផ្គត់​ផ្គង់ដល់​​កម្មករ កុមារៗ និងកងទ័​ពដែលនៅ​ប្រចាំការនៅផ្ទះ​តាម៉ុក​ជាដើម។ នៅពេល​នោះ​ កងទ័ពមានប្រហែល៣០នាក់។ ណេត ដែល​ជា​កូនប្រសារ​តាម៉ុក​​ បាន​និយាយថា៖ «ដើមឡើយធ្លាប់មាន​រោងដាំបន្លែ​នៅច្រាក់​ភ្នំ​ផ្នែកខាង​ត្បូងពិតមែន ហើយអ្នកដែល​ថែទាំ ពុំ​មែន​មាន​​តែក្មេងៗកំព្រាប៉ុណ្ណោះទេ ព្រោះ​ក្រោយម​ក​ក្មេងៗទាំងនោះ​ បានទៅរស់នៅភូមិ​ទឹកជុំ​ហើយ​។ បន្លែ​ដែលដាំ​នៅពេលនោះ គឺសម្បូរតែត្រកួន​។»

៧.​​ ឃ្លាំង​អំបិលតាម៉ុក​១០ហិកតា

ឃ្លាំង​អំបិល​នេះ​ត្រូវ​បាន​កសាងឡើង​ពីឈើ ប្រក់ស៊ីប្រូ និង​ចាក់​បេតុង នៅអំឡុង​ឆ្នាំ​១៩៨៩-១៩៩០។ អំបិលគ្រួស​ជាច្រើនបាវ ត្រូវបាន​ដឹក​ជញ្ជូនមក​ពី​ប្រទេស​ថៃ​។​ ទីតាំង​ឃ្លាំង​នេះស្ថិតនៅ​ចំ ផ្សារអូរជីកទាំងមូល និងផ្ទះ​សំណាក់សុខារិទ្ធិ (បច្ចុប្បន្ន)។ មានកម្មករ​២-៣នាក់ នៅយាម​ឃ្លាំងអំបិល​ ព្រមទាំង មានរថយន្ដចំនួន​៣គ្រឿង​សម្រាប់​​ប្រចាំការនៅទីនេះ​ដែរ។ ឆាំ ឡុង និងប្ដីរបស់គាត់​បាន​និយាយ​ថា​៖ «ដើមឡើយ​ពុំមាន​អ្នកយាម​ឃ្លាំង​អំបិល​នេះទេ។ ប្រជាជន​ណា​ដែលខ្វះ​អំបិល​តែង​តែ​មក​យក​ឃ្លាំង​នេះ​​​។ ទីតាំងនេះ​គ្រាន់តែ​ជា​កន្លែង​ស្ដុក​ទុក​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ហើយ​មិនយូរប៉ុន្មា​ន​ប្រជាជន​នឹង​មក​យក​អំបិល​អស់។ ក្រោយមក​ ចន្លោះ​ឆ្នាំ​​១៩៩៣-១៩៩៤ ឃ្លាំង​អំបិល​ត្រូវ​បាន​ប្ដូរទៅ​ជាសាលា​រៀន​សម្រាប់​ក្មេងចូលរៀន​នៅក្នុងតំបន់នេះ​។»​​

យូ ណេត ដែល​ជា​​កូនប្រសាររបស់​តាម៉ុក បាន​និយាយថា៖ «បើតាមទំហំ​ឃ្លាំង​អាច​ស្ដុក​អំបិល​ប្រហែល​២០​តោ​ន។ ឃ្លាំងនេះ​ធ្វើ​អំពី​ឈើ​ ដោយ​មានទទឹង​៩​ម៉ែត្រ និង​បណ្ដោយ​១២ម៉ែត្រ​ និង​ប្រក់​ស័​ង្កសី។ អំបិលនាំចូលមក​​ពី​ប្រទេស​ថៃ។ ​នៅ​ខាង​ក្រោយនិង​ក្បែរនោះ មាន​សាលា​រៀន​សម្រាប់​ក្មេងមួយ​ខ្នង​ និងកន្លែងសម្រាប់លាងឡាននិងគ្រឿងចក្រធំៗ ដែល​មាន​​ប្រហែល​បីគ្រឿង​បាន​ដាក់​នៅ​ប្រចាំ​ការ​នៅ​ទី​នោះ។

សំ ភីន ដែល​ជា​អតីតអ្នកយាមឃ្លាំងសម្ភារៈជើងភ្នំ បាននិយាយថា៖ «ដើមឡើយ​ ឃ្លាំងអំបិលនេះ គឺជាកន្លែងប្រជុំសម្រាប់​បើកអំបិល​ជារៀងរាល់​ខែ​។ កាលហ្នឹងអន្លង់វែង មានរៀបចំ​ជាកម្លាំងការពារ​និង​យាម​ឃ្លាំង​អំបិល​។  សាលានេះ​មាន៣បន្ទប់​ ទំហំ (១២ម៉ែត្រx៦ម៉ែត្រ)។

១៣. ផ្ទះបាយ​ក្នុង​មន្ទីរពេទ្យ​

ផ្ទះបាយនេះ​ត្រូវ​បាន​កសាងឡើងនៅក្នុង​ឆ្នាំ​១៩៩៣ ដំណាលគ្នា​នឹងការកសាងសារ​មន្ទីរ​តាម៉ុក​ដែរ​។ ផ្ទះបាយ​មានទទឹងប្រមាណ៦ម៉ែត្រ និងបណ្ដោយ​៤ម៉ែត្រ និងចង្ក្រានសម្រាប់ឆ្នាំង​ធំៗ មាន​ចំនួន​ ៣​។ មាន​ចុងភៅ​ចំនួ​ន​ ២-៣នាក់ ជាអ្នក​ចម្អិនអាហារសម្រាប់បុគ្គលិក​ពេទ្យ។

១៨​. បាតផ្ទះ​ចាស់​ ប៉ុល ពត នៅ​លើបឹងអូរជីក

បាតផ្ទះ​ចាស់​របស់​ប៉ុល​ ពត ត្រូវ​បាន​កសាងឡើងនៅ​ក្នុងឆ្នាំ​១៩៩៣ នៅ​ពេលដែល​ទំនប់ទប់​បឹង​មិន​ទាន់​ត្រូវ​បាន​កសាងនៅឡើយ។ ផ្លូវក្រោយទៅផ្ទះ​ប៉ុល ពត អាចធ្វើដំណើរ​បានយ៉ាងងាយស្រួល​។

ឆិល ដែល​ធ្លាប់ឃ្វាលក្របីឲ្យតាម៉ុក បាននិយាយ​ថា៖ «ផ្ទះនេះ​ត្រូវ​បាន​កសាងឡើង​​នៅ​ដើម​ឆ្នាំ​១៩៩៣ ដោយ​ធ្វើអំពី​ឈើ ប្រក់​ស៊ីប្រូ(សញ្ញាដំរី) និងមានសរសរ៤ជ្រុង។ ផ្ទះសង់ខ្ពស់​ផុតពីដី និងមានទំហំប្រមាណ​៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ដីជាច្រើន​ឡាន​ត្រូវបាន​ចាក់នៅត្រង់បាតផ្ទះចាស់​ដើម្បីឲ្យខ្ពស់ជាងមុន។ ឡានដឹកដី​មួយគ្រឿង​ធ្លាប់​បាន​រអិល​ធ្លាក់​នៅ​ត្រង់ផ្លូវទៅកាន់ផ្ទះ​ ប៉ុល ពត​ ដោយសារដីបាក់ស្រុត។ នៅ​ខែវស្សា​ម្ដងៗ ផ្ទះនេះត្រូវបាន​​​ទឹក​ជំនន់លិចនៅ​ខាងក្រោម​ ពីព្រោះទីតាំង​នោះមានសណ្ឋានដីទាប​ខ្លាំង។ ប៉ុល ពត តែងតែធ្វើដំណើរឆ្លងកាត់ដោយទូកដើម្បីទៅស្នាក់នៅជាន់លើ​ដែលមាន​ជញ្ជាំងឈើបិទ​ជិត​​។ ផ្ទះ​ប៉ុល​ ពត ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃឈើក្រាស់ៗ និងស្រែ​ចម្ការរបស់​ប្រជាជន​។  ដើមឈើហូបផ្លែ​ជាច្រើនប្រភេទ​រួមមាន​៖ ដើមវល្លិ៍​គុយ​  ដើមសិរមាន់  ដើមភ្ញៀវ ជាដើម បានដុះពាសពេញទីនោះ មុនពេល​តំបន់​នេះ​ប្រែក្លាយទៅជាបឹង ដូចពេល​បច្ចុប្បន្ន​។ ប្រជាជន​នៅ​តំបន់​នេះ​​បាន​​និយាយ​ថា  មាន​អន្លុង​ទឹក​មួយ​ស្ថិត​នៅប្រមាណពីបីទៅបួនរយម៉ែត្រ និងស្ថិតចំពីក្រោយផ្ទះ​ប៉ុល ពត។  អន្លុងនេះមិនចេះ​រីកស្ងួតទេ ទោះ​បីខែ​ប្រាំងក៏ដោយ។ ទឹកពណ៌ខ្មៅ ត្រជាក់ស្រឹប ហើយ​សម្បូរ​ទៅ​ដោយ​ដើមរុន និង​ប្រភេទ​ឈើ​មុខ​កាត់​ធំៗ​ដុះនៅក្បែរ​​មាត់អន្លុង​។ គ្មានប្រជាជនណាម្នាក់ហ៊ាន​ចុះ​ងូត​ទឹក​អន្លុង​នេះ​​ដោយផ្ទាល់នោះទេ​ ពីព្រោះ​វាមាន​សភាព​​​គួរឲ្យខ្លាច  សម្បូរត្រីធំៗ និង​សត្វ​កន្ធាយ​ជាច្រើន​ក្បាល​ទៀត​​ផង​។

យូ ណេត ដែល​ជា​​កូនប្រសារ​របស់​តាម៉ុក ក៏​បាននិយាយ​ថា៖ «បរិវេណ​ផ្ទះ​ ប៉ុល​ ពត​ រួមមា​នផ្ទះចំនួន​​ បី​ខ្នង៖

o   ផ្ទះ​ទី១ ៖ ផ្ទះ​ស្នាក់នៅ​របស់​​ ប៉ុល​ ពត (​ផ្ទះ​កណ្ដាល​)

–      ធ្វើអំពីឈើ​ ប្រក់​ស៊ីប្រូ និងមាន​បាំងជញ្ជាំង​ឥ​ដ្ឋ​នៅ​ខាង​ក្រោម​

–      ទំហំ​ (ទទឹង ៥ម៉ែត្រ និង​បណ្ដោយ​ ៧ម៉ែត្រ)

o   ផ្ទះ​ទី២៖ ផ្ទះ​នីរសា​ (ផ្ទះ​ខាង​ត្បូង​)

–      ធ្វើ​អំពី​ឈើប្រក់ស៊ី​ប្រូ

–      ទំហំ (ទទឹង​៥ម៉ែត្រ​ និងបណ្ដោយ​៧ម៉ែត្រ​)​

o   ផ្ទះ​ទី៣៖ ផ្ទះ​ទូរលេខ និងចុង​ភៅ​ (​ផ្ទះ​ខាងកើត​)​

–      ធ្វើអំពីឈើ​ ប្រក់​ស៊ីប្រូ​

–      ទំហំ (​ទទឹង ៧ម៉ែត្រ និងបណ្ដោយ​ ៩ម៉ែត្រ)

បន្ទាប់​ពី​ផ្ទះទាំងនេះ​សាងសង់​រួចរាល់នៅចុង​ឆ្នាំ​១៩៩៣ និង​ស្នាក់​នៅ​រយៈ​ពេល​មួយ​ឆ្នាំ ​ ប៉ុល​ ពត​ លែង​ស្នាក់​នៅក្នុង​​ផ្ទះនេះទៀត​ហើយ ដោយសារ​តែ​ការវាយប្រហារ​ពីសំណាក់កងកម្លាំងរដ្ឋាភិបាល​ផង​ និង​ការ​លើក​ទំនប់​របស់​តាម៉ុកដែល​ធ្វើ​ឲ្យ​ទឹកជន់​លិចផង។ គួរ​បញ្ជាក់ថា ការលើកផ្លូវទៅកាន់​ផ្ទះ​ ប៉ុល​ ពត​ មានទំហំ​​ប្រហែល​​៣ម៉ែត្រ​។ ណេត បាននិយាយថា៖ «ឡាន​ដឹក​ដី​មួយ​គ្រឿង​របស់​តាម៉ុក បាន​ចាក់​ដី និង​ថ្ម​ជាច្រើនឡាន ដើម្បីធ្វើផ្លូវ​ឆ្លងទៅកាន់ផ្ទះ ប៉ុល ពត។  បន្ទាប់មក​ ឡាន​នោះ​ក៏​​បានរអិល​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ បន្ទាប់ពីដី​បានបាក់​ស្រុត។​​ នៅ​ផ្នែក​ខាងត្បូង​ផ្ទះ​ទាំងបី​ខាងលើ​ មាន​ត្រពាំងទឹកមួយ​ និងដងអូរ​ជីកដ៏វែងអន្លាយ ហើយបត់បែនចុះឡើង​។ នៅ​ជុំវិញផ្ទះ ប៉ុល ពត មានព្រៃឈើដ៏​​ក្រាស់  ហើយ​ប្រជាជន​បាននាំគ្នា​ធ្វើ​ស្រែ​នៅក្បែរតំបន់នោះ។ ណេត បាននិយាយថា៖ «ចំពោះស្រូវ​វិញ ​យើងហូបមិន​ដែ​លអស់​ទេ​។ ដី​របស់​ខ្ញុំប្រហែល​ជិត​១០​ហិកតា​នៅ​ក្បែរ​ផ្ទះ ប៉ុល ពត និងជាប់អូរជីក​។ ចំពោះស្រែប្រាំង ​ខ្ញុំធ្វើ​តែ​ ២-៣​ហិចតា បានផលជាង​១០០​ការ៉ុង​។» ណេ​ត​ បាន​និយាយ​ទៀតថា​ មាន​ក្រពើ​ភ្នំ​ ឬក្រពើត្រីនៅ​ក្នុង​អូរជីក​នេះ ព្រោះ​មានប្រជាជនមួយចំនួនធ្លាប់​រើសបាន​ពង និងឮសម្លេងរបស់វា។  ចំណែកឯខ្ញុំផ្ទាល់​ក៏​ធ្លាប់បាន​ឮ​សម្លេង​​នោះ​​ដែរ​។ នៅកែង​ក្បែរភូមិ​កោះថ្មី គឺមាន​ចំណុច​ទឹកជ្រៅ​ ហើយពុំមា​ននរណាម្នាក់​ហ៊ាន​ចុះ​មុជ​​ទឹក​ក្នុងអូរនោះ​ឡើយ​។​

១៩. ស្រះ​ចិញ្ចឹមត្រី​តាម៉ុក

ស្រះចិញ្ចឹម​ត្រី​របស់​តាម៉ុក មានចំនួន​៤ ហើយ​ប្រភេទត្រីដែលបាន​ចិញ្ចឹមរួមមាន៖ ត្រី​ទីឡាយ៉ា, ត្រីផ្លានីន, ត្រីភ្ទក់ និងត្រីអណ្ដែងជាដើម​។ ចំណីរបស់​ត្រី រួមមាន​៖ បាយ, កន្ទក់​ ឬកន្ទក់លាយដើម​ចេក​។ ផល​ដែល​បាន​ពីត្រី​ទាំងនោះ​គឺ​ទុកសម្រាប់ប្រជាជន​ ឬកងទ័ព ប៉ុន្ដែអ្នក​ទាំងនោះ​​ត្រូវមកប្រមូល​ដោយ​ខ្លួ​នឯង​។ ណេត ដែល​ជា​កូនប្រសារតាម៉ុក បាននិយាយថា៖ «បរិវេណផ្ទះតាម៉ុក មានស្រះ​នៅខាងជើ​ង និង​ខាងកើត​។ តាម៉ុកបាន​ចិញ្ចឹម​ត្រី​នៅ​ស្រះ​ខាង​ជើ​ង​ផ្ទះ​ នៅអំឡុង​ឆ្នាំ​១៩៩២។ ប្រភេទ​ត្រី​ដែល​បាន​ចិញ្ចឹមរួមមាន​៖ ត្រី​ឆ្ពិន​,  ត្រី​អណ្ដែង និងត្រី​ផ្លានីន​។ ផលត្រី​​គឺទុក​​សម្រាប់​ដោះ​ស្រាយ​ទៅមន្ទីរពេទ្យខ្លះ​ និងកងទ័​ពខ្លះ​។ តាម៉ុក​បាន​ហ៊ុម​របងព័ទ្ធ​ជុំវិញ​ (​ធ្វើអំពី​រនាប​បន្ទះ​ឈើ) ដើម្បី​ការពារ​កុំ​ឲ្យ​ត្រី​រួចចូល​ទឹក​នៅ​ពេល​​​រដូវ​វស្សាចូលមកដល់​។ តែទោះបី​ជាយ៉ាងនេះ ​របងទាំងនោះ​​​បាន​​ដួល​បាក់​នៅ​ពេល​រដូវវស្សា​មក​ដល់ ហើយត្រីរាប់​សិបក្បាល​ក៏បានរួចចូលទៅក្នុងទឹកបឹង។​

​តាម៉ុក​បាន​ធ្វើ​របង​ហួស​ទៅ​មាត់​ទឹក​ខាង​ជើ​ង ដើម្បី​ចិញ្ចឹម​សត្វ​ផ្សេងទៀត ដូចជា៖ សត្វ​តេះ​​ និង​សត្វ​កាំ​ប្រម៉ាជាដើម។ ចំពោះ​សត្វបក្សី​វិញ​រួមមាន​៖ សត្វក្រៀល​​, ក្រសារ, ​កុក​ និងសត្វប្រវឹក​ជាដើម​។ ណេត បានបន្ដថា​ សត្វបក្សីរាប់សិប​ក្បាលបាន​ទុំនៅលើបែកឈើ ដែលកាលណោះ​បឹង​អូរជីក​​សម្បូរទៅដោយ​ដើមឈើ​ដែល​ងាប់ច្រើន​។ សត្វទាំងនោះ ខ្លះបាន​ចូលទៅស៊ី​ចំណី​នៅក្នុង​របង​ដែល​តាម៉ុក​ហ៊ុមព័ទ្ធ​​។ តាម៉ុក​បាន​ប្រមែប្រមូល​ពូជសត្វទាំង​នេះ​ពីប្រជាជន។ ប្រជាជនទាំងឡាយណា​ដែល​ចាប់បាន​សត្វ​ព្រៃ គឺតែងយកមកឲ្យតាម៉ុក ដែលថ្នូរទៅវិញជា​លុយកាក់​ ឬស្បៀង​ដើម្បី​ដោះស្រាយជីវភាព​។  តាម៉ុក​កម្រឲ្យ​អ្នកណា​បាញ់​សត្វព្រៃណាស់។ ប៉ុន្តែ​ប្រជាជន​មួយចំនួនបានលួច​បាញ់ជ្រូក​ព្រៃ ពីព្រោះវាបាន​បំផ្លិច​បំផ្លាញ​ដំណាំ​ស្រូវរបស់ខ្លួន​​។

ស្រះទឹក​​ខាងកើត​សម្រាប់​ប្រើ​ប្រាស់  ហើយចំពោះស្រះខាងត្បូង​បង្អស់ គឺតាម៉ុក​បាន​ចិញ្ចឹម​សត្វ​កន្ធាយ​។  តាម៉ុក​ធ្លាប់​និយាយថា សត្វដែល​រួច​ក៏​ដោយ​ ក៏​នៅតែជារបស់គាត់ ពីព្រោះ​នៅទីនោះជាបឹង​របស់​គាត់​។​

២០. ស្រះ​ចិញ្ចឹម​ក្រពើ

ឆិល  បាន​និយាយថា៖ «មិនធ្លាប់​បាន​ដឹង​ថាមាន​ក្រពើ​​ពីមុនម​ក​នោះទេ ប៉ុន្ដែធ្លាប់​ដឹង​ថា តាម៉ុក​​ធ្លាប់​ចិញ្ចឹម​សត្វ​កន្ធាយ  និងពង្រូ នៅទីនេះ។ ប្រជាជនធ្លាប់​យក​សត្វទាំងនេះមកឲ្យតាម៉ុក  ហើយជួន​កាល​តាម៉ុក​ក៏​ធ្លាប់​ចាប់​ពី​ប្រជាជន​ដែល​នេសាទនិង​បរបាញ់​សត្វទាំងនេះខុសច្បាប់ដែរ​។» ស្រះ​ទឹក​នៅ​ខាង​ក្រោយ​ផ្ទះ​តាម៉ុក ត្រូវបាន​ទុក​សម្រាប់​ប្រើ​ប្រាស់​​។  

ណេត (​កូន​ប្រសារ​តាម៉ុក) ​បាន​និយាយ​ថា៖ «តាម៉ុក​មិន​ដែល​ចិញ្ចឹមសត្វក្រពើ​ទេ។ គាត់​ចិញ្ចឹម ត្រី​។ សត្វ​ក្រពើ​ភ្នំ​ឬ​ក្រពើត្រី​ប្រហែល​ជាមានមែននៅក្នុង​បឹងតែ​ប៉ុណ្ណោះ​។  ដើមឡើយ ​អូរដែលមាន​ប្រវែង​វែង​ ហើយបត់បែន​ចុះឡើងនៅត្រង់​ចំណុច​បឹង​សព្វថ្ងៃ​។ ចំណុចដែល​មាន​ទឹក​ជ្រៅ​ជាងគេ គឺ​នៅក្បែរភូមិ​កោះ​ថ្មីនាពេល​បច្ចុប្បន្ន។  នៅ​ត្រង់​ចំណុចនេះ អ្នក​ភូមិ​អះអាង​ថាធ្លាប់មាន​សត្វក្រពើ (​ក្រពើភ្នំ) ពីព្រោះ ឆាំ ឡុង (ដែលបច្ចុប្បន្ន​ជាអនុប្រធាន​ភូមិ​ទឹក​ជុំ​) ធ្លាប់​មុជទឹកនេះ ក្នុង​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ។ បន្ទាប់​មក​ ឆាំ ឡុង ​ក៏​បានឃើញ​សត្វក្រពើនេះ​​។ ចំណែកឯ ​ណេត ធ្លាប់បាន​ឮ​តែ​សម្លេង​យំ​នៅខែកត្ដិក​តែប៉ុណ្ណោះ​។ ណេត បន្ថែម​ថា ប្រជាជន​មួយ​ចំនួន​ធ្លាប់រើ​សបាន​ពង​ក្រពើទាំង​នោះ​ទៀត​ផង​​។

២២. ទឹកជុំ កងនារីដឹកជញ្ជូនគ្រាប់​ ឬ កន្លៃច្នៃ​មីន (​ភូមិ​ទឹកជុំ​)

ជួប ជឹម អាយុ៨៨ឆ្នាំ ដែល​មាន​ទី​កន្លែង​កំណើតក្នុងស្រុកពញាឮ  ខេត្ដ​កណ្ដាល​  បាន​ក្លាយ​ជា​ប្រធាន​កង​​ច្នៃមីននៅ​ភូមិទឹកជុំ បាន​និយាយ​ថា៖ «កន្លែង​ច្នៃ​គ្រាប់​ក្នុង​ភូមិទឹកជុំត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​​​ឆ្នាំ​​​១៩៩៧។ នៅពេលនោះ ក្រុម​របស់​ខ្ញុំ មានសមាជិក​១២នាក់ ដែល​​ទទួល​ខុសត្រូវ​ផ្នែក​បច្ចេក​ទេស ហើយ​ក្មេងៗចំនួន២០នាក់ ដែល​​ជា​កម្លាំង​ជាន់​រំសេវ។ រោងសម្រាប់ច្នៃមីន​មានចំនួន៣ខ្នង៖

រោងទីមួយ៖  រោងនេះមានក្មេងៗ​ធ្វើការប្រមាណជា២០នាក់។ រោងនេះធ្វើអំពីឈើ ប្រក់ស័ង្កសី និងមានទំហំបណ្ដោយប្រមាណ១០ម៉ែត្រ និងទទឹង៤ម៉ែត្រ។ ក្មេងជំទង់ទាំងនេះ​មាន​ភារកិច្ច​ជាន់​ឬរែង​ក្រាម​ស្ព័នធ័រ និង​លាយរំសេវ​បញ្ចូលគ្នានៅពេលព្រឹក និងល្ងាច។ នៅពេលយប់ អ្នក​ទាំងនោះតែងចង​អង្រឹង​​ដើម្បីសម្រាក។

រោងទីពីរ៖ រោងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់ដាក់រំសេវ ដោយមានទំហំ៣ម៉ែត្របួនជ្រុង និង​មាន​តយ៉ាក។

រោងទីបី៖ រោងនេះគឺជារោង​បុករំសេវ ដោយមានទំហំបណ្ដោយ៤,៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ។

​ក្រុមច្នៃមីនបានប្រើប្រាស់​ រំសេវ ក្រាមស្ព័នធ័រ និងដែកសរសៃរ ដើម្បី​ច្នៃ​គ្រាប់មីន​ជាច្រើន​ប្រភេទ​​ដូចជាមីនស្គរ មីនជាន់ មីនកន្ដ្រាក់ និង​មីន​ហោះ​។ ចំណែក​ឯផ្នែក​ខាងក្រៅនៃគ្រាប់​មីន​ទាំងនោះ ក្រុម​ច្នៃមីន​បានប្រើប្រាស់​​សំបកកំប៉ុងត្រីខ និងស័ង្កសី​។  បន្ទាប់​មក​យើង​ស្ល​វត្ថុ​ធាតុដើម​ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​សំបក​។ ជឹម និយាយថា គាត់​អាចផលិតមីនច្នៃបានពី៥០-១០០គ្រាប់ក្នុង​មួយថ្ងៃ ហើយពេលខ្លះ ក៏ធ្វើទៅតាមការកម្ម៉ង់ពីថ្នាក់លើដែរ​។

          ជឹម​ បាន​និយាយ​​ទៀតថា៖ «នៅចុងឆ្នាំ​១៩៩៧ មានព្រឹត្ដិការណ៍​ផ្ទុះគ្រាប់នៅទីតាំងច្នៃនេះ ដោយបានសម្លាប់​ក្រុមអ្នក​​បច្ចេកទេសចំនួន១២នាក់។ ខ្ញុំផ្ទាល់មិន​បាន​រងគ្រោះថ្នាក់​ពី​ការ​ផ្ទុះ​គ្រាប់​នេះ​ទេ ពី​ព្រោះនៅពេលនោះ​ខ្ញុំបានចេញ​ទៅមើល​កេ្មងៗជាន់រំសេវនៅក្នុង​រោងមួយទៀតដែលនៅឆ្ងាយគួរ​សម​ពី​កន្លែង​ផ្ទុះនោះ។ ចាប់ពីពេលនោះមក យើងលែងច្នៃគ្រាប់ទៀតហើយរហូតដល់​សមាហរណ​កម្ម​ក្នុង​ឆ្នាំ​១៩៩៨។»

សំ ភីន ដែល​ធ្លាប់​ជាអ្នកយាមឃ្លាំងសម្ភារៈជើងភ្នំ ក៏​បាន​និយាយ​ដែរ​ថា៖ «នៅឆ្នាំ១៩៩៧ មានព្រឹត្ដិការណ៍​ផ្ទុះមីនមួយបានកើតឡើង​នៅត្រង់ទីតាំង​ច្នៃ​គ្រាប់​មីននៅ​ភូមិទឹកជុំ។ មនុស្ស​ប្រមាណ​៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិតនៅ​ក្នុងហេតុការណ៍នេះ​។ មុនពេលផ្ទុះ មានក្រុមច្នៃមីនម្នាក់ឈ្មោះ ចិត្រ​ បាន​ធ្វើ​​ដំណើរ​ពី​ផ្ទះរបស់ខ្លួននៅភូមិ​ជើងភ្នំ មកកាន់ទីតាំងច្នៃគ្រាប់​មីន ដោយបាន​បេះ​ផ្លែស្វាយ​ចន្ទី​ទៅ​ជាមួយ​ផង​។ ​​នៅពេលនោះ ប្រជាជនចូល​ចិត្ដហូប​ផ្លែស្វាយចន្ទីណាស់។ វេលាម៉ោង១១ថ្ងៃត្រង់គឺជា​​ពេល​ឈប់​សម្រាក​។ ក្រុមការងារចំនួន​៥នាក់​ដែលរួចរាល់ការងារក៏បាន​នាំគ្នា​ហូប​ផ្លែស្វាយចន្ទី។ ដោយ​ឡែក​ក្រុម​ការងារ​ចំនួន​​២នាក់​ផ្សេងទៀត​មិនបានហូបទេ ដោយនៅ​បង្ហើយ​​​កិបគ្រាប់​។ គីបចំនួន៥ឡាំង (ស្មើនឹង៥០០គីប) ដែលមិនទាន់ច្នៃ ក៏ស្ថិត​នៅ​ក្នុងរោងនោះដែរ។​ មុន​ពេលផ្ទុះបន្ដិច ឡាន​ដឹក​គ្រាប់​ក៏​បានមកដល់​រោងនេះ។ មិនយូរប៉ុន្មាន ​គ្រាប់ក៏បានផ្ទុះឡើង ក្រោយពេលឡានបានចាកចេញផុត។ នៅក្នុងហេតុការណ៍នេះ «សុត» ដែលជាប្រធានក្រុមច្នៃមីន​ ក៏បានស្លាប់បាត់បង់ជីវិតដែរ។ នៅ​ពេល​ដែល​គ្រាប់​បាន​ផ្ទុះ មនុស្សម្នាក់ៗដែលនៅទីនោះបានត្រូវរបួសខ្ទេច​ខ្ទីមើល​លែងយល់។ លើកលែងតែ សុត ម្នាក់ប៉ុណ្ណោះដែលមានដង្ហើម​ហើយ​អាច​ផ្ដែផ្ដាំប្រពន្ធ​កូនរបស់​ខ្លួនមុនពេលស្លាប់។ សព​ទាំងឡាយ​ដែល​រងគ្រោះ​ដោយ​ផ្ទុះ​មីន ត្រូវបានយក​ទៅធ្វើបុណ្យតាមគ្រួសារនីមួយៗ។ ចាប់ពីពេលនោះមក​ទីតាំង​ច្នៃ​មីននេះ លែង​ដំណើរការទៀតហើយ។

២៥. កោះថ្មី ទីតាំង​គ្រួសារទ័​ព​រស់នៅ​

អ៊ូ សារ៉ាន់​ អតីតយោធាខ្មែរក្រហម និងធ្លាប់ជាអ្នកគ្រប់គ្រងនៅភូមិ​កោះថ្មី​បាននិយាយថា​៖ «នៅឆ្នាំ​១៩៨៨ ខ្ញុំរស់នៅក្នុងជំរំអូរតា្រវ-ជប់ម្លូរ ក្នុងទឹកដីថៃ។​ នៅពេលនោះ ខ្ញុំ​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​តា យឹម ពឹម។ តាពឹម បានចាត់តាំង​ឲ្យខ្ញុំគ្រប់គ្រង​គ្រួសារកងទ័ព​នៅ​​ទីនោះ។ នៅខែ១២​ ឆ្នាំ​១៩៩០ យើងបានចុះពីលើភ្នំ និង​រស់នៅក្នុងតំបន់​អន្លង់វែង​។ ខ្ញុំជាអ្នកគ្រប់គ្រង​កម្លាំងគ្រួសារកងទ័ព នៅ​ម្ដុំ​ជិត​សាលា​​រៀនអន្លង់វែង (បច្ចុប្បន្ន ភូមិថ្នល់កែង​)​។ នៅឆ្នាំ​១៩៩៣ សភាពការណ៍មានភាព​តានតឹង ដោយយន្ដហោះ​បានមកទម្លាក់គ្រាប់​នៅ​ម្ដុំ​សាលា​រៀន​តាម៉ុក (បច្ចុប្បន្ន វិទ្យាល័យអន្លង់វែង)​ និង​មន្ទីរ​ពេទ្យ​តាម៉ុក ប៉ុន្ដែ​មិន​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​​។ ក្រោយមក យឹម ពឹម បាន​ដាក់​ចេញ​នូវ​ផែន​ការ​ដក​​កម្លាំង​ពី​ថ្នល់កែង​ទៅកាន់ទីតាំងភូមិកោះថ្មី​ ដើម្បីគេចពីការទម្លាក់គ្រាប់​។ ដើមឡើយ ភូមិកោះថ្មី មិនទាន់មាន​ឈ្មោះនេះនៅឡើយទេ។​ នៅអំឡុងឆ្នាំ១៩៩០ កន្លែងនេះ​គឺជាតំបន់ព្រៃក្រាស់។ ប្រជាជនតែងនាំគ្នាមកកាប់ឆ្ការព្រៃ​ ដើម្បីធ្វើចម្ការ​ ដែល​ត្រូវ​បាន​ស្គាល់​ថាជា ចម្ការតាពឹម។

          នៅក្នុងឆ្នាំ​១៩៩៣ដដែល​ កងកម្លាំងរដ្ឋាភិបាល​បាន​វាយប្រហារខ្លាំងពេក  កងកម្លាំង​ដែល​នៅភូមិ​កោះ​ថ្មី ក៏បានដកថយទៅនៅតំបន់ជើងភ្នំ​វិញ។ នៅឆ្នាំ១៩៩៤ យើងបានត្រឡប់មករស់នៅ​ភូមិកោះថ្មី​សារ​ជា​ថ្មី បន្ទាប់ពីកង​កម្លាំង​រ​ដ្ឋាភិបាលដកថយ​។ ក្រោយមកទើប យើងរៀបចំបែង​ចែកជាភូមិ​ឋានសម្រាប់​រស់​នៅ​​តាម​កង​​អង្គភាពនីមួយៗ​។ គ្រួសារកងទ័ព​ភាគច្រើន​ ត្រូវបានថ្នាក់លើ​ប្រើឲ្យចាក់ចម្រូង​ដើម្បី​ការពារ​ទី​តាំង​​ដែលខ្លួនរស់នៅ​។

          ក្រោយមក នៅឆ្នាំ១៩៩៧ កងកម្លាំង ព្រមទាំងគ្រួសារទ័ព​ក្រោមការគ្រប់​គ្រងរបស់​តាពឹម បានរត់ទៅបៃតាប់​ ហើយកងកម្លាំងមួយចំនួនទៀតនៅសេសសល់​បានរត់ឡើងភ្នំ​ដង​រែក​​ជា​មួយតាម៉ុក​។  ក្រោយមក នៅ​ឆ្នាំ​១៩៩៨ យើង​បាន​វិលត្រឡប់មករួបរួម និង​ធ្វើ​សមាហរណកម្ម​នៅអន្លង់វែង​។ ចាប់ពីឆ្នាំ១៩៩៨មក ភូមិកោះថ្មីទទួលបានក្រឹត្យទទួលស្គាល់ពីរាជរដ្ឋាភិបាល​កម្ពុជា។ ខ្ញុំត្រូវបាន​ជ្រើស​តាំង​ជាមេឃុំអន្លង់វែងនៅពេលនោះ​ ហើយចំណែកឯមេភូមិ គឺឈ្មោះ ជុំ ជួង ជាអ្នកគ្រប់គ្រងបន្ដ​  ហើយក្រោយមកទៀត ឈ្មោះ ឈឿន ។

          ដើមឡើយ ប្រជាជនក្នុងភូមិកោះថ្មី មានគ្រួសារស់នៅ​ប្រមាណ​ពី៤០ទៅ៥០គ្រួសារ​ប៉ុណ្ណោះ។ 

          ជុំ ជួង ដែលបាន​កើតនៅ​ក្នុងឆ្នាំ​១៩៤៨ និង​មាន​ស្រុកកំណើតនៅ​ឯស្រុក​ត្រាំកក់  ខេត្ដ​តាកែវ​ បានរៀបរាប់ថា៖ «​យើងបានមករស់នៅក្នុងផ្សារក្រឡាញ់ (ស្ថិតក្នុងភូមិថ្នល់កែង​) ចន្លោះឆ្នាំ​១៩៩០-១៩៩២។ នៅ​ពេលនោះ ថ្នាក់​លើ​បានបង្កើតជាពាណិជ្ជកម្ម​នៃការដោះដូរហើយ​។ អ្នក​ភូមិ​នៅ​​ទីនេះ (បច្ចុប្បន្នភូមិថ្នល់កែង​) មក​ពី​​អង្គភាពជាច្រើន​ផ្សេងៗគ្នា​។​ ក្រោយមក យើង​បាន​ផ្លាស់ប្ដូរ​ពី​ផ្សារ​ក្រឡាញ់​ទៅ​ភូមិកោះថ្មី បន្ទាប់ពីសភាពការណ៍​ប្រែប្រួល​​ (មិនស្រុះស្រួលគ្នាជាមួយរាជរដ្ឋាភិបាល​) នៅ​ឆ្នាំ​១៩៩៣។ ​នៅពេលនោះ​ ខ្មែរ​​ក្រហមបាន​ធ្វើពហិការមិនចូលរួម​ក្នុង​ការបោះឆ្នោត ដោយសារ​នៅ​ខាង​ក្នុង​ប្រទេស​​បានធ្វើបាតុកម្មប្រឆាំង​នឹង​ ខៀវ សំផន​។  ប្រជាជននៅកោះថ្មី គឺ​ស្ថិត​នៅ​ក្រោម​មន្ទីរ​គ្រប់​គ្រង​របស់ យឹម ពឹម​ ដែលមាន​ចំនួនប្រហែល​ជាង១០០គ្រួសារ​។

ដើមឡើយ ភូមិកោះថ្មីគឺជាតំបន់វាលស្រែ និងចម្ការរបស់ប្រជាជន​។ រហូតនៅឆ្នាំ១៩៩៨ ទើប​មាន​​​ការបង្កើតជាភូមិ ដោយតាពឹម​បានដាក់ឈ្មោះថា «ភូមិកោះថ្មី»​​ចាប់ពីពេលនោះ​មក។ ​ប្រជាជន​នៅ​ក្នុង​ភូមិ​កោះថ្មី មាន​ចំនួន​ប្រមាណ​១៥០គ្រួសារ នៅ​​ចន្លោះឆ្នាំ​​១៩៩៨-១៩៩៩។ ក្រោយមក ប្រជាជន​មួយ​ចំនួន​ក៏បាន​សម្រេច​ចិត្ដទៅចាប់ដីរស់នៅក្នុងភូមិផ្សេងទៀតដូចជា ភូមិអភិវឌ្ឍន៍ និងភូមិជុំវិញជាដើម ដោយសារ​​ដី​នៅ​ទី​នេះ​មិនសូវ​ទំលំ​ទូលាយ។ នៅអំឡុងពេលនោះ ប្រជាជនថ្មី​ក៏ចាប់​ផ្តើមមករស់នៅ​ក្នុង​ភូមិ​នេះ​​ច្រើន​ហើយ​ដែរ​ ដោយ​ប្រជាជន​​មួយចំនួន​គឺជា​កូនចៅអតីតសមាជិក​ខ្មែរក្រហម ហើយ​មួយ​ចំនួន​ទៀត​គឺ​​ជា​​អ្នក​ចំណូលថ្មី។ នា​ពេល​បច្ចុប្បន្ន ប្រជាជន​ភូមិកោះថ្មី បាន​ថយចុះច្រើន ដោយនៅ​សល់ត្រឹម​តែ​៦៣​គ្រួសារ ដែល​ក្នុង​នោះ​ប្រហែល​៥០គ្រួសារជាប្រជាជនចាស់ នេះ​បើ​យោងតាម​​ស្ថិតិ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។

Photo collection from Anlong Veng. As planned for May, the team collected 13 photos with captions being produced and documented in DC-Cam’s photo archives.

PICH SNITH & HIS FAMILY: These photos belonged to Pich Snith’s collection.

 

ពេជ្រ ស្និត (ស្លាប់) និង​ភរិយា នៅ​ជំរំភូមិ៤០ លើ​ភ្នំដងរែក ក្នុង​ឆ្នាំ​១៩៩០។

 

(ពីឆ្វេង​ទៅស្តាំ)៖ ពេជ្រ ស្និត (រូបទី១ ពាក់អាវស), វង្ស ភ័ក្រ្ត (ពាក់​វែនតា​ខ្មៅ ហើយ​បច្ចុប្បន្ន ប្រធាន​ឃុំ​អន្លង់វែង) និង​ នូ សារ៉ាត់ នៅ​ក្រុង​កំពុងសោម ក្នុង​ឆ្នាំ​១៩៩៧ ។

 

ពេជ្រ ស្និត និង​កូនចំនួន​៣នាក់ នៅ​ក្នុងភូមិ៨០០ (បច្ចុប្បន្ន ភូមិ​ទួលសាលា នៃស្រុក​អន្លង់វែង) ក្នុង​ពេល​ចូលរួម​ពិធី​មង្គល​ការ​កូនស្រី​របស់​គាត់​ កាលពីឆ្នាំ​១៩៩៤។

 

ពេជ្រ ស្និត (អតីត​ទាហាន​ខ្មែរក្រហម​) នៅលើ​ផ្ទះ​តូច​មួយ​កន្លែង នៅ​ច្រក​ជាំ-សាង៉ាំ។ ​ពេជ្រ​ ស្និត បាន​ពិការ​ជើងម្ខាង នៅ​ពេល​ធ្វើ​​ដំណើរឆ្លងកាត់​ផ្លូវ​បារាំង​ ដែលលាតសន្ធឹង​ពី​ខេត្ត​ឧត្តរមានជ័យ រហូតដល់​ខេត្ត​ព្រះ​​វិហារ កាលពីឆ្នាំ​១៩៩០។

 

យោធា​ខ្មែរក្រហម និង​ក្រុម​គ្រួសារ​នៅ​ក្នុង​មន្ទីរ​របស់​ យឹម ពឹម នៅ​ត្រង់​ចំណុចមួយ ដែល​សព្វ​ថ្ងៃ គឺជា​ភូមិ​ថ្នល់​កែង និង​ផ្សារ​ក្រឡាញ់ នៅ​ដើមទសវត្សរ៍​ឆ្នាំ​១៩៩០។

 

ពេជ្រ សំណាង ដែលជាកូន​របស់​ពេជ្រ ស្និត នៅ​ក្នុង​ជំរំភូមិ​៤០ ក្នុង​ឆ្នាំ​១៩៩០។

 

ពេជ្រ ស្និត (បីកូន) ហឿន ហាន (ប្រពន្ធ) និង​ពេជ្រ សំណាង (កូន) នៅ​ជំរំ​ភូមិ៤០ លើ​ភ្នំដងរែក ក្នុង​ឆ្នាំ​១៩៩០។​

 

កង មិ កំពុង​ធ្វើម្សៅ​នំបញ្ចុក​ នៅ​ជំរំជន​ភៀសខ្លួន ត្រង់ចំណុចជប់ម្លូរ នៃទឹកដីថៃ ក្នុង​ឆ្នាំ​១៩៨៨។

YIM THA & HIS FAMILY: These photos belonged to YIM THA’s collection.

 

ពុំ ម៉ាន (ពេទ្យ​យោធា​ខ្មែរក្រហម) នៅ​ច្រកវត្ត​ព្រះបាត ក្នុង​ទឹកដីថៃ នា​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៨៧។ បច្ចុប្បន្ន ម៉ាន រស់នៅ​ក្នុង​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​។

 

យឹម ថា (អតីត​យោធាខ្មែរក្រហម) និង​កូន​ស្រី នៅ​ក្នុង​អង្គភាព ចំណុះឲ្យ​កងពល​៩៨០ កាលពីឆ្នាំ​១៩៩១។

 

កុមារី​ពីរនាក់​បងប្អូន​បង្កើត រៀនថ្នាក់ទី១ នៅ​ក្នុង​សាលារៀន​តាម៉ុក ក្នុង​ឆ្នាំ​១៩៩៨។

 

យឹម ថា (អតីត​យោធាខ្មែរក្រហម) នៅ​ស្ពាន​អូរជីក ក្នុង​ឆ្នាំ​១៩៩៨។

 

កូនស្រី​របស់ យឹម​ ថា​ នៅ​ស្ពាន​អូរជីក ក្នុង​ឆ្នាំ​១៩៩៨។

Mek Ven. She has kept sending me her readings of five villages, consisted of 20 interviews with 20 women. She read it with a good note so that a forum on Women’s Rights in those villages would be held in a very constructive way. All the reading would become part of my report on women’s rights in Anlong Veng. We can begin to collect a fuller information and figure out some new challenges to strengthen women’s role in each community.

War Artifact. She has received a tube that a former Khmer Rouge soldier preserved during the civil war. The tube is now being kept at the office of Anlong Veng Peace Center.

Hean Pisey. She has read 10 interviews from one village as assigned. Given that those interviews are very long, she could finish up this village and continue to work on the next three villages. She will continue this work in June.

Photo collection from Anlong Veng. Hean Pisey took the time to search for photos in different communities. Eleven photos with captions were produced and stored at DC-Cam archives. These photos belonged to Sok Kunthea’s collection.

 

ចាប គឹម​មិញ (ស្លាប់) អតីត​មគ្គុទ្ទេសក៍ កាលពីឆ្នាំ​១៩៨០។ រូបថតនៅ​បរិវេណព្រះបរមរាជវាំង។

 

ពិធីរៀបការ​របស់​ សុក គន្ធា និង​ស្វាមីឈ្មោះ ចាប ចិន នៅតំបន់​៤០ (ភូមិ៤០) ក្នុង​ឆ្នាំ​១៩៨៧។

 

 

រូបថត​កូនរបស់​អតីត​ទាហាន​ខ្មែរក្រហម (ពីឆ្វេងទៅស្តាំ)៖ កែម ថន (ស្លាប់), ម៉ន មឿន, សុក គឹមសេង (ប្អូន​ប្រុស​របស់​ សុក គន្ធា), កែម ធីន, និង​ ម៉ន មន

 

 

(ពី​ឆ្វេងទៅស្តាំ)៖ ចាប ចិន (អតីត​អ្នក​បកប្រែភាសារ), សឿ (ជន​ជាតិ​ថៃ ដែល​ធ្លាប់​ជា​អ្នក​ដឹកជញ្ជូន​ពី​ប្រទេស​ថៃមក​កម្ពុជា) និង ខឿន អតីតកងដឹកជញ្ជូន

 

 

ពិធីរៀបការ​របស់ រឿន និង​ ណាល់ នៅ​ក្នុង​ឆ្នាំ​១៩៩៥ (មិន​ចាំ​ត្រ​កូលទេ)​។

 

 

ស្រៀន (ស្លាប់) អតីត​នារីដឹកជញ្ជូន។ រូបថតនេះ​នៅ​​ជំរំ​អូរត្រាវ ក្នុង​ឆ្នាំ​១៩៩១។

 

 

ព្រំ ធា រៀបការ​នៅ​ក្នុង​ឆ្នាំ​១៩៩៣។

 

 

សុក សាន និង​ ធៀង រៀបការ​នៅ​ខេត្ត​សៀមរាប ក្នុង​ឆ្នាំ​១៩៨០ ។

 

 

ចាប ចិន អតីតអ្នក​បកប្រែ​ភាសារ ថតពេលរត់​ចូល​ព្រៃ​ កាលពីឆ្នាំ​១៩៩០។

 

 

ចាប ចិន នៅ​ឃ្លាំង​កណ្តាល ក្នុង​ឆ្នាំ​១៩៨០។

 

 

សុក គន្ធា ថត​ក្នុងពេលរៀបការ កាល​ពីឆ្នាំ​១៩៨៧។

 

Ly Sok-Kheang. I’ve mainly coordinated the work with the team and turned Vechet’s bullet points on the historical sites at O’Chik lake into texts. At the same time, I have made a daily contact with Ven and Pisey to make sure that the reading of interviews could be linked to our forthcoming forums on Women’s Rights and Community.

I wrote an article: “May 20, a day which must survive” to raise an awareness about the genocide period under the Khmer Rouge regime (1975-1979) and the civil war in Cambodia (1979-1998) and to contribute to the public awareness or debate on it.

I’ve made a review of a concept note to host “Anlong Veng Walking Trails” and conference to commemorate the Human Rights Day on December 10, 2020. I am in communication with Arend of the US Embassy regarding my concept note with a proposed budget plan.     

Challenges.

  • Photo collection is a challenging task. Only from village history or interview could the team find it relevant and receive some sharing of their photos. As for this May, the collection of photos with the captions stem largely from the team’s long-time relationship with those families.
  • Village history could make it more convenient as the team has got to know many sources and the people were quick to become acquaintance after they learned that the team are from Anlong Veng. However, some locations did not exist, while others could not be reached. For example, we could not have an easy access to some senior people in the military. Many of them are not in Anlong Veng.

LINK: https://m.phnompenhpost.com/opinion/may-20-day-which-must-survive